សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

ចែមុំ​ថៅកែ​ហាង​កែ​សម្ផស្ស​​មីកា​ហ្សា​ជា​ម៉ែ​យ៉ែម​ដ៏ធំ​ត្រូវប៉េអឹម​ឃាត់​ខ្លួន​ ខណៈ​នាំ​ស្រី​ស្អាត​​ឱ្យ​តាតា​

ចែ​មុំ​ថៅកែ​ហាង​កែសម្ផស្ស​​មីកាហ្សា​​ដែល​ជា​​ម៉ែយ៉ែម​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន
សមត្ថកិច្ច​បង្ក្រាប​បាន​ស្ត្រី​ដែល​​​ម៉ែ​យ៉ែម​​នាំ​ទៅ​ជួប​ភ្ញៀវ​​ប្រុសៗ
សមត្ថកិច្ច​បង្ក្រាប​បាន​ស្ត្រី​ដែល​​​ម៉ែ​យ៉ែម​​នាំ​ទៅ​ជួប​ភ្ញៀវ​​ប្រុសៗ

រាជធានីភ្នំពេញ ៖ ចែមុំ​​ថៅកែ​ហាង​កែសម្ផស្ស​​មីកាហ្សា ដែល​មានទីតាំង​ស្ថិត​​នៅ​​ម្តុំ​​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ត្រូវ​បាន​កម្លាំង​​ប៉េអឹម​​ធ្វើការ​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​​ជាង៥​ល្ងាច​ថ្ងៃទី​​១៩ កញ្ញា ២០១២ ​ខណៈ​​ថៅកែ​ស្រី​​រូប​នេះ​ដឹក​ញី​ទៅ​ស៊ី​ឈ្មោល (អង្គុយ​ចាំ​ភ្ញឿវ​កាលីប​ប្រុស​ៗ​មក​ទិញ​ស្រី​ក្មេងៗ) ​នៅក្នុង​ហាង​កាហ្វេ​មួយ​ឈ្មោះ City Cat ។
​ប្រតិបត្តិ​ការ​​ឃាត់​ខ្លួន​ម៉ែ​យ៉ែម​​ដ៏ធំជា​ថៅកែ​ហាង​កែ​សម្ផស្ស​​​មីកាហ្សា​​នេះ ​ធ្វើឡើង​​ក្រោយ​ការ​​តាម​ដាន​អស់​រយៈ​ពេល​​ជា​ច្រើន​ថ្ងៃ​​របស់​កម្លាំង​ប៉េអឹម​​ ហើយ​ការ​ឃាត់​ខ្លួន​ជាក់​ស្តែង​​នេះ​ដឹក​នាំ​ដោយ​លោក​ឧ​ត្តម​​សេនីយ៍​​ត្រី សៀ សម្បត្តិ ​ស្នងការ​រង​ទទួល​បន្ទុក​ស្រាវជ្រាវ និង​​យុត្តិ​ធម៌​​ កង​រាជអាវុធ​លើ​​ផ្ទៃ​ប្រទេស ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​លោក​មាស ច័ន្ទ​ពិសិដ្ឋ ​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូងរាជ ធានី ភ្នំពេញ។ ​ប្រភព​ព័ត៌​មាន​​និយាយ​ថា ​មុន​ពេល​កើតហេតុ ​ចែ​មុំ​​ថៅកែ​ហាង​កែ​សម្ផស្ស​​មីកាហ្សា​​បាន​ទៅ​ជួប​ភ្ញៀវ​​ប្រុសៗ​អ្នក​មាន​លុយ (តាតា) ​នៅ​ហាង​កាហ្វេ​ City Cat ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងសង្កាត់​​ស្រះចក ខណ្ឌ​​ទដូនពេញ ​លើ​កំណាត់​​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី ដើម្បី​នាំ​ស្រីក្មេង​​ច្រើន​នាក់​ដែល​ជា​ម្ហូប​ស្រស់​ខ្ចី​ញិញ​​ជូន​ប្រុសៗ​ជា​អ្នក​មាន​ប្រាក់ ឬតាតា ។ ​ពេលកំពុង​រង់ចាំ​​ភ្ញៀវ​​ប្រកប​ដោយ​​ក្តី​សង្ឃឹម​​ដូច​សព្វ​​មួយ​ដង​នោះ ស្រាប់តែ​វា​រលាយ​បាត់​អស់​មួយ​រំពេច​ទៅវិញ ​ខណៈ​ឃើញ​កម្លាំង​​ប៉េអឹម​​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី សៀ ​សម្បត្តិ  ធ្វើ​ការ​ឃាត់​ខ្លួន​ប្រឹប​តែម្តង ហើយ​​ជា​មួយ​នោះ​កម្លាំង​ធ្វើ​ការ​ឃាត់​ខ្លួន​ស្រីក្មេងៗ​ដែល​រក​ស៊ី​លក់​ខ្លួន​​ឱ្យ​តាតា ឬ​បុរស​អ្នក​មាន​ចំនួន​៤​នាក់ ។

