សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

ការបោះឆ្នោតឆ្នាំ២០១៣ យុវជនគឺសំខាន់ណាស់ក្នុងការចូលរួម ព្រោះយុវជនគឺជា ចលករយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ ក្នុងនោះ គ.ជ.ប ក៏ត្រូវតែឯករាជ្យផងដែរ


យុវជនគឺជាទំពាំងស្នងឬស្សី ហើយយុវជនក៏ជាស្នូល និងជាឆ្អឹងកងដ៏សំខាន់របស់គណបក្ស នយោបាយនីមួយៗផងដែរ ព្រោះយុវជនគឺជាចរន្តក្នុងការផ្លាស់ប្តូរស្ថានភាព និងស្ថានការណ៏ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលដឹកនាំប្រទេសមិនបានបំរើផលប្រយោជន៏របស់ប្រជាពល រដ្ឋ និងស្វែងរកការងារឲ្យប្រជាពលរដ្ឋបានធ្វើគ្រប់ៗនោះ ។

ជាមួយគ្នានោះកាលពីដើមសប្តាហ៏នេះ ចលនាយុវជនគណបក្ស សម រង្ស៊ី បានរៀបចំកម្មវិធី ពិភាក្សាមួយក្រោមប្រធានបទ ជំរុញអោយប្រជាពលរដ្ឋទៅចូលរួមចុះឈ្មោះបោះឆ្នោត ។ ដោយកម្មវិធីនេះមានការ ចូលរួមពីសំណាក់លោកស្រីមួរ សុខហួ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលកំពត និងជាអគ្គលេខធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ 


នៅក្នុង
កាសនោះលោកស្រី មួរ សុខហួ បានពន្យល់ទៅកាន់ក្រុមយុវជនអោយបានយល់ដឹងអំពីនយោបាយ និងការជួយជំរុញអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យមើល​បញ្ជីឈ្មោះ ដោយលោកស្រីបានពន្យល់ថា នយោបាយគឺ ជាការទាក់ទងគ្នានៅក្នុងសង្គម ជាការឃ្លាំមើលរបៀបនៃការដឹកនាំរបស់អ្នកកាន់អំណាច ឬអ្នកដឹងនាំប្រទេស ថាតើបានធ្វើអ្វីខ្វះជូនប្រជា​​ពលរដ្ឋ ឬធ្វើអោយប្រជាពលរដ្ឋជួបការលំបាកក្រីក្រជាដើមនោះ

ជាមួយគ្នានោះផងដែរយុវជនម្នាក់ក្នុងចំណោមយុវជនជាច្រើននាក់ឈ្មោះ ណារិទ្ធ ក៏បានសំដែងនូវចំណាប់អារម្មណ៏របស់ខ្លួនថា លោកមិនមានការយល់ដឹងថាអ្វីជានយោយបាយនោះទេ ? ប៉ុន្តែលោក​មានការព្រួយបានរម្ភ យ៉ាងខ្លាំងចំពោះការដឹកនាំប្រទេសសព្វថៃ្ង ដែលកំពុងជួបនូវបញ្ហាជាច្រើន ដូចជាបញ្ហាជនអន្តោប្រវេសន៏ខុសច្បាប់ អំពើពុករលួយ អំពើអយុត្តិធម៌សង្គម ក៏ដូចជាបញ្ហាបូរណភាពទឹកដីផងដែរ

