សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 1, 2012

រោងចក្រ សាន់ វើល កាត់ប្រាក់ខែកម្មករ ពេលទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់


បើយោងតាមសេចក្តីរាយកាណ៏របស់កម្មករ ដែលបំរើការងារនៅក្នុងរោងចក្រកាត់ដេរ សាន់វើល ដែលមានទីតាំងស្ថិននៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យ​ដឹងថា ថៅកែរោងចក្របានប្រកាស់ដំណឹងប្រាប់ដល់កម្មករទាំងអស់ ដែលត្រូវទៅចូលរួម​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលឈានចូលមក​ដល់​នាពេលដ៏ខ្លីខាងមុខនេះថា ខាងរោងចក្រនិងធ្វើការកាត់ប្រាក់ថ្ងៃរបស់កម្មករ​ចំនួន១ថ្ងៃ​ទៅ២ថ្ងៃ​តាមកម្មករ ដែលរស់នៅជិតនិងរស់នៅឆ្ងាយពីកន្លែងដែលត្រូវទៅបោះឆ្នោត ។

ប្រការនេះបានធ្វើឲ្យកម្មករដែលមានចំនួនជិត២ពាន់នាក់​ ដែលបំរើការនៅក្នុងរោងចក្រ សាន់​វើល បានសម្តែងការណ៏មិនពេញចិត្តចំពោះទង្វើរបស់ថៅកែរោងចក្រដែលបាន​ធ្វើដាក់​មក​លើ​កម្មករបែបនេះ ដោយពួកគាត់បានលើកឡើងថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ​គឺ​គេបានតម្រូវឲ្យរោងចក្រ សហ​គ្រាស និងស្ថានប័នទាំងអស់ ត្រូវតែផ្តល់ពេលវេលាឲ្យកម្មករ​ដែល​បំរើការងារនៅកន្លែងរបស់ខ្លួន បានឈប់សំរាកចំនួន១ថ្ងៃ ២ថ្ងៃ និង៣ថ្ងៃ អាស្រ័យទៅ​លើ​កន្លែងបំរើការងារ កន្លែងរស់នៅ និងកន្លែងទីតាំងការិយាល័យបោះឆ្នោតដែលកម្មករ​ត្រូវទៅ​បោះ​ឆ្នោត តើនៅជិត នៅឆ្ងាយ ឬមួយក៏យ៉ាងណា ដោយមិនតម្រូវឲ្យថៅកែរោងចក្រ សហ​គ្រាស និងស្ថាប័នទាំងអស់នោះកាត់ប្រាក់ថ្ងៃ ប្រាក់ខែ និងប្រាក់ឧបត្ថមផ្សេងៗរបស់កម្មករឡើយ ។ ដែលពួកគាត់បានហៅទង្វើរបស់ថៅកររោងចក្រ សាន់វើល នេះថាជាការធើ្វរំលោភទៅនិង សេច​ក្តី​ជូនដំណឹងរបស់ក្រសួងការងារ ដោយគេមិនគោរពនិងយកបទបញ្ជារបស់ក្រសួងការងារ ជាធំ​នោះទេ គឺថៅកែរោងចក្រដែលជាជនជាតិចិននោះ គេធ្វើអ្វីស្រេចតែអំពើចិត្តរបស់ពួកគេ ។


ជាមួយគ្នានោះកម្មករដែលបំរើការងារនៅក្នុងរោងចក្រកាត់ដេរ សាន់វើល ក៏បានប្រាប់ឲ្យដឹង ទៀតផងដែរថា មានកម្មករភាគច្រើនគឺពួកគាត់ប្រកាសជំហរថាពួកគាត់ប្រហែលជាមិនបានទៅ ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ នោះទេ ព្រោះដោយសារតែខាងរោងចក្រកាត់ប្រាក់ខែបែបនេះនោះ តែពួកគាត់ក៏បានបង្ហើបផង​ដែរថា ប្រសិនបើខាងរោងចក្រគេមិនកាត់ប្រាក់ថ្ងៃរបស់ពួកគាត់ទេ ពួកគាត់និងទៅចូលរួមបោះ
ឆ្នោតទាំងអស់គ្នា ព្រោះពួកគាត់ក៏ចង់ធ្វើការផ្លាស់ប្តូររដ្ឋអំណាចថ្នាក់មូលដ្ឋានផងដែរ ។

