សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 6, 2012

ប្រជាពលរដ្ឋប្រតិកម្មចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថាពុំមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌


មិនថាឡើយតែគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលបញ្ចេញប្រតិកម្មថាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះថាពុំមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌​នោះ សូម្បីតែប្រជាពលរដ្ឋក៏បានសម្តែងការប្រតិកម្មដូចគណបក្ស សម រង្ស៊ី និងអង្គការសង្គម ស៊ីវិលផងដែរ ។

ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ បានធ្វើការជំទាស់យ៉ាងដាច់ ណាត់ ថាការបោះឆ្នោតនេះគឺមិនអាចទទួលយកបាននោះឡើយ ដោយពួកគាត់បានលើកឡើង ថា ការបោះឆ្នោតនេះគឺមានការបាត់ឈ្មោះប្រជាពលរដ្ឋច្រើន និងមានឈ្មោះស្ទួន ហើយអ្វីដែល សំខាន់គឺអាជ្ញាធរ និងមន្រ្តីគ..ប បានឃុំឃិតគ្នាធ្វើលិខិតបញ្ជាក់អត្តសញ្ញាណដើម្បីឲ្យពួកយួន អន្តោប្រវេសន៏ទាំងអស់នោះមានសិទ្ធិបោះឆ្នោត ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ ។ 


ប្រជាពលរដ្ឋទូទៅដែលចង់បានរដ្ឋាភិបាលដែលប្រកាន់ភ្ជាប់នូវរបបលិទ្ធិប្រជាធិបតេយ្យ ចេះ​គោរពនូវសិទ្ធិសេរីភាព ហើយយកប្រជាពលរដ្ឋជាធំនោះបានសម្តែងការហួសចិត្តថា មិនគួរណា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងគ..ប ស៊ុំកាលុំគ្នាលួចលុបឈ្មោះប្រជាពលរដ្ឋខ្មែរចេញ ពីបញ្ជីបោះឆ្នោតយ៉ាងច្រើនបែបនេះសោះឡើយ ។ ដោយពួកគាត់បានដាក់ការសង្ស័យមកលើ រដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ និងគ..ប ថាគេធ្វើបែបនេះគឺជាការងាយស្រួលដើម្បីទុកសិទ្ធិឲ្យ ជនជាតិយួនមានឱកាសច្រើននៅក្នុងការចូលរួមបោះឆ្នោត។ ព្រោះពួកគេបានដឹងជាមុនរួច ហើយ​ថាប្រសិនបើជាពួកគេធ្វើរបៀបនេះគឺនិងយកឈ្នះមកលើគណបក្ស​សម រង្ស៊ី បានដោយ​ងាយ មិនចាំបាច់ប្រឹងនោះទេ ដោយពួគគេមានការភ័យខ្លាច ពីប្រជាប្រិយភាពរបស់គណបក្ស​សម រង្ស៊ី មានសន្ទុះកាន់តែខ្លាំងឡើងដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននោះ ។

ជាការពិតគណបក្ស សម រង្ស៊ី គឺមានការគាំទ្រពីប្រជាពលរដ្ឋច្រើន មិនដូចជាគណបក្សប្រជាជន
ដែលមួយថ្ងៃទៅមួយថ្ងៃមានតែការធ្វើបាបប្រជាពលរដ្ឋដូចជាការឆក់ប្លន់ដីធ្លី ផ្ទះសម្បែង របស់
ប្រជាពលរដ្ឋយកទៅឲ្យឈ្មួញនិងក្រុមហ៊ុន ទុច្ចរឹតនោះឡើយ ។

គណបក្ស សម រង្ស៊ី គឺក្លាហានហ៊ានប្រឈម និងចេញមុខរាល់គ្រប់បញ្ហាជួយប្រជាពលរដ្ឋ គ្មាន ពេលលុះនោះទេ  ហើយហ៊ានបូជាអាយុជីវិតដើម្បីការពារផលប្រយោជន៏ជូនរាស្រ្ត និងប្រ ទេស​ជាតិ ។

