សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 21, 2012

ក្រុម​អ្នក​តវ៉ា​អង់​គ្លេស​ទាម​ទារឲ្យ​ បញ្ចប់ការត្បិត​ត្បៀតមិន​បានការ

BRITAIN_B
BRITAIN_B1

ក្រុង​ឡុង: ក្រុម​អ្នក​តវ៉ា​អង់​គ្លេស​រាប់​ម៉ឺន​នាក់​បាន​ដើរ​ក្បួន​ឆ្លង​កាត់​ក្រុង​ឡុង​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​អំ ពាវ​នាវ​ឲ្យ​បញ្ចប់ការ​កាត់​បន្ថយ​ចំ ណាយ​រដ្ឋ​ និង​ការ​ដំឡើង​ពន្ធ​ដែល​​ផ្ដើម​ដោយ​រដ្ឋាភិបាល​ ដែល​ពួក​គេ​​​ចោទ​ប្រកាន់ពីបទវីរ​ជន​និយម​ និង​ការ​ព្រងើយ​ចំពោះ​ទុក្ឋ​លំ​បាក​អ្នក​បោះ​ឆ្នោត​រង​គ្រោះ​ដោយ​ការ​ធ្លាក់​ចុះ​នៃសេដ្ឋ​កិច្ច​។
ដោយចុចស៊ី​ផ្លេ និងផ្លុំ​កញ្ចែ​ ក្រុម​បាតុករ​បាន​​នាំ​គ្នា​ដើរ​ទាំង​ហ្វូង​ឆ្លង​កាត់​អគារ​សភាជាតិ​​ពី​ក្រោយ​បដា​ដែល​ប្រកាស​ថា«ភាព​ត្បិត​ត្បៀត​នេះកំពុងបរា​ជ័យ»​ ហើយ​បាន​អំ ពាវ​នាវឲ្យ​​នាយក​រដ្ឋ​មន្ត្រី​ ដាវីត កាមេរ៉ូន ​ធ្វើ​ការ​ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ដែលកំពុង​មាន​បញ្ហា​របស់​អង់​គ្លេស​ងើប​ឡើង​វិញ។

រដ្ឋា​ភិ​បាលចម្រុះ​ដឹក​នាំ​ដោយ​គណ​បក្ស​អភិរក្ស​កំពុង​ជួប​បញ្ហា​ពី​ការលាលែង​ពី​តំណែង​ កាល​ពី​ថ្ងៃ​សុក្រ​របស់​ទេស​រដ្ឋ​មន្ត្រី​មួយ​រូប​ដែល​ត្រូវគេ​​​ចោទប្រ​កាន់​​ពីបទ​ហៅ​ប៉ូលិស​ថា​​«សាមញ្ញជន​»​ ជា​ការ​ប្រមាថ​ខាងវណ្ណ​មួយ​ចំពោះ​កម្មករ​សកម្ម​និងការ​​​ដឹង​ថា​ ពួកគេ​មិន​អាច​ប៉ះ​ពាល់​បាន​។

No comments:

Post a Comment

yes