អ្វីដែលសំខាន់ យើងខ្ញុំសូមអំពាវនាវដល់កម្មករទាំងអស់នៅថ្ងៃបោះឆ្នោត សូមអញ្ជើញទៅ​ចូល​រួមបោះ​ឆ្នោតទាំងអស់គ្នា ព្រោះពេលវេលា៥ឆ្នាំមានតែ១ថ្ងៃគត់ ក្នុងការសម្រេចត្រូវជ្រើសរើស​រដ្ឋ​អំណាច​ថ្នាក់មូលដ្ឋានរបស់បងប្អូន ប្រសិនបើបងប្អូនទុកជនពុករលួយ ផ្តាច់ការនៅគ្រប់គ្រង​អំណាចទៀតនោះ បងប្អូននិងត្រូវលំបាកវេទនា៥ឆ្នាំជាបន្តរទៀតជាក់ជាពុំខាន ព្រោះរាល់ពេល​ដែលបង ប្អូនត្រូវទៅពឹងពរដល់ពួកគេនោះ រដ្ឋអំណាចមកពីគណបក្សប្រជាជនតែងតែ​ជំរិតទារ​ប្រាក់ពី​បង​ប្អូន​លើសច្បាប់​ដែលបានកំណត់ជានិច្ច ហើយមួយវិញទៀគេបានឃំខិតគ្នាជាមួយ​មន្រ្តីមាន​អំណាច ឈ្មួញខិលខូច ក្រុមហ៊ុនទុច្ចរឹត លួចលក់ដីធ្លី ព្រៃឈើ ស្ទឹងបឹងបួរ ដែលជា​ទ្រព្យសម្បត្តិ របស់បងប្អូន និងជាទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាទ្រព្យសម្បត្តិសហគមន៏ បានលុយ​ដាក់​ចូលតែក្នុងហោប៉ាវរបស់ពួកគេ និងបក្សរបស់គេតែប៉ុណ្ណោះ ដោយពួកគេមិនបានគិត​ពីផលប្រ​យោជន៏របស់ បងប្អូននោះឡើយ ដូចនេះសូមបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ទាំងអស់គ្នាកុំបីខានដោយបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ព្រោះ​គណ​បក្ស សម រង្ស៊ី មានគោលនយោបាយច្បាស់លាស់ត្រឹមត្រូវក្នុងការការពារ និងជួយរាល់គ្រប់​បង្ហារ​បស់បង​ប្អូន ដោយមិនជំរិតទាប្រាក់ ឬធ្វើអ្វីសម្រាប់ផលប្រយោជន៏របស់ខ្លួនឡើយ ខុសពីគណ​បក្សប្រជាជនកាន់អំណាចក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ដាច់ស្រឡះដូចមេឃ​ហើយ​និងដី ។

ចំពោះការកាត់ប្រាក់ថ្ងៃរបស់កម្មករនៅរោងចក្រកាត់ដេរ សាន់វើល ត្រូវបានលោក ជា មុន្នី ប្រធា ន សជីពសេរីកម្មករកាត់ដេរនៃព្រះរាជាណាចក្រកម្ពុជាហៅថា ជាការរំលោភលើសេចក្តីជូន​ដំណឹងរបស់ក្រសួងការងារដែលចុះនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២ លេខ១៥៤ ស្តីអំពីការឲ្យ កម្មករ-កម្មការិនី ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ដែលក្នុងសេចក្តីជូនដំណឹង នោះគឺក្រសួងការងាបានធ្វើការបញ្ជាក់យ៉ាងលំអិតថា ប្រសិនបើរោងចក្រ សហគ្រាស នៅទីក្រុង ភ្នំពេញ ហើយកម្មករក៏រស់នៅក្នុងទីក្រុងភ្នំពេញគឺអាចឈប់បានតែនៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០​១២ ។ តែប្រសិនបើកម្មករ-កម្មការិនី ធ្វើការនៅភ្នំពេញ ហើយពួកគាត់រស់នៅខេត្ត ដែលនៅជាប់​និងទីក្រុងភ្នំពេញ ឧទាហរណ៏ដូចជាខេត្តកណ្តាល កំពង់ស្ពឺ ជាដើមគឺពួកគាត់បាន ឈប់សម្រាក​បាន២ថ្ងៃ គឺនៅថ្ងៃទី០២ និងថ្ងៃទី០៣ ដោយឡែកចំពោះកម្មករ ដែលរស់នៅ​តាម​បណ្តាលខេត្ត​ឆ្ងាយៗ ដែលគាត់បំរើការងារនៅភ្នំពេញគឺបានឈប់សំរាកចំនួន៣ថ្ងៃ ។

