សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 1, 2013

កំពូល​​មហា​​សេដ្ឋី​​ក្នុង​​ស្រុក​​ខ្មែរ​​ទាំង​៩​រូប​​ក្នុង​ Wikileaks

នេះ​ជាឯកសារ​ដែល​បាន​បោះផ្សាយ​ដោយ​គេហទំព័រឯកសារ Wilileaks ហើយត្រូវបាន​ដក​ស្រង់​ដោយ​ទំព័រ​ហ្វេសប៊ុកមួយ​មាន​ឈ្មោះ​ថា ពត៌មាន​ជំនួញ បង្ហាញ​ពីឈ្មោះ មុខរបរ និង​ប្រវត្តិ​តិចតួច​របស់​មហាសេដ្ឋី​នៅ​កម្ពុជា។


 ទី១ លោកឧកញ៉ា គិត ម៉េង ៖ ក្នុង​នាម​ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Royal Group of Companies គិត ម៉េង ដែល​ក្នុង​ឯកសារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “អ្នកលេងវ័យក្មេង” បាន​គ្រប់​គ្រង និង​ដំណើរ​ការ​មុខ​ជំនួញ ធំៗ​ជា​ច្រើន​ ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទៀតផង។ លោកឧកញ៉ា គិត ម៉េង ជានាយកក្រុមហ៊ុនទូរស័ព្ទ ម៉ូប៊ីតែល ០១២ និងធ្វើអជីវកម្មជាច្រើនទៀតហើយ ក៏​ជា​ប្រធាន​សភា​ពាណិ​ជ្ជ​កម្ម​កម្ពុជា។ 


ទី២ លោកឧកញ៉ា លី យ៉ុងផាត់ ៖ យោងតាមឯកសារនេះ លី យ៉ុងផាត់ ចូលរកស៊ីខាង ថ្នាំជក់ អគ្គិសនី កាស៊ីណូ និងកន្លែងកម្សាន្ត ហើយ លី យ៉ុង ផាត់ មានទំនាក់ទំនងជាមួយអ្នកជំនួញ និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ ដែលនៅទីនោះគាត់គឺជាប្រជាជនដែល មានសញ្ជាតិពីរ (ថៃ-ខ្មែរ)។ លី យ៉ុងផាត់ ក៏ជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕ 


ទី៣ លោកឧកញ៉ា សុខ គង់ ៖ លោកឧកញ៉ា សុខ គង់ ចាប់ផ្តើមដំបូងដោយក្រុមហ៊ុនកៅស៊ូ បន្ទាប់ មកក្រុមហ៊ុន សូគីម៉ិច ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រេងដ៏ធំបំផុតមួយនៅកម្ពុជា ។ កាលពីឆ្នាំ១៩៩៩ ក្រុមហ៊ុន សូគីម៉ិច ទទួលបានសិទ្ធិលក់សំបុត្រចូលទស្សនា ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត សៀមរាប។ ក្រុមហ៊ុនសូគីម៉ិច ក៏ត្រូវបានគេអះអាង ថាបានបន្ទាបប្រាក់ចំណូលបានមកពីការលក់ សំបុត្រ និង មិនបានផ្តល់ថវិកា គ្រប់​គ្រាន់​សម្រាប់កិច្ចការអភិរក្សប្រាសាទទេ ។ ឧកញ៉ា សុខ គង់ ជាប្រធាន ក្រុមហ៊ុនសូគីម៉ិច ហើយ​ក៏ជា​អតីត​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​គ្រូប។


 ទី៤ លោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព ៖ លោកឧកញ៉ាឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន និងលោកជំទាវ ជឹង សុភាព ឈ្មោះហៅក្រៅថា យាយភូ ដោយត្រូវបានចាត់ទុកថា ជា​ប្តី​ប្រពន្ធ​ដែល​មាន​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​បំផុត ក្នុង ប្រទេសកម្ពុ​ជា យាយ ភូ និង ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា របស់ គណបក្ស ប្រជាជន​កម្ពុជា គឺ​ជា​សហ​ម្ចាស់​កម្ម​សិទ្ធិ​ក្រុម​ហ៊ុន Pheapimex។ លោកឡាវ ម៉េងឃីន ក៏បានគ្រប់គ្រង Shukaku Inc និងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយលោក ហ៊ុនសែន និងលោក ជំទាវ ប៊ុន រ៉ានី ។ សូមបញ្ជាក់ថា Shukaku Inc (សូកាគូអ៊ីន) គឺបានទទួលសិទ្ធិឲ្យវិនិយោគទីតាំងបឹងកក ឲ្យក្លាយជាទីក្រុងរណប រយៈពេល៩៩ឆ្នាំ។ 


ទី៥ លោកជំទាវឧកញ៉ា លីម ឈីវហូរ ៖ លោកជំទាវឧកញ៉ា លីម ឈីវហូរ ជានាយកក្រុមហ៊ុន Attwood Export Import Co.Ltd។ លីម ឈីវហូរ គឺជាស្រ្តីម្នាក់ដែលមានទំនាកទំនង ល្អបំផុត របស់កម្ពុជា។ ឯកសាររបស់ស្ថានទូតអាមេរិកបានឲ្យដឹងថា គាត់មានទំនាក់ទំនងយ៉ាង ជិតស្និទ្ធ ជាមួយ យាយ ភូ (លោកជំទាវ ជឹង សុភាព) ។លោកជំទាវឧកញ៉ាលីម ឈីវហូរ ប្រធានក្រុមហ៊ុន LCH INVESTMENT GROUP 


ទី៦ លោកឧកញ៉ា ស៊ីវ គង់ទ្រីវ ៖ ដោយត្រូវបានគេចាត់ទុកថា ជាហេរញ្ញិកដ៏សំខាន់ របស់គណបក្ស ប្រជាជនកម្ពុជា ស៊ីវ គង់ទ្រីវ គឺជាប្រធានក្រុមហ៊ុន KT Pacific Groupដែលជាក្រុមហ៊ុនផលិត និង ចែកចាយ ហើយគាត់បានគ្រប់គ្រងមុខជំនួញក្នុងស្រុកជាច្រើនទៀត៕


 ទី៧ លោកឧកញ៉ា កុក អាន ៖ កុក អាន ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បាន​ចាប់​ផ្តើម​មុខ​ជំនួញ​ដោយ​ការដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម​ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយក្រោយមកបន្ថែមមុខជំនួញខាងការនេសាទ ថ្នាំជក់ និងកាស៊ីណូ។ ឯកសារ​នេះ​បាន​ឲ្យ​ដឹង​ថា កុក អាន បានជួយបង់ប្រាក់សងជំងឺចិត្តចំនួន៥០លានដុល្លារទៅឲ្យប្រទេសថៃ ចំពោះ​ការ​ខូច​ខាត​ស្ថាន​ទូត​ថៃ​កាល​ពីឆ្នាំ​២០០៣៕ 


ទី៨ លោកឧកញ៉ា ម៉ុង ឫទ្ធី ៖ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងអ្នកជំនួញ ម៉ុង ឫទ្ធី គឺជាស្ថាបនិកក្រុមហ៊ុន Mong Rithy Group Ltd ដែលដើមឡើយបាននាំចេញកៅស៊ូ មុន ពេល ពង្រីកខ្លួនទៅនាំចេញប្រេងដូង និងចិញ្ចឹមសត្វ។ គាត់​ក៏