សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 16, 2012

កែ សុវណ្ណរតន៏ៈ រដ្ឋាភិបាលកម្ពុជាមិនយកការបោះឆ្នោតជាធំ យកផលប្រយោជន៏ខ្លួនជាធំ


ការពុំមានការងារធ្វើគឺជាកត្តាដ៏សំខាន់ ដែលប្រជាពលរដ្ឋខ្មែរកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន នេះ ដោយពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកចេញពីភូមិឋាន ផ្ទះសម្បែង ឃ្លាតឆ្ងាយពីឪពុក ម្តាយ បងប្អូន ទៅរកការងារធ្វើនៅក្រៅប្រទេស ដោយអ្នកខ្លះចាកចេញតាមរយៈក្រុមហ៊ុន និង អ្នកខ្លះទៀតធ្វើចំណាកស្រុកដោយខុសច្បាប់ទាំងប្រថុយប្រថាន ទោះបីជាពួកគាត់បានដឹងថា ប្រឈមទៅនិងបញ្ហាគ្រោះថ្នាក់យ៉ាងណាក៏ដោយ ។


ការធ្វើចំណាកស្រុកនេះ គឺពលរដ្ឋខ្មែរជាច្រើនត្រូវទទួលរងនូវការធ្វើបាប ជិះជាន់ សង្កត់សង្កិន ពីសំណាក់ថៅកែ មានអ្នកខ្លះទទួលរងគ្រោះរហូតបាត់បងអាយុជីវិតនៅលើទឹកដីគេថែមទៀត ផង ដូចជាករណីពលករធ្វើចំណាកស្រុកទៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងនៅតាមបណ្តាល ប្រទេសមួយចំនួនទៀត ។ ចំពោះបញ្ហាទាំងអស់ខាងលើនេះរដ្ឋាភិបាលរបស់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ក៏មិនបានចាត់វិធានការឲ្យបានតឹងរឹងចំពោះបញ្ហាទាំងអស់នេះផងដែរ ដោយ បណ្តោយឲ្យក្រុមហ៊ុននាំពលករទៅក្រៅប្រទេសយ៉ាងអាណាធិបតេយ្យ អ្វីដែលគួរឲ្យព្រួយបារម្ភ នោះគឺការបោះឆ្នោតឃុំ-សង្កាត់ ក៏កាន់តែខិតជិតចូលមកដល់ហើយ ហើយពលករជាច្រើន កាន់​តែសំរុកចេញពីប្រទេសទៅធ្វើការនៅក្រៅប្រទេសគួរឲ្យកត់សម្គាល់ ដែលទាំងអស់នេះជាការ ព្រួយបារម្ភថា អាចនិងមានការបាត់សម្លេងឆ្នោតកាន់តែច្រើន ដែលនេះក៏អាចជាល្បែងនយោ បាយប្រជាភិថុតរបស់គណបក្សកាន់អំណាច ដោយពួកគេបានដឹងខ្លួនឯងច្បាស់ណាស់ថា ពួក គេអាចនិងចាញ់ឆ្នោតនាពេលបោះឆ្នោតខាងមុខនេះ ។

