ភ្នំពេញ: សម្ព័ន្ធភាពគណបក្សប្រឆាំងសមរង្ស៊ី និងសិទ្ធិមនុស្ស បានយកសំណុំបែបបទ ទៅចុះបញ្ជីគណបក្សប្រឆាំងរួមគ្នាថ្មីមួយ ដែលមានឈ្មោះថា "គណបក្សសង្គ្រោះជាតិ" នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២ នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្តីពី គណបក្សនយោបាយ។ រីឯខាងក្រសួងមហាផ្ទៃ ក៏បានទទួលយករួចហើយដែរ។
ក្រសួងមហាផ្ទៃ មានសិទ្ធិ ១៥ ថ្ងៃ ក្រោយពីទទួលសំណុំបែបបទសុំចុះឈ្មោះគណបក្សថ្មី ដើម្បីឆ្លើយតបថា ទទួលចុះ ឬក៏មិនទទួលចុះបញ្ជីជាផ្លូវការ សម្រាប់គណបក្សថ្មីនោះ។
មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាននិយាយថា នៅក្នុងលិខិតដាក់ជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺធ្វើដោយលោក ប៉ុល ហំម ក្នុងនាមអនុប្រធានគណៈកម្មការបណ្ដោះអាសន្ននៃគណបក្សសង្គ្រោះជាតិ ដោយស្នើសុំបង្កើត “គណបក្សសង្គ្រោះជាតិ”។
មន្ត្រីជាន់ខ្ពស់រូបនោះ បាននិយាយបន្តថា រូបសញ្ញាគណបក្សសង្គ្រោះជាតិ មានរូបព្រះអាទិត្យរះ និងមានកាំរស្មីចំនួន ២៤ តំណាងឲ្យ ២៤រាជធានី-ខេត្ត។

មន្ត្រីដដែលបន្ថែមថា នៅក្នុងលិខិតដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង មានភ្ជាប់ជាមួយរបាយការណ៍កំណត់ហេតុ ស្ដីពីការជ្រើសរើសគណៈកម្មាធិការបណ្ដោះអាសន្នចំនួន ៧រូប និងសមាជិកស្ថាបនិកនៃការបង្កើតគណបក្សសង្គ្រោះជាតិ ចំនួន ៨៣រូប។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនោះ បញ្ជាក់ថា គណៈកម្មាធិការបណ្ដោះអាសន្នទាំង ៧រូប រួមមាន ៖ លោក សម រង្ស៊ី ជាប្រធាន, លោក ប៉ុល ហំម អនុប្រធាន, លោក ស៊ុន ចន្ធី លេខាធិការ, លោក សាម ស៊ុនធឿន, លោក អ៊ូ ច័ន្ទរ័ត្ន, លោកស្រី ជា សុគន្ធានី និងលោក សួន ណារិទ្ធិ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងមហាផ្ទៃ មានសិទ្ធិ ១៥ ថ្ងៃ ក្រោយពីទទួលសំណុំបែបបទសុំចុះឈ្មោះគណបក្សថ្មី ដើម្បីឆ្លើយតបថា ទទួលចុះ ឬក៏មិនទទួលចុះបញ្ជីជាផ្លូវការ សម្រាប់គណបក្សថ្មីនោះ។
សូមរម្លឹកថា លោកសមរង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងលោក កឹមសុខា ប្រធានគណបក្សសិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានព្រមព្រៀងចុះហត្ថលេខាជាថ្មី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដើម្បីបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំង ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មុននឹងឈានទៅបង្កើតគណបក្សថ្មីមួយរួមគ្នា ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes