សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 24, 2011


កម្ពុជាស្នើអោយបញ្ឆូនអ្នកសង្កេតការណ៏អាស៊ានមក
កម្ពុជាអោយបានឆាប់ ពីព្រោះសភាពការណ៏ផុយស្រួយ

ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ហោ ណាំហុង បាន​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​ហើយ​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣​កុម្ភៈ​បន្ទាប់​ពី​ប្រជុំ​នៅទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី កាល​ពីថ្ងៃទី២២ កុម្ភះ ពី​បញ្ហា​កងទ័ព​សៀម​ឈ្លាន​ពាន​កម្ពុជា និង​បាញ់​គ្រាប់​ផ្លោង​ធ្វើ​អោយ​ខូច​ប្រាសាទ​ព្រះវិហារ និង​ធ្វើ​អោយ​ប្រជា​ពលរដ្ឋ និង​ទាហាន​ស្លាប់ និង​របួស​៧៧នាក់​ក្នុង​ការ​វាយ​ប្រហារ​ចំនួន៤​លើក​កាល​ពី​ថ្ងៃទី៤ ៥ ៦ និងថ្ងៃទី៧ កុម្ភះ។
​ប្រ​មុខ​ការ​ទូត​កម្ពុជា លោក ហោ ណាំហុង អះ​អា​ថា ប្រទេស​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន​ចំនួន​៣០​នាក់​គឺ​មក​កម្ពុជា​១៥​ នាក់និង​ទៅ​ថៃ​ ១៥​ នាក់​ដើម្បី​សង្កេតមើល​បទ​ឈប់​បាញ់​គ្នា​នៅ​ព្រំដែន​ព្រះវិហារ​។​អ្នក​សង្កេត​ការណ៍​ទាំង​នោះ​គ្មាន​អាវុធ​ទេ តែ​ពួកគេ​នឹង​តាមដាន​មើល​ស្ថានការណ៍​យោធា​ប្រទេស​ទាំង​ពីរ​ហើយ​ធ្វើ​របាយការណ៍​ជូនប្រធាន​អាស៊ាន​។ រីឯ​ប្រធាន​អាស៊ាន​វិញ​មាន​តួនាទី​​ធ្វើ​របាយ​ការណ៍​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​សហប្រ​ជាជាតិ​ក្នុងករណី​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​។​លោក​រដ្ឋមន្ត្រី​អះអាងថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ថៃ​មិន​អាច​ធ្វើ បាន​ទេ​ដរាបណាសភា​ថៃ​មិនទាន់​អនុ​មត័​កិច្ចព្រមព្រៀ​ងទាំង​បី​លើក​ដែល​មាន​រួច​ហើយ​។ រាល់​ការប្រជុំ​លើក​ក្រោយនឹង​ត្រូវ​មាន​អាស៊ាន​ចូលរួម​ចុះហត្ថ​លេខា​និង​ធ្វើ​សេចក្តីថ្លែងការណ៍​។​​សូមបញ្ជាក់​ថា កិច្ចប្រជុំ​នៅ​ហ្សា​ការតានៅ​ថ្ងៃ​ទី​២២​កុម្ភៈ​ម្សិលមិញ​បាន​ទទួល​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​របស់​កម្ពុជា រីឯ​ថៃ​បាន​ដើរ​តាម​ក្រោយ​កម្ពុជា​តែ​រហូត​។​លទ្ធផល​ដែល​ទទួលបាន​នៅពេលនេះ​គឺ​៖ ទី​១ កិច្ចប្រជុំ​នេះ​បាន​គាំទ្រ​ដល់​ការប្តេជ្ញា ចិត្ត​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ថៃ ​ក្នុង​ការបញ្ចៀស​ការផ្ទុះអាវុធ​នៅតាម​ព្រំដែន​ដែល​មាន​ជម្លោះ​ស្របតាម​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​រវាង​មេ​ទព័​នៃ​ប្រទេស​ទាំង​ពីរ កាល
ពី​ថ្ងៃ​ទី​១៩​កុម្ភៈ​។​ទី​២ សមាគម​អាស៊ាន​ក៏​បាន​ស្វាគមន៍​ផងដែរ​ចំពោះ​ភាគី​កម្ពុជា​និង​ថៃ​ដែល​អញ្ជើញ អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ទៅ​ពិនិត្យ​មើល​បទ​ឈប់​បាញ់ ហើយ​ឥណ្ឌូនេស៊ី​បាន​ត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍​មក​ពិនិត្យ​បញ្ហា​នេះ​។​ ទី​៣ ទៅ​អនាគត រាល់​កិច្ចប្រជុំ​ទាំងអស់​ទោះជា​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេ​សក្តី ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្តី ឬ​ថ្នាក់​គណៈកម្មការ​ចម្រុះ​ព្រំដែន​ក្តី ត្រូវ​មាន​ការចូលរួម​ពី​អាស៊ាន​៕

No comments:

Post a Comment

yes