បើយោងតាមសេចក្តីរាយការណ៏របស់ពលករដែលចេញទៅធ្វើការនៅប្រទេសកូរ៉េ មុននិងឡើង យន្តហោះបានប្រាប់ឲ្យដឹងថា ពួកគាត់ត្រូវបានខាងក្រុមហ៊ុនបង្ខំឲ្យ​ចេញដំណើរទៅប្រទេសកូរ៉េ ឲ្យបានឆាប់បំផុត ជាពិសេសគឺនៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ។ ដោយពលករ ទាំងនោះមានប្រាប់បន្តរទៀតផងដែរថា ខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែល មានលោក វង សូត ជារដ្ឋមន្រ្តីបានធ្វើការសហការគ្នាជាមួយនិងក្រុមហ៊ុនកូរ៉េ ដោយត្រូវនាំចេញ ពលករខ្មែរទៅកាន់ប្រទេសកូរ៉េឲ្យបាន១ម៉ឺននាក់ នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ ខាងមុននេះឲ្យខានតែបាន ។ ដោយក្នុងមួយថ្ងៃៗ មានពលករជាច្រើនរយនាក់ត្រូវបាននាំចេញទៅកាន់ប្រទេសកូរ៉េ ដោយពលករទាំងនោះបានឲ្យ ដឹងទៀតផងដែរថា នៅថ្ងៃច័ន្ទ ដើមសប្តាហ៏នេះមានពលករត្រូវចាកចេញពីប្រទេសកម្ពុជា ទៅ កាន់ប្រទេសកូរ៉េ មានចំនួនប្រហែលជា៥រយនាក់ ។  ពលករដែលរៀបហ្នឹងឡើងយន្តហោះទៅ កាន់ប្រទេសកូរ៉េ ដើម្បីបំរើការងារនៅតាមបណ្តារោងចក្រផ្សេងៗនៅក្នុងប្រទេសកូរ៉េនោះ បាន​ប្រាប់ទាំងទឹកមុខស្រងូតស្រងាត់ថា ពួកគេបានស្នើសុំ ធ្វើការពន្យាពេលក្នុងការចេញដំណើរទៅ
កាន់ប្រទេសកូរ៉េ ដើម្បីពួកគេបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សិន ក៏ប៉ុន្តែត្រូវបានខាងក្រសួងការងារ និងខាងក្រុមហ៊ុនធ្វើការបដិសេដ្ឋ ។ ពលករទាំងនេះបានបន្តរ ទៀតផងដែរថា ប្រសិនបើខាងក្រសួងការងារ ពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលករ ប្រជា​ពលរដ្ឋ និងប្រទេសជាតិនោះ ខាងក្រសួងការងារពិតជាពន្យាពេលឲ្យពលករបានចូលរួមក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះជាក់ ជាមិនខាននោះឡើយ ។ ពលករបានបន្ថែមទៀតផងដែរថា ទាំងនេះប្រហែលជារដ្ឋាភិបាលមាន គំរោង ឬក៏មានវិធានការអ្វីហើយមើលទៅបានជាខាងក្រសួងការងារគេធ្វើបែបនេះ មិនយល់ព្រម តាមការស្នើរសុំរបស់ពលករ ជាពលរដ្ឋខ្មែរដែលចង់ធ្វើការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួននៅ តាមមូលដ្ឋាន ពួកគេថា បើទោះបីជាពួកគេមិនបាននៅស្រុកកំណើតក៏ដោយក៏ពួកគេនៅមាន ឪពុក ម្តាយ បងប្អូន រស់នៅក្នុងមូលដ្ឋាននោះផងដែរ ដោយពួកគាត់ត្រូវការរស់នៅប្រកប ដោយសេចក្តីសុខ និងមានសិទ្ធិសេរីភាព រួមជាមួយនិងការចង់បានថ្នាក់ដឹកនាំដែលចេះយល់ពី សុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ តែថ្នាក់ដឹកនាំនៅមូលដ្ឋានរបស់ពួកគេសព្វថ្ងៃនេះដែលជា មនុស្សរបស់គណបក្សប្រជាជន គឺមិនបានយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះ ទេ មួយវិញទៀតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏មិនបានស្វែងរកទីផ្សារក្នុងស្រុកជូនពលរដ្ឋ ផងដែរ បណ្តែតបណ្តោយឲ្យពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេសយ៉ាងពពាក់ពពូន ព្រោះថា ប្រទេសកម្ពុជាក៏ត្រូវការកម្មករជាច្រើននាក់ផងដែរ ដើម្បីបំរើការងារ ដូចនេះរដ្ឋាភិបាលត្រូវតែធ្វើ ការបន្ធូបន្ថយពន្ធ គ្រប់ប្រភេទដើម្បីឲ្យវិនិយោគគិន ដាក់វិនិយោគទន់ឲ្យបានច្រើននៅក្នុងប្រ ទេសកម្ពុជា ហើយមួយវិញទៀតត្រូវតែតំឡើងប្រាក់ឈ្នួលដល់ពលករឲ្យបានសមរម្យ តាមកំ លាំងពលកម្មរបស់ពួកគាត់ ។ ទាំងអស់នេះក៏ដើម្បីភាពរីកចំរើននៅក្នុងប្រទេសកម្ពុជាផងដែរ គួរ ណាស់តែរដ្ឋាភិបាលក្បាលធំជាងខ្លួនរបស់លោក ហ៊ុន សែន ធ្វើការពិចារណាឡើងវិញចំពោះ បញ្ហានេះ កុំគិតតែពីផលប្រយោជន៏របស់ខ្លួន និងបក្សពួកខ្លួន ទុកឲ្យរាស្រ្តវេទនាបែបនេះ ។

លោកស្រីអគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោត កែ សុវណ្ណ រតន៏ បានមានប្រសាសន៏ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរពួក គាត់កំពុងតែគ្មានការងារធ្វើទាំងអស់នេះគឺដោយសារតែរដ្ឋាភិបាលពុំបានដោះស្រាយបញ្ហាដែល ទាក់ទងទៅនិងការងារ ទើបធ្វើឲ្យពលរដ្ឋចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅប្រទេស របស់គេ ។ ជាមួយគ្នានោះលោកស្រីអគ្គលេខាធិការ កែ សុវណ្ណរតន៏ ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលក៏គួរណាស់តែធ្វើការពិចារណា ទាក់ទងទៅនិងការបោះឆ្នោត ធ្វើយ៉ាងណាដើម្បីឲ្យ អ្នកបោះឆ្នោតលោកមានឱកាសក្នុងការបោះឆ្នោត បើទោះបីជាពួកគាត់ត្រូវចេញទៅធ្វើការងារ នៅប្រទេសគេក៏ដោយ ដោយលោកស្រីបានបញ្ជាក់យ៉ាងខ្លីថា ពេលវេលានៃការបោះឆ្នោតគឺមិន បានដល់ម្ភៃថ្ងៃផងហេតុអ្វីក៏រដ្ឋាភិបាលមិនចាត់វិធានការទប់ស្កាត់ចំពោះបញ្ហានេះ ព្រោះការបោះ ឆ្នោតគឺមានសារសំខាន់ណាស់សម្រាប់ការជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋានរបស់ពួកគាត់ ។ ដោយលោកស្រី កែ សុវណ្ណរតន៏ បានហៅទង្វើរបស់រដ្ឋាភិបាលខាងលើនេះថា « ជាទង្វើររដ្ឋាភិ
បាលមិនគិតពីការបោះឆ្នោតជាធំ តែគិតពីផលប្រយោជន៏ខ្លួនជាធំទៅវិញ» ។


គណបក្ស សម រង្ស៊ី គឺមានគោលជំហរច្បាស់លាស់ក្នុងការជួយដល់ប្រជាពលរដ្ឋ លើគ្រប់វិស័យ ។ ដោយឡែកទាក់ទងទៅនិងវិស័យការងារវិញគណបក្ស សម រង្ស៊ី គឺមានយុទ្ធសាស្រ្តជាច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយនិងធ្វើការបន្ធូបន្ថយ ពន្ធគ្រប់ប្រទេស ដែលជាការងាយស្រួលក្នុងការស្រូបយកអ្នកវិនិយោគទុនធំៗ ពេលនោះហើយ ដែលពលរដ្ឋខ្មែរមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសទៀតនោះទេ ហើយក៏មិនព្រាត់ ប្រាស់ញាត្តិមិត្តបងប្អូន ឪពុក ម្តាយ ប្តីប្រពន្ធ និងកូនទៀតនោះដែរ ព្រោះគណបក្ស សម រង្ស៊ី មាន មេដឹកនាំដែលមានចំណេះនិងជំនាញលើផ្នែកសេដ្ឋកិច្ច ដូចលោកអ្នកបានជ្រាបហើយថា កាលពី អំឡុងដែលលោក សម រង្ស៊ី នៅកាន់ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ គឺលោកបានធ្វើការ បញ្ចុះ​តម្លៃទំនិញគ្រប់ប្រភេទដោយទទួលបានជោគជ័យ ហើយពេលនោះប្រាក់រៀលខ្មែរក៏មាន តម្លៃថ្លៃផងដែរ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត សប្បូរសប្បាយ និងមាន សេចក្តីសុខជាទីបំផុត មិនដូចជាការគ្រប់គ្រង់របស់រដ្ឋាភិបាលលោក ហ៊ុន សែន នាពេលបច្ចប្បន្ន នេះនោះទេ ។

ដូចនេះឱកាលពេលវេលានៃការបោះឆ្នោតបានជិតមកដល់ហើយ ទាំងការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ និងការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តី នៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។ ដូចនេះ ដើម្បីការរស់នៅមានជីវភាពធូធារ និងមានការងារធ្វើគ្រប់គ្នាដោយមិនចាំបាច់ចំណាកស្រុកនោះ ជំរើសមានតែមួយគត់ គឺបោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី ព្រោះជាគណបក្សមានគោលនយោ បាយច្បាស់លាស់ ក្នុងការបំរើរាស្រ្ត ជាតិ និងមាតុភូមិ ។ ដូចនេះមានតែគណបក្ស សម រង្ស៊ី តែ មួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ៕


No comments:

Post a Comment

yes