សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 22, 2013

ខុទ្ទកាល័យ​ព្រះមហាក្សត្រទទួល​យក​ញត្តិ​ពលរដ្ឋនិង​សង្គម​ស៊ីវិល​សុំ​ពន្យារពេល​ប្រជុំ​សភា​​

លិខិតប្រគល់ និងទទួលញត្តិ អមនឹងហត្ថលេខា
លោក រ៉ុង ឈុន (រូបកណ្តាល) ថ្លែងសារថ្វាយព្រះមហាក្សត្រ សុំពន្យារពេលប្រជុំសភា
អាជ្ញាធរដាក់របាំងរារាំង ព្រះសង្ឃ និងពលរដ្ឋ មកកាន់ព្រះបរមរាជវាំង

មន្ត្រី​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ចេញ​មក​ទទួល​ញត្តិ​ប្រជាពលរដ្ឋ​ និងអង្គការ​សង្គម​ស៊ីវិល ដែល​ស្នើ​ឲ្យ​ព្រះមហាក្សត្រ ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។​
​បន្ទាប់​ពី​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ ជាង​១​ពាន់​នាក់ និង​ព្រះសង្ឃ​ជាង​៣០​នាក់ ​ឈរ​ក្បែរព្រះបរមរាជវាំង​អស់​មួយ​ព្រឹក រហូត ដល់ម៉ោងជាង ​១១​ព្រឹក ​ទើប​មន្ត្រី​ខុទ្ទកាល័យ​ ចាត់ឲ្យតំណាង​ប្រជាពលរដ្ឋ​៣​នាក់ និង ព្រះសង្ឃ​មួយ​អង្គ ​ចូល​យក​ញត្តិ​ប្រគល់​ឲ្យ​មន្ត្រី​ព្រះបរមរាជវាំង​។
ប្រធាន​​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក ​វ៉ន ពៅ ថ្លែង​បន្ទាប់​ពីយក​ញត្តិ​ប្រគល់​ឲ្យ ​មន្ត្រី​ព្រះបរមរាជវាំង​ ថា ញត្តិ​នោះ​ពិត​ជា​​អាច​​ដល់​ព្រះមហាក្សត្រ ហើយ​ព្រះមហាក្សត្រ នឹង​សម្រេច​តាម​ការស្នើសុំ​របស់​ប្រជារាស្ត្រ​។

ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ អះអាងថា ពួកគេ​នឹង​ប្រមូលផ្តុំ​តវ៉ា​ទៀត ប្រសិនបើ ការប្រជុំ​សភា​នៅ​តែ​ដំណើរ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ដូច​ការ​គ្រោង​ទុក​​ទៀត​​នោះ​៕

No comments:

Post a Comment

yes