
ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤
អ្នកកាសែតបារាំង ដានីញែល ឡេណេ ដែលត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារ៧ឆ្នាំកាលពីឆ្នាំ២០១០ ពីបទធ្វើសញ្ចារកម្មនោះ ត្រូវបានកាត់ទោសឡើងវិញ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅក្នុងសំនុំរឿងមួយ ទាក់ទងនឹងទេសចរណ៍ផ្លូវភេទ។ មេធាវីរបស់ជនជាប់ចោទ បានបវិហាពីបទចោប្រកាន់នោះ ថា«មិនមានមូលដ្ឋាន»ច្បាស់លាស់ ក្នុងការភ្ជាប់ទៅនឹងបទយកការណ៍ ធ្វើដោយអ្នកកាសែតរូបនេះ កាលពីជិត១០ឆ្នាំមុន។
ជនជាប់ចោទ ដានីញែល ឡេណេ (Daniel Lainé) ដែលមិនមានវត្ថមានក្នុងអង្គសវនាការនោះ ត្រូវបានតុលាការកម្ពុជាកាត់ទោស អោយជាប់ពន្ធនាគារ ចំនួន៧ឆ្នាំរួចមកហើយ នៅក្រោយ ពី អ្នក កាសែតរូបនេះ បានធ្វើបទយកការណ៍មួយ ស្ដីពីទេសចរណ៍ផ្លូវភេទ និងការជួញដូរស្ត្រីក្នុង ប្រទេស កម្ពុជា ក្នុងឆ្នាំ២០០៣។ នេះជាការអោយដឹងរបស់ មេធាវីបរទេសរបស់អ្នកកាសែតរូបនេះ លោក ក្លេម៉ង្ស៍ វិត្ត (Clémence Witt)។
លោកមេធាវីបរទេសដដែល បាននិយាយប្រាប់ទីភ្នាក់ងាររសារពត៌មានបារាំងទៀងថា លោកឡេ ណេ បានប្រឆាំងនឹងសាលក្រមនេះ ដែលលោកថាមិនមានរឿងបែបនេះទាល់តែសោះ ហើយ លោកទទួលបានសារជាថ្មី នូវសវនាការកាលពីថ្ងៃសុក្រកន្លងមកនេះ ដោយមាន វត្តមាន ពីខាង ការ ពារក្ដីរបស់លោកផង។ ក្នុងសេចក្ដីប្រកាសពត៌មានមួយ ដែលមេធាវីបរទេសរូបនេះ បានចុះហត្ថ លេខាជាមួយ អ្នករួមអាជីបជនជាតិកម្ពុជា លោកមេធាវី គង់ សំអូន នោះ មានសេចក្ដីជាអាថ៌ ថា «បើពិនិត្យ ទៅលើការប្រព្រឹត្តិទៅ នៃអង្គសវនាការ យើងមានសង្ឃឹមច្រើន ថាលោក ដានីញែល ឡេណេ នឹងត្រូវរួចពីការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ និងបំបាត់នូវយល សប្ដិអាក្រក់ទាំងឡាយ ដែលធ្វើអោយលោកក្លាយជាជនរងគ្រោះ»។
តាមការស្នើសុំរបស់កម្ពុជា អ្នកកាសែត ដានីញែល ឡេណេ ត្រូវបានជាប់ឈ្មោះនៅក្នុង«បញ្ជីក្រ ហម» របស់នគរបាលអន្តរជាតិ (Interpol) ដែលនាំទៅដល់ ការចាប់ខ្លួនអ្នកកាសែតរូបនេះ នៅក្នុង ប្រទេសមួយទៀត។ បន្ទាប់ពីត្រូវបានគេបណ្ដេញចេញពីប្រទេសនោះ លោកឡេណេបានសុំអោយ មានការលើកចេញ ពី«បញ្ជីក្រហម»នោះ។
លោកមេធាវី គង់ សំអូន បានសម្ដែងការជម្ទាស់របស់លោកថា «ធ្វើបទយកការណ៍ ស្ដីពីពេស្យាចារ និងចរាចរណ៍ជួញដូរមនុស្ស ទាក់ទងនឹងផ្លូវភេទ មិនអាចត្រូវគេសន្និដ្ឋានថា ជាអំពើប្រព្រឹត្តិ ក្នុង ចរាចរណ៍នោះទេ»។
«មិនអាចទទួលយកបាន» សម្រាប់អង្គការអ្នកយកពត៌មានគ្មានព្រំដែន