លោក ជា មុន្នី ក៏បានបន្តរទៀតផងដែរថា ក្នុងករណីខាងលើគឺក្រសួងការងារ មិនអនុញ្ញាតិឲ្យ
រោងចក្រ ក្រុមហ៊ុន សហគ្រាស នានាគឺមិនឲ្យមានការកាត់ប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត ប្រាក់ ខែ និងប្រាក់ប្រចាំថ្ងៃរបស់កម្មករឡើយ ហើយក្នុងករណីនោះប្រសិនបើកម្មករ-កម្មការិនី មិនទាន់ បានបើកប្រាក់ខែក្រុមហ៊ុនត្រូវតែបើកប្រាក់ខែខ្លះជូនកម្មករ-កម្មការិនី ដើម្បីពួកគាត់មានថវិការ បានធ្វើដំណើរទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ហើយប្រសិនបើក្រុម ហ៊ុន រោងចក្រ សហគ្រាស ធ្វើអ្វីដែលផ្ទុយទៅនិងសេចក្តីជូនដំណឹងលេខ១៥៤ របស់ក្រ​សួង​ការ​ងារចាត់ទុកថាបានរំលោភបំពានសិទ្ធិ ហើយអ្វីដែលសំខាន់គឺក្រុមហ៊ុន រោងចក្រ សហគ្រាស នោះ​មិនគោរពទៅនិងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដូចជារោងចក្រ សាន់វើល ខាងលើ​មានន័យថាក្រសួងការងារអន់ជាងអ្វីទៅទៀត ដែលក្រុមហ៊ុន រោងចក្រ សហគ្រាស នោះមិន​គោរពទៅតាមសេចក្តីជូនដំណឹងរបស់ខ្លួន ។

ចំណែកឯលោកស្រី មូរ សុខហួរ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី មណ្ឌលកំពត និងជា អគ្គលេខាធិការរងរបស់គណបក្ស សម​ រង្ស៊ី និងជាប្រធានចលនាស្រី្តរបស់គណបក្ស សម រង្ស៊ី ដែលជានិច្ចជាកាលលោកស្រីតែងតែចេញមុខការពារប្រជាពលរដ្ឋ ជាពិសេសកម្មកដែលត្រូវ ទទួលរងនូវការមើលងាយ រំលោភសិទ្ធិការងារពីសំណាក់ថៅកែនោះ លោកស្រីបានបញ្ជាក់ថា សូមឲ្យប្រធានរោងចក្រ សហគ្រាស ទាំងអស់សូមមេត្តាផ្តល់ពេលវេលាឲ្យកម្មករបានឈប់​សំរាកទាំងអស់គ្នាផង ហើយសូមកុំកាត់ប្រាក់ខែ ប្រាក់ថ្ងៃ ឬប្រាក់អ្វីផ្សេងទៀតរបស់កម្មករធ្វើអ្វី ដើម្បីឲ្យកម្មករ ពួកគាត់បានចូលរួមជ្រើសរើសតំណាងរបស់ពួកគាត់នៅតាមមូលដ្ឋានឲ្យបាន គ្រប់ៗគ្នា ទៅតាមអ្វីដែលពួកគាត់ចង់បាន ព្រោះពេលវេលានេះគឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពួកគាត់ ដោយ៥ឆ្នាំគឺមានតែមួយថ្ងៃប៉ុណ្ណោះ ប្រសិនបើពួកគាត់មិនបានបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួន គឺពិតជាធ្វើឲ្យពួកគាត់រងនូវការលំបាកទៀតជាក់ជាមិនខាន ។

ជាមួយគ្នានោះលោកស្រី មូរ សុខហួរ ក៏បានធ្វើការអំពាវនាវ ក៏ដូចជាទទូចទៅដល់ប្រជាពលរដ្ឋ ជាពិសេសគឺកម្មករ-កម្មការិនី ទាំងអស់សូមមេត្តាអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ ទាំងអស់គ្នា បើទោះបីជាខាងរោងចក្រ សហគ្រាស ក្រុមហ៊ុន រំលោភទៅ លើសេចក្តីជូនដំណឹងរបស់ក្រសួងការងារយ៉ាងណាក៏ដោយចុះ ទោះត្រូវខាតប្រាក់ថ្ងៃ និងប្រាក់ ធ្វើដំណើរប៉ុណ្ណឹងគឺមិនអីទេ សំខាន់គឺការរស់នៅរបស់បងប្អូនបានសុខស្រួល និងមានការគោ
រ​ព​​សិទ្ធិរបស់ពួកយើង ដោយមិនត្រូវបានគេរំលោភមើលងាយ ជិះជាន់ កេងប្រវ័ញ្ញនោះ ។

ជាការពិតថវិការទាំងអស់នេះគឺយើងអាចរកបានក្នុងរយៈពេល៥ឆ្នាំ និងអាចលើសពីនោះថែម ទៀតផង សំខាន់ឲ្យតែយើងចេះជ្រើសរើសមេដឹកនាំបានល្អ និងត្រឹមត្រូវ តួយ៉ាងដូចជាថ្នាក់
ដឹក​នាំមកពីគណបក្ស សម រង្ស៊ី គឺពួកគាត់យកចិត្តទុកដាក់ជាខ្លាំងបំផុត​ ចំពោះកម្មករ និងប្រជា​ពលរដ្ឋ ទូទៅ ធ្វើអ្វីគឺគិតពីផលប្រយោជន៏របស់ពលរដ្ឋ និងប្រទេសជាតិជាធំ ។

មួយវិញទៀតមតិមួយចំនួនបានលើកឡើងថា ការបង្អាក់ដំណើររបស់កម្មករទៅចូលរួមបោះឆ្នោត នោះ ក៏អាចជាល្បែងរបស់គណបក្សប្រជាជនផងដែរ ព្រោះពួកគេបានដឹងយ៉ាងច្បាស់ណាស់ថា កម្មករ-កម្មការិនី គឺភាពច្រើនមានការគាំទ្រមកលើគណបក្ស សម រង្ស៊ី ព្រោះគណបក្ស សម រង្ស៊ី បានជួយពួកគាត់ច្រើនក្នុងការងារ ទាំងការជួយទាមទារតំឡើងប្រាក់ខែជូនពួកគាត់ ការចូលរួម​ជួយ​តវ៉ាទៅថៅកែក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលធ្វើបាបគាបសង្កត់រំលោភលើ សិទ្ធិការ​ងារ​របស់កម្មករ ដែលកត្តាទាំងអស់នេះហើយ បានធ្វើឲ្យកម្មករ-កម្មការិនី គឺពួកគាត់​ស្រលាញ់​គណបក្ស សម រង្ស៊ី មួយវិញទៀតគឺគណបក្ស សម រង្ស៊ី មានគោលនយោបាយត្រឹមត្រូវ​ក្នុងការ​ដំឡើងប្រាក់ខែជូនកម្មករឲ្យបានយ៉ាងតិចចំនួន៥០ម៉ឺនរៀល ដោយមិនទាន់គិតពីប្រាក់​អតីតភាព​ការងារ ផ្សេងៗឡើយ ។

ដូចនេះនៅថ្ងៃបោះឆ្នោត សូមប្រជាពលរដ្ឋនិងកម្មករទាំងអស់ ញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗ គ្នាដោយបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដើម្បីអនាគតវាសនារបស់យើងផង និងដើម្បីប្រយោ​ជ​ន៏ របស់ទេសជាតិរបស់យើងផងដែរ ៕

No comments:

Post a Comment

yes