ដោយមើលឃើញពីភាពថ្លៃថ្លូរ សេចក្តីក្លាហាន​ ការគោរពស្រលាញ់ប្រជាពលរដ្ឋ និងប្រទេស​ជាតិជាធំបែបនេះហើយ ទើបបានប្រជាពលរដ្ឋលោកងាកមកគាំទ្រ គណបក្ស សម រង្ស៊ី ព្រោះ​ពួក​គាត់ចង់ឲ្យមានការផ្លាស់ប្តូទាំងថ្នាក់រដ្ឋអំណាចមូលដ្ឋាន និងថ្នាក់ជាតិ ព្រោះ ពួកគាត់មិនអាច​រស់នៅក្នុងសង្គមដែលពោពេញទៅដោយភាពខ្មៅងងឹត អន្ធកាលនៃអំពើអយុត្តិធម៌ និងការបំ​ផ្លេច​បំផ្លាញប្រទេសជាតិ ក្រោមកំដាប់ដៃរបស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ទៀត​នោះ ។

ដោយក្រុមគណបក្សប្រជាជនគេមើលឃើញ ការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី បែបនេះហើយបានជានៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែល បានដំណើតការកាលពីថ្ងៃអាទិត្យ កន្លងទៅ ពួកគេបានប្រើល្បិចអាក្រក់ជាមួយនិងគ..ប មាន ទាំងការលុបឈ្មោះ កែថ្ងៃខែ ឆ្នាំកំណើត និងលួចបន្លំសន្លឹកឆ្នោត គឺគេធ្វើយ៉ាងណាឲ្យតែការបោះ ឆ្នោតបានយកឈ្នះ គណបក្ស សម រង្ស៊ី គឺគេអស់ចិត្តហើយ ដោយពួកគេមិនខ្ចីខ្វល់ពីការរិះគន់ មកលើទង្វើរបស់ពួកគេជុំទិសនោះឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត-ក្រុងនានានៅទូទាំងប្រទេសកម្ពុជា បានបង្ហើបឲ្យដឹង ទៀតផងដែរថា គណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានធ្វើការស៊ីសំណូកសូកប៉ាន់ជា មួយនិងប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋលោកគាំទ្រហើយបោះឆ្នោតឲ្យគណបក្ស របស់ខ្លួន ( គណបក្សប្រជាជន ) ពួកគាត់ថានៅក្នុងមួយឃុំៗគឺពួកគេបានចំណាយថវិការអស់ រាប់ស៊ិបម៉ឺនដុល្លា ។ ដែលពួកគាត់បានដាក់ការងឺងឆ្ងល់ថា តើគណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានប្រាក់មកពីណាសម្រាប់យកមកចំណាយខុសខ្ទង់ក្នុងការទាកទាញនិងទិញទឹក ចិត្តប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនរបស់ខ្លួននោះ ។

ជាមួយគ្នានោះក៏មានប្រជាពលរដ្ឋមួយចំនួនថា ការដែលគណបក្សប្រជាជន យកថវិការមកចំ ណាយខុសខ្ទង់ច្រើនបែបនេះ គឺគ្មានអ្វីក្រៅតែអំពីការប្រព្រឹត្តិអំពើពុករលួយរបស់ពួកគេនោះទេ ។ ហើយប្រជាពលរដ្ឋក៏បានធ្វើការសុំណូមពរឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលគ..ប នេះ ចេញ ដោយពួកគាត់បានលើកឡើងថាគ..ប សព្វថ្ងៃនេះគឺអសមត្ថភាព និងជាឧបករនយោ បាយរបស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។ ដោយប្រជាពលរដ្ឋធ្វើការបដិសេធមិន ទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះឡើយ ហើយពួកគាត់សុំ សុំណូមពរឲ្យមានការបោះឆ្នោតថ្មី ហើយដូរគ..ប ឲ្យបានជាដាច់ខាត ។

ប្រជាពលរដ្ឋក៏បានហៅការបោះឆ្នោតនេះថា មិនដូចជាការលើកឡើយរបស់មនុស្សគណបក្ស ប្រជាជនថា ការបោះឆ្នោតនេះគណបក្សប្រជាជន ឈ្នះភ្លូកទឹក ភ្លូកដីនោះទេ តែផ្ទុយទៅវិញបាន បានហៅថាគណបក្សប្រជាជនរបស់លោក ហ៊ុន សែន គឺលួច លុប បន្លំ យ៉ាងភ្លូកទឹក ភ្លូកដី ទៅ វិញទេ ។

