សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 19, 2012

លោក សម រង្ស៊ី អំពាវនាវឲ្យអ្នកប្រជាធិបតេយ្យ និង អ្នកស្នេហាជាតិទាំងអស់ រួមគ្នាជាធ្លុងមួយ ជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីបញ្ចប់អំណាចនៅកម្ពុជា

លោក សម រង្ស៊ី ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាង គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បើគិតមកដល់ថ្ងៃនេះគឺមានអាយុកាល៣១ថ្ងៃ ហើយ បន្ទាប់ពីការប្រកាសជាសាធារណៈនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ត្រូវបានគេប្រសិទ្ធនាមឲ្យថា « មហាកម្លាំងសាគ្គីអ្នកប្រជាធិ បតេយ្យ »ព្រោះចលនាមួយនេះគឺបានប្រមូលផ្តុំទៅដោយអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ដែលគិតគូប្រទេសជាតិ និង ប្រជារាស្រ្តជាធំ ដោយមិនគិតផលប្រយោជន៏ផ្ទាល់ខ្លួន បក្ខពួក និងគ្រូសារនិយម ដូចជាអ្នកកាន់អំណាចសព្វថ្ងៃនេះឡើយ ។


ថ្លែងមកកាន់សមាជិក និង ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោ សម រង្ស៊ី ក្នុងឋានះជាប្រជាធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏​ថា ឥឡូវនេះគណបក្ស​ថ្មីដែលកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចាប់ផ្តើមមានរូប រាង និងឈ្មោះនៅលើឆាកនយោបាយក្នុងប្រទេសកម្ពុជាហើយ ដែលក្រុមការងារកុំពុងតែរៀបចំ និងចងក្រងតាមបែបបទផ្លូវច្បាប់ដើម្បីចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ ហើយគណបក្សដែល កើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺមានឈ្មោះថា គណបក្ស សង្រ្គោះជាតិ ។

លោក សម រង្ស៊ី បានមានប្រសាសន៏បន្តទៀតថា មូលហេតុដែលយើងបង្កើតគណបក្សថ្មី ហើយ ប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យឲ្យចូលរួមជាមួយគណបក្ស​ សង្គ្រោះជាតិ គឺគោលបំណងធំបំ​ផុតរបស់យើង ដើម្បីបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។ លោក សម រង្ស៊ី បន្តថា ប្រជារាស្រ្តសព្វថ្ងៃបាត់បង់ដីធ្លី រដ្ឋអំណាចបានកាត់ទឹកដី និងពុះជ្រាកប្រទេសកម្ពុជា ជា​ដុំៗ លួចឆក់ប្លន់ដីធ្លីរបស់ប្រជារាស្រ្ត ព្រៃឈើ រ៉ែ យកទៅលក់និងប្រគល់ឲ្យក្រុមហ៊ុនបរទេស ឯកជន ធ្វើឲ្យជាតិរបស់យើងលិចលង់ ហិនហោច ។ហេតុដូចនេះហើយបានជាយើងទាំងអស់គ្នា ត្រូវតែសង្គ្រោះប្រទេសជាតិ និង ប្រជារាស្រ្តរបស់យើង បានជាគណបក្ស សម រង្ស៊ី និង គណ​បក្ស សិទ្ធិមនុស្ស សម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយដោយបង្កើត ចលនាប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និងឆ្ពស់ទៅបង្កើតគណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ ជ្រើស​រើសតំណាងរាស្រ្តអាណត្តទី៥ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ដើម្បីបញ្ចប់អំណាចអ្នក សព្វថ្ងៃ ដែលដឹកនាំប្រទេសតាមរបៀបបផ្តាច់ការ ធ្វើបាបរាស្រ្តឲ្យរងទុក្ខរាប់សិបឆ្នាំមក​ហើយ​នោះ ។

ជាមួយគ្នានេះផងដែរលោក​ សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងទៅ​អនា​គត​ ជា​ប្រធានគណបក្ស សង្គ្រោះជាតិ ក៏បានធ្វើការអំពាវសូមឲ្យប្រជាពលរដ្ឋខ្មែរ អ្នកស្នេហា​ជាតិ អ្នក​ប្រជា​ធិបតេយ្យ នឹងអ្នកដែលស្រលាញ់យុត្តិធម៌ទាំងអស់ សូមចូលរួមជាមួយគណបក្ស សង្គ្រោះ​ជាតិ ដែលនិងប្រកាសជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ។

លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា ការបង្កើត គណបក្ស សង្គ្រោះជាតិ គឺជាព្រឹត្ត​ការ​ណ៏​​មួយជាប្រវត្តិសាស្រ្ត ដែលនាំមកនូវការ​ផ្លាស់ប្តូរ ប្រែប្រួលយ៉ាងសំខាន់ជាទី​បំផុតលើ​ឆាក​នយោ​បាយនៅប្រទេសកម្ពុជា ។ លោក សម រង្ស៊ី ថ្លែងទៀតថា គណបក្ស សង្គ្រោះជាតិ លោក​មានជំនឿថា និងនាំមកនូវសន្ទុះថ្មីមួយ ដើម្បីឈានទៅរកការប្រែប្រួល ហើយការប្រែប្រួល​នេះគឺ​​ជាជោគជ័យនៃ​កម្លាំងអ្នកស្នេហា​ជាតិ កម្លាំងអ្នកប្រជាធិបតេយ្យ ដើម្បីស្រោចស្រង់ នឹងសង្គ្រោះ​ប្រទេសជាតិ មាតុភូមិរបស់យើងឲ្យទាន់ពេលវេលា ឲ្យរួចផុតពីការលិចលង់ រួចផុតពីមហន្តរាយ រួចផុតពីការ​ស្លាប់ ដោយយើងឃើញថាជាតិយើងបានស្លាប់បន្តិចម្តងៗ ប្រទេសរបស់​យើង​បាត់​បង់ទឹកដី ប្រជារាស្រ្តខ្មែរបាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិ បាត់បង់ការងារ ឬក៏រកការងារ​ធ្វើ​ត្រឹម​ត្រូវ​មិនបាន ។