ជាការឆ្លើយតបលោកស្រី មួរ សុខហួរ បានមានប្រសាសន៏ថា ដើម្បីអោយប្រទេសជាតិមានការកែប្រែ គឺប្រជាពលរដ្ឋត្រូវតែចួលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែលទើបតែបង្កើតឡើង ដោយគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលមានលោក សម រង្ស៊ី ជាប្រធាន លោកស្រី មូរ សុខហួរ ក៏បញ្ជាក់ផងដែរថា ដើម្បីសង្គ្រោះប្រទេសជាតិបានលុះត្រាតែប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោតត្រូវទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់​គ្នា ហើយកុំភ្លេចនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ត្រូវទៅបោះឆ្នោតផងដែរដោយសម្រេចចិត្តឲ្យ បាន​ត្រឹមត្រូវក្នុងការជ្រើរើសអ្នកដឹកនាំរបស់ខ្លួន ប្រសិនបើយុវជន ក៏ដូចជាប្រជាពលលរដ្ឋទូទៅ លោកធ្វើការសម្រេចចិត្តខុស នោះនិងធ្វើឲ្យប្រទេសជាតិរបស់យើងជួបទៅនិងបញ្ហាកាន់តែធ្ងន់ ធ្ងរទៅៗជាក់ជាមិនខាននោះឡើយ ហើយប្រជាពលរដ្ឋដែលពុំមានការងារធ្វើ ជាពិសេសយុវជន ក៏និងជួបហានិភ័យនៃការពុំមានការងារធ្វើនេះកាន់តែខ្ពស់ទៀតផងដែរ ។ លោកស្រីថា ជំរើស​មានតែមួយគត់សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយុវជន គឺមានតែគណបក្ស សង្គ្រោះជាតិ តែ​មួយប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមរបស់លោកអ្នក ក៏ដូចជាប្រទេសជាតិរបស់យើង ។ សូមបញ្ជាក់ផងដែរថា ការចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ គឺនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ដែលការចុះឈ្មោះបោះឆ្នោត និងពិនិត្យ​មើលឈ្មោះបោះឆ្នោតនេះគឺមានរយៈពេល៤២ថ្ងៃ ។

ជាមួយគ្នានោះលោក គួយ ប៊ុនរឿន តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងជាអគ្គលេខាធិ​ការ​រង ទទួល​បន្ទុកកិច្ចការបោះឆ្នោតបានប្រាប់ឲ្យដឹងថា​ ក្នុងរយៈពេលកន្លងមកនេះ ការបោះ​ឆ្នោតដែលរៀបចំឡើងដោយអាជ្ញាធររៀបចំការបោះឆ្នោត ដែលហៅថា គណៈកម្មាធិ​ការ​​ជាតិ​រៀបចំការបោះឆ្នោត គឺជាការរៀបចំមួយដែលមិនទាន់ធានាឲ្យមានលក្ខណៈត្រឹមត្រូវ សេរី និង​យុត្តិធម៌នៅឡើយនោះទេ ។ លោកថា មួយវិញទៀតបញ្ជីឈ្មោះរបស់អ្នកបោះឆ្នោត ក៏មិនមាន​ការចុះឈ្មោះ​សារឡើងវិញផងដែរ គឺគេបានយកបញ្ជីបោះឆ្នោតចាស់ ហើយយក​មកចុះឈ្មោះ​អ្នកដែលគ្រប់​អាយុ និងអ្នកដែលខកខាន មកចុះឈ្មោះបន្ថែមតែម្តង ។

លោក គួយ ប៊ុនរឿនបានបន្តទៀតថា បញ្ជីបោះឆ្នោតបច្ចុប្បន្ននេះជាបញ្ជីបោះឆ្នោតមួយដែលមិន មានតម្លាភាព និងជាបញ្ជីបោះឆ្នោតមួយដែលមិនមានគុណភាព ហើយបញ្ជីបោះឆ្នោតនេះទៀត​សោតក៏មិនមានសុវត្ថភាពផងដែរ ។ លោកបន្តថា មួយវិញទៀតពេលវេលានៃ ការចុះឈ្មោះ និង​ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះគឺមានរយៈពេលខ្លីដែលធ្វើឲ្យប្រជាពលរដ្ឋមាន​ការពិ​បាក ហើយ​ទន្ទឹមនឹងនេះ ក៏ចំរដូវវស្សាថែមទៀត ដែលជារដូវប្រជាពលរដ្ឋខ្មែរ​ធ្វើ​ស្រែចំការ ដែលធ្វើឲ្យប៉ះ​ពាល់ដល់ការងាររបស់ពួកគាត់ ដែលធ្វើឲ្យពួកគាត់មិនមានពេលវេលា​គ្រប់​គ្រាន់​ក្នុងការទៅ​ពិ​និត្យ​មើលបញ្ជីឈ្មោះ និងចុះឈ្មោះបន្ថែមទៀតផងដែរសម្រាប់អ្នកមិន​ទាន់មាន​ឈ្មោះបោះឆ្នោត​នោះ ។ លោក គូយ ប៊ុនរឿន បានបន្តទៀតថា ម្យ៉ាងក្នុងការផ្តល់​ឯក​សារ​ផ្សេងៗ គឺបង្កការលំបាក​ដោយអាជ្ញាធរមូលដ្ឋាន ដល់​ប្រជាពល​រដ្ឋ ដោយសារតែអាជ្ញាធរ​មូល​ដ្ឋានទាំង​អស់នោះគឺទទួល​បានការផ្ទេរអំណាចពីសមត្ថកិច្ច គ..ប ទៅឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជា​អ្នកមានសមត្ថកិច្ច​ក្នុងការរៀបចំពិនិត្យបញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះ​ឆ្នោត​នេះផងដែរ ។

អគ្គលេខាធិការងទទួលបន្ទុកកិច្ចការបោះឆ្នោតលោក គួយ ប៊ុនរឿន បានមានប្រសាសន៏ឲ្យដឹង បន្តទៀតផងដែរថា នាពេលកន្លងមកនៅក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋជាច្រើនត្រូវបានលុប ឈ្មោះ ហើយការលុបនោះគឺខុសទៅនិងច្បាប់ បានន័យថា អ្នកដែលមិនមានសិទ្ធិដែលត្រូវលុប បែជាត្រូវលុប ហើយប្រជាពលរដ្ឋមួយចំនួនដែលត្រូវលប់គឺគេមិនលប់ទៅវិញ ។ ត្រង់ចំណុចនេះ ហើយ គឺគេមិនបានអនុវត្តឲ្យបានត្រឹមត្រូវដែលធ្វើឲ្យបញ្ជីនេះនៅតែមានបញ្ហា ។ អគ្គលេខាធិការ រងគណបក្ស សម រង្ស៊ី បានបន្តទៀតថាចំណែកឯគុណភាព គឺបញ្ជីបោះឆ្នោតនេះនៅតែមាន​ឈ្មោះស្ទួនគឺភាគច្រើន ។ ដែលករណីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហាក់បីដូច​ជា​មិនទទួលខុសត្រូវចំពោះឈ្មោះស្ទួន ឈ្មោះខ្មោច ឈ្មោះអ្នកដែលមិនមានសិទ្ធិនោះឡើយ ។ មួយវិញទៀត​ឈ្មោះ​ជនបរ​ទេស​ក៏មានច្រើនថែមទៀតនៅក្នុងបញ្ជីបោះឆ្នោតនោះផងដែរ ។ ទាំង​អស់នេះហើយ បង្ហាញឲ្យ​ឃើញ​ថា បញ្ជីឈ្មោះបោះឆ្នោតគឺមិនបានបង្កើតឲ្យមានសុវត្ថភាពនោះ​ឡើយ ហើយមួយទៀត​នៅថ្ងៃបោះឆ្នោតគឺបញ្ជីឈ្មោះអ្នកបោះឆ្នោត បានធ្វើឲ្យប្រជាពលរដ្ឋ​រាប់​ម៉ឺននាក់ រកឈ្មោះមិនឃើញ ដែលជាហេតុធ្វើឲ្យពួកគាត់​មិនមានសិទ្ធិបោះឆ្នោតជ្រើសរើស​តំណាងដែលខ្លួនពេញចិត្តនោះឡើយ ៕


No comments:

Post a Comment

yes