របាយការណ៍ស៊ើបអង្កេត ស្ដីពីទេសចរណ៍ផ្លូវភេទនៅកម្ពុជា ក្នុងឆ្នាំ២០០៣ របស់អ្នកកាសែតរូ ប នេះ បានថតយករូបជនជាតិបារាំងម្នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា និងបានយល់ព្រមអោយ មានការផ្សាយរូបគាត់ ក្នុងលក្ខខ័ណ្ឌមិនអោយឃើញមុខ និងស្គាល់សម្លេង។ តែបើទោះជាមាន ការបិតបាំងមុខ និងការប្ដូរសម្លេង នៅក្នុងបទយកការណ៍នេះក៏ដោយ ក៏ជនជាតិបារាំងនោះ ត្រូវបានស្គាល់ដោយគ្រួសាររបស់គាត់ ក្នុងពេលដែលទូរទស្សន៍បារាំង តេអេហ្វអន (TF1) បានចាក់ផ្សាយ ក្នុងកម្មវិធីមួយ មានឈ្មោះថា «សិទ្ធិក្នុងការដឹង (Le droit de savoir)»។
អង្គការអ្នកយកពត៌មានគ្មានព្រំដែន (Reporters Sans Frontières - Reporters Without Borders) បានបរិហារនៅក្នុងសេចក្ដីប្រកាសពត៌មានរបស់ខ្លួន កាលពីខែសីហាឆ្នាំ២០០៦ថា បន្ទាប់ពីបាន ចាក់ផ្សាយបទយកការណ៍នេះរួច និងដោយសារអំពើរពុករលួយ ចាក់ឬសនៅក្នុង ចំណោម មន្ត្រី រាជការខ្មែរ ជនជាតិបារាំងរូបនោះ ត្រូវបានគេលើកទឹកចិត្តអោយប្ដឹងអ្នកកាសែត ពី«បទផ្សាយ ពត៌ មានមិនពិត» និង«ធ្វើបទយកការណ៍មួយ ដែលមានការហាមឃាត់ពីអជ្ញាធរ»។
ក្នុងពេលលោកវិលត្រឡប់មកកម្ពុជា ក្នុងឆ្នាំ២០០៤ លោកឡេណេ ត្រូវបានក្រសួងមហា ផ្ទៃកម្ពុជា កោះហៅ ទៅតាមពាក្យបណ្ដឹងរបស់ជនជាតិបារាំងនោះ។ តែដើម្បីអនុញ្ញាតិ អោយលោកបាន រួច ខ្លួនមកវិញ អ្នកកាសែតរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសំណងជម្ងឺចិត្តមួយ មានទឹកប្រាក់ ចំនួន ១២៥០០០ដុល្លាអាមេរិក (ត្រូវជា ៩៧៥០០អ៊ឺរ៉ូ)។ បន្ទាប់ពីបានមកដល់ប្រទេសបារាំង លោកបានដាក់ពាក្យបណ្ដឹង ទៅតុលាការបារាំង នៃទីក្រុងក្រេតី (Créteil ជាយទីក្រុងប៉ារីស) និងតុលាការរាជធានីភ្នំពេញ ពីបទ«ចាប់ជម្រិតលុយ» ខាងលើ។
អង្គការដដែលបាននិយាយថា «កិច្ចសន្យាដែលធ្វើឡើង ក្នុងក្ដីភ័យខ្លាច មិនមានតម្លៃខាងច្បាប់ទេ តែវាបានឆ្លុះបញ្ចាំងពីការពិតមួយ មិនមានផលល្អទេ សម្រាប់ភាពថ្លៃថ្នូរបស់កម្ពុជា។ សំនុំរឿង ដែលធ្វើឡើងប្រឆាំងនឹងអ្នកកាសែតរូបនេះ វាជារឿង មិនអាចទទួលយកបាន និងផ្ទុយទៅវិញ បានបង្កើតអោយមានជារូបរាង នូវបនចាប់ជម្រិតស្របច្បាប់មួយ។»
នៅឆ្នាំ២០០៦ ខណៈលោកឡេណេ បានវិលត្រឡប់មកកម្ពុជាជាថ្មីទៀត ដើម្បីការងារថតភាព យន្ដ ឯកសារជាច្រើននោះ លោកត្រូវបានអជ្ញាធរខ្មែរដកហូត លិខិតឆ្លងដែនរបស់លោក និងបាន ហាម លោក មិនអោយចេញពីប្រទេសម្ដងទៀត។
ហេតុការណ៍ដែលឈានទៅដល់ ការលួចឆ្លងដែនដោយខុសច្បាប់របស់លោក ទៅកាន់ប្រទេសថៃ ដើម្បីគេចខ្លួន ក្នុងពេលនោះ។
លោក ដានីញែល កើតក្នុងឆ្នាំ ១៩៤៩ ធ្លាប់ឈ្នះពានរង្វាន់ ជាអ្នកសារពត៌មានឯកនៃពិភពលោក ឆ្នាំ១៩៩១។ លោកជាអតីតអ្នកថតរូបប្រចាំទីភ្នាក់ងារ ហ្គាមា (Gamma) តែសព្វថ្ងៃលោក ជាអ្នក កាសែតធ្វើការដោយឯករាជ្យម្នាក់។ ស្នាដៃនៃបទយកការណ៍របស់លោក ត្រូវបានគេ ចាក់ផ្សាយ ក្នុងទូរទស្សន៍ជាច្រើន ទាំងក្នុងប្រទេសបារាំង ទាំងនៅឯបរទេស៕
No comments:
Post a Comment
yes