គួរំលឹកផងដែរថាលោក យឹម សុវណ្ណ តំណាងរាស្រ្ត និងអ្នកនាំពាក្យគណបក្ស សម រង្ស៊ី កាលពី ពេលកន្លងទៅថ្មីៗក៏បានធ្វើការច្រានចោលចំពោះលទ្ធផល និងដំណើរការនៃការបោះឆ្នោតនេះ​ផងដែរ លោកថាសម្លេងឆ្នោតដែលគណបក្ស​ សម រង្ស៊ី ទទួលបាននៅពេលនេះគឺជាសម្លេងពិត ជាសម្លេងដែលគេចផុតពីការលួចបន្លំ គឺជាសម្លេងដែលមិនភ័យខ្លាច មិនចាញ់សម្លុត ។ ហើយ​លោក​បានហៅសម្លេងឆ្នោតដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ទួល​បានថាជា សម្លេងសម្លុត សម្លេងលួច សម្លេងទិញ សម្លេងបន្លំ សម្លេងខ្មោច សម្លេងបរទេស រួម​ជា​មួយនិង សម្លេងខ្យល់ ប្រការដូចដែលបានលើកឡើងមកខាងលើនេះហើយ ទើបគណបក្ស សម រង្ស៊ី មិន អាចទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នេះបាន​ទេ ។

ទង្វើអាក្រក់របស់គណបក្សប្រជាជន កាន់តែបញ្ចេញឲ្យឃើញកាន់តែច្បាស់ថែមឡើងទៀត ហើយ ដូចនេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់ឈប់គាំទ្រគណបក្សប្រជាជនមួយនេះទៀត ដែល​គ្មានចេះអ្វីក្រៅតែអំពីការលួច ការបន្លំ ការសំឡុតគំរាមកំហែង ការយកលុយកាក់ មកទិញទឹក​ចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលបោះឆ្នោត ដូចនេះយើងមិនត្រូវការរដ្ឋអំណាច និង​រដ្ឋាភិ​បាលរបៀបបនេះនោះឡើយ ។ យើងត្រូវការរដ្ឋាភិបាលណាដែលស្អាតស្អំ មិនពុករលួយ កិចកេង បំបាត់ បន្លំ និងបង្ហិនបង្ហោចជាតិ ដូចរដ្ឋអំណាច និងរដ្ឋាភិបាលក្រុងភ្នំពេញ របស់លោក ហ៊ុន សែន ទេ ។ គឺយើងត្រូវការរដ្ឋាភិបាលដែលស្អាតស្អំដូច គណបក្ស​ សម រង្ស៊ី ព្រោះគណ​បក្ស សម រង្ស៊ី គឺមានប្រធានបក្សដែលជាមនុស្សប្រកបទៅដោយ ព្រហ្មវិហារធម៌ សច្ចះ យុត្តិធម៌ មិនដែលមានប្រវត្តជាមនុស្សពុករលួយឬលួចជាតិបំផ្លាញជាតិ នោះឡើយ និងមានឆន្ទះខ្ពស់​ក្នុង​ការ​ការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ទុកប្រជាពលរដ្ឋនិងប្រទេសជាតិជាធំ ។ លោក សម រង្ស៊ី ជាកុលបុត្រឆ្នើមក្នុងការស្រលាញ់សិទ្ធ សេរីភាព និងលិទ្ធិប្រជាធិប​តេយ្យ លោកហ៊ានលះ​បង់​គ្រប់បែបយ៉ាង មិនមានការសោកស្តាយអ្វីបន្តិចសោះ មិនថាឡើយ អាយុជីវិត ឋានះ បុណ្យ​ស័ក្តិ មាសប្រាក់ទេ ធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋរបស់​នៅបាន​សុខស្រួល និងប្រទេស​ជាតិ​មាន​ការរីកចំរើនរុងរឿងលើគ្រប់វិស័យ ។ ដូចនេះមានតែគណបក្ស សម រង្ស៊ី តែមួយប៉ុណ្ណោះ​ដែលអាចជួយយើងឲ្យរួចចាកផុតពីភពខ្មៅអន្ធកាលក្រោមការ​គ្រប់​គ្រង​របស់​​គណបក្ស​ លោក ហ៊ុន សែន បាន ។ ដូចនេះមានតែការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងគណបក្ស សម រង្ស៊ី ដើម្បីយើងធ្វើឲ្យប្រទេសជាតិរបស់យើងផ្លាស់ប្តូរមុខមាត់ថ្មី មានឈ្មោះបោះ​សម្លេង​ទាំងនៅ​លើឆាកជាតិ និងអន្តរជាតិ ៕  

No comments:

Post a Comment

yes