​បន្ទាប់ពី​ធ្វើ​ការ​ឃាត់​ខ្លួន និង​សួរ​នាំ​បន្តិច​រួច​មក ​កម្លាំង​ប៉េអឹម​បាន​ចេញទៅ​កាន់​ផ្ទះ​សំណាក់​ទំនើប​​​មួយ ស្ថិត​​នៅ​ក្បែរ​នោះ​​ប្រមូ​លបាន​ស្រី​ក្មេង​ៗ​៣​នាក់​​ទៀត​ដែល​កំពុង​​ក្លាយ​ជា​ចំណី​​ដ៏​មាន​ឱជារស​​របស់​តាតា ឬ​បុរស​មាន​ប្រាក់​... ​ពួក​នាង​ៗ​ត្រូវបាន​គេ​កំណត់ថា ​ជា​ជន​រង​គ្រោះ​​​​ផង​ដែរ ។ ​តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹងទៀតថា ​ចែមុំ​ថៅកែ​ហាង​កែ​​សម្ផស្ស​​មីកាហ្សាជាម៉ែ​យ៉ែម​ដ៏ធំ​​​នេះ​ប្រមូល​ក្មេង​ស្រីៗ​មក​ពី​ស្រុក​ស្រែ​​ចម្ការ​​​ជន​បទ​ឱ្យ​បម្រើ​ក្នុង​ហាង​របស់​គាត់​ ហើយ​គាត់​ធ្វើ​ការ​ដុស​​ខាត់ថែ​សម្រស់​​បំប៉ន​អាហារ​រហូត​ស្រស់​ត្រកាល​ លុះ​ពេល​មាន​អ្នក​ណា​ត្រូវការ​ ទើប​បញ្ចេញ ដោយ​តម្លៃ​ខ្ពស់ៗ ។
សរុប​នារី​វ័យ​ក្មេង​​​ដែល​ប្រមូល​បាន ៖ ទីតាំង​ទី​១ ​នៅ​ផ្ទះ​សំណាក់​ទំនើប​​មួយ​​ ស្ថិតនៅ​សង្កាត់​​បឹង​កក់​១ ​ខណ្ឌទួលគោក ​ឃាត់​ខ្លួន​​​ស្រី​៣​នាក់ ១-ឈ្មោះ​ចាន់ ស្រី​ណុច ហៅ​មុំ ភេទ​ស្រី អាយុ​​៣៨​ឆ្នាំ មុខរបរ​ថៅកែ​ហាង​កែ​សម្ផស្ស​ MIKASA នៅ​ម្តុំ​ផ្សារ​ចាស់​​ មាន​ទី​លំនៅ​ផ្ទះ​​លេខ​៣៨ ​ផ្លូវ​លេខ​១៣៤ ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ មេ​ខ្លោង​​ជួញដូរ​ផ្លូវភេទ ​២-ឈ្មោះ​​គឹម ស្រីនួន ហៅ​នួន ភេទ​ស្រី អាយុ​​២១​ឆ្នាំ មុខរបរ​​នៅផ្ទះ​​ មាន​​ទីលំនៅ​ផ្ទះជួល សង្កាត់​​បឹង​កេង​កង​៣ ​ខណ្ឌ​ចំការ​មន អ្នក​បម្រើ​ផ្លូវភេទ ។ ៣-ឈ្មោះ​ហេង ដាលីស ភេទ​​ស្រី អាយុ​​២៣​ឆ្នាំ មុខ​​របរ​អ៊ុត​សក់ ​មាន​ទីលំនៅផ្ទះ​លេខ​១១៧Eo ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ព្រម​ទាំង​​រថយន្ត​១​គ្រឿង ម៉ាក​ TOYOTA CAMRY បាឡែន គ្មានស្លាក​​លេខ​ ពណ៌ស្ករ (អ្នក​បម្រើ​ផ្លូវ​ភេទ)។
ទីតាំង​​ទី២ ​នៅភោជនីយ​ដ្ឋាន CITY CAT ស្ថិតនៅ​សង្កាត់​ស្រះ​ចក ខណ្ឌ​​ដូនពេញ ​​កម្លាំង​ចម្រុះ​​បានធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​បាន​ចំនួន​៤​នាក់ ប្រុស​ម្នាក់ ស្រី​៣​នាក់ ​១-ឈ្មោះ​​ឡេ ហឿង ភេទ​​ស្រី អាយុ​​២៩​ឆ្នាំ ​មុខរបរ​​លក់​ខោអាវ​ជជុះ ​នៅ​​ខេត្ត​បន្ទាយ​មានជ័យ ​មាន​ទីលំនៅ​ភូមិ​​អូរអំបិល ​ឃុំ​អូរអំបិល ​ស្រុក​សិរី​សោភ័ណ ​ខេត្ត​បន្ទាយមានជ័យ (អ្នក​បម្រើ​ផ្លូវ​ភេទ) ។ ២-ឈ្មោះ​​វណ្ណ ណារ៉ា ​មៅ​មុំ ភេទស្រី អាយុ​២៣​ឆ្នាំ មុខរបរ​អ៊ុត​សក់ មានទីលំនៅ​​ផ្ទះ​​ជួល​លេខ​១១៦ ​សង្កាត់​បឹង​​កេង​កង​៣ ខណ្ឌ​ចំការ​មន ​(អ្នក​បម្រើ​ផ្លូវភេទ) ។ ៣-ឈ្មោះ​​វណ្ណ សម្ផស្ស ​ភេទស្រី អាយុ​​២៣​ឆ្នាំ មុខរបរ​​មាន​លំនៅ​​ផ្ទះជួល​លេខ​១១៦ ​សង្កាត់​បឹង​កេង​កង​៣ ​ខណ្ឌចំការ​មន ។ ៤-ឈ្មោះ​គង់​ ចាន់ឌួង ​ភេទប្រុស អាយុ​២៥​ឆ្នាំ ​​មុខ​របរ​សន្តិ​សុខ (អ្នក​​យាម​ម៉ូតូ​​-ឡាន) ​ឱ្យ​ហាង​អ៊ុត​សក់​​ MIKASA នៅ​ម្តុំ​​ផ្សារ​ចាស់ ​មានទីលំនៅ​ផ្ទះ​​ជួល សង្កាត់​ផ្សារ​កណ្តាល ​ខណ្ឌដូនពេញ ​ព្រមទាំង​​រថយន្ត​១​គ្រឿង ម៉ាក TOYOTA CAMRY ឆ្លាម ពណ៌ស្ករ ​ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន ។

No comments:

Post a Comment

yes