សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

គណបក្សប្រឆាំង​ថ្មី ប្រកាស​ពី​ការចុះបញ្ជី និង​ស្នើ​ឲ្យមាន​ការកែទម្រង់ គ​.​ជ​.​ប​.

គណបក្សប្រឆាំង​ថ្មី ប្រកាស​ពី​ការចុះបញ្ជី និង​ស្នើ​ឲ្យមាន​ការកែទម្រង់ គ​.​ជ​.​ប​.
សន្និសីទកាសែតគណៈកម្មការបណ្ដោះអាសន្ន និងសមាជិកស្ថាបនិក
 គណបក្សសង្គ្រោះជាតិ
ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​ពី​ការចុះបញ្ជី​គណបក្ស​ថ្មី​នោះ នៅ​ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២​។ ជាមួយ​នឹង​សេចក្តីប្រកាស​ដូច្នេះ ក្នុង​សន្និសីទ​កាសែត​រួមគ្នា នៅ​រសៀល​ថ្ងៃ​ទី​២០​សីហា ឆ្នាំ​២០១២ ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ប្រកាស​ពី​ការទាមទារ​របស់​ខ្លួន ឲ្យមាន​ការកែទម្រង់​សមាសភា​ព គ​.​ជ​.​ប​.​។​

​ក្នុង​សន្និសីទកាសែត នៅ​ទីស្នាក់ការ​បណ្តោះអាសន្នរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​ជិត​ពេទ្យ​សែន​សុខ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​រសៀល​នេះ លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន ដែល​មាន​សមាសភាព ៧ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​យក​សំណុំបែបបទ ដាក់​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​រួចរាល់​ហើយ​។ គណបក្ស​ថ្មី​នេះ កំពុងតែ​រង់ចាំ​លទ្ធផល ឆ្លើយតប​ពី​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល ១៥​ថ្ងៃ ទៀត​។ 


គណបក្សសង្គ្រោះជាតិ មានរូបសញ្ញាព្រះអាទិត្យរះ និងមានពន្លឺ ២៤ ដែលតំណាងឲ្យ​ខេត្តរាជធានីទាំង ២៤ ដោយមានបាវចនា សង្គ្រោះ បម្រើ និងការពារ។

​លោក ប៉ុល ហំ​ម ក៏​បាន​បន្ថែមថា ទោះបីជា​បង្កើត​គណបក្ស​ថ្មី​ពិតមែន តែ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​ដដែល ដោយ​មិន​រំលាយ​ទេ ដើម្បី​រក្សា​អាសនៈ​រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សា​ខេត្ត​រាជធានី​ស្រុក​ខណ្ឌ ពិសេស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ទាំងពីរ ឲ្យនៅ​ដដែល​។ ក៏ប៉ុន្តែ​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣ គឺ​គណបក្ស​ទាំងពីរ យក​តែ​គណបក្ស សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ប៉ុណ្ណោះ​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក ប៉ុល ហំ​ម បាន​លើកឡើង​ថា គណបក្ស​ថ្មី ដែល​ទើបនឹង​ចុះបញ្ជី​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​តែ​ទាមទារ​ឲ្យមាន​ការកែទម្រង់ សមាសភាព គ​.​ជ​.​ប​. ដើម្បីឲ្យ​ការបោះឆ្នោ​តត្រឹមត្រូវ​យុត្តិធម៌ ហើយ​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣ ត្រឹមត្រូវ យុត្តិធម៌ ក៏​ទាល់តែ​មាន​វត្តមាន​របស់លោក សមរង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។​

​ចំណែក​លោក យ៉ែម បុញ្ញ​ឫទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស ក៏​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​រួម​គ្នា​នោះ ដោយ​ស្នើ​ឲ្យមាន​ការកែសម្រួល​នូវ​សមាសភាព គ​.​ជ​.​ប​. ព្រមទាំង​ប្រកាស​ថា បើ​គ្មាន​វត្តមាន​របស់​លោក​ស​ម​រង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ ខាង​មុខ​ទេ  នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​មិន​ចូលរួម​ការបោះឆ្នោត​ឡើយ​។​

​រីឯ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ក្នុង​សន្និសីទកាសែត​នោះ ក៏​បាន​អំពាវនាវ​ឲ្យមាន​ការកែសម្រួល​សមាសភា​ព គ​.​ជ​.​ប​. ដើម្បី​កុំឲ្យ​យក​ការបោះឆ្នោត​ធ្វើ​ជា​ឡប់ឡែ​។ 

​ជា​ការកត់សម្គាល់ ក្នុង​សន្និសីទកាសែត​នោះ មិន​មាន​ការចូលរួម​ពី​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា តាមរយៈ​វិដេអូ ខន​ហ្វឺ​រ៉េន ទេ​៕​

No comments:

Post a Comment

yes