លោក សម រង្ស៊ី មានប្រសាសន៏ទៀតថា មានយុវជនខ្មែរជាច្រើនដែលពុំមានការងារធ្វើ និងរ​ក​ការ​ងារ​ត្រឹមត្រូវធ្វើមិន បានខ្លះត្រូវបង្ខំចិត្តទៅស៊ីឈ្នួលគេនៅឯបរទេស ឲ្យគេមើលងាយ ឲ្យគេធ្វើ​បាប ឲ្យគេគេងប្រវ័ញ្ញកម្លាំងពលកម្ម ឃើញថាប្រជារាស្រ្តខ្មែរវេទនា ឈឺចាប់អស់សង្ឃឹម ជាតិខ្មែរ​និងរលត់​រលាយដោយបរទេសឈ្លានពាន ដោយបង្ខិតព្រំដែន លេបត្របាក់ទឹកដីរបស់យើង​បញ្ចូល​​អន្តោប្រវេសន៏ខុសច្បាប់ ហើយជនជាតិរបស់គេកាន់តែមានចំនួនច្រើនឡើងៗ មករស់​នៅ​​លើទឹកដី​ប្រទេស​កម្ពុជា ដែលពួកគេទាំងនោះបានចូលមកលួចប្លន់ដីធ្លីយើង លួចប្លន់​ទ្រព្យ​សម្បត្តិជាតិ​យើង មកដណ្តើមការងារពីប្រជារាស្រ្តខ្មែរ និងមកកេងប្រវ័ញ្ញឈើសឈាម​ពីប្រជា​រាស្រ្តខ្មែរ ដោយគេទទួលបានសម្បទានដីធ្លី សម្បទាន​ព្រៃឈើ សម្បទានរ៉ែ រហូតដល់ទៅ៩៩ឆ្នាំ ។ លោក សម រង្ស៊ី ក៏បានថ្លែងទៀតថា ខ្មែរស្លាប់អស់ហើយមិនដល់៩៩ឆ្នាំទៀតទេ ​បើ​យើងនៅ​អនុញ្ញាត្តិ ឲ្យរដ្ឋាភិបាលបន្តនយោបាយបំផ្លិចបំផ្លាញជាតិដូចសព្វថ្ងៃនេះ នោះជាតិយើង និងរលត់​រលាយ​ជាពុំខាន ។ យ៉ាងដូចច្នេះហើយកូនខ្មែរទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីបំពេញ​បេសកកម្ម​ជាប្រវត្តិ​សាស្រ្ត បេសកកម្មស្រោចស្រង់ជាតិមាតុភូមិ របស់យើងទាំងអស់គ្នា ថែរក្សាទឹកដីយើង​ឲ្យបាន​នគង់វង្ស ធានាអនាគតកូនចៅយើងដែលជាខ្មែរជំនាន់ក្រោយឲ្យមានជីវិត ឲ្យមាន​អនា​គត ឲ្យ​មានសេរីភាព នឹងឲ្យមានភាពថ្លៃថ្នូរ ។ ហេតុនេះហើយបានជាយើងសម្រេចបង្កើតគណ​បក្ស សង្គ្រោះជាតិ ។

ដូច្នេះគណបក្ស សង្គ្រោះជាតិ កើតហើយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញមក ចូល​រួមជាមួយនិងគណបក្ស​ សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន ។ ជាមួយ​គ្នា​នោះ គណបក្សប្រជាធិបតេយ្យថ្មីមួយនេះ ក៏មានថ្នាក់ដឹកនាំកំពូលៗដែល​ជាអ្នកចាស់ទុំផ្នែក​នយោបាយ​ ធ្វើជាស្នូលរបស់គណបក្សផងដែរ ។ ហើយបើយោងតាមរបាយការណ៏របស់ ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ នាពេលកន្លងមកបានបង្ហាញឲ្យដឹងថា អ្នកឥស្សរជន​នយោ​បាយ​ជាច្រើនដែលមកពីគណបក្សផ្សេង រួមជាមួយនិងមន្រ្តីរបស់គណបក្សកាន់​អំណាចសព្វ​ថ្ងៃក៏និង​មក​ចូលរួមជាមួយ ចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិ ហើយបន្ទាប់មកគឺពួកគាត់និង ចូលរួម​ពេញសិទ្ធិ​ជាមួយ​និងគណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ដែលជាមេ​ដឹកនាំប្រកបទៅ​ដោយ​ ឧត្តម​គតិស្នេហាជាតិ មាតុភូមិ និងស្រលាញ់ប្រជារាស្រ្តពិតប្រាកដនោះ ៕ 


No comments:

Post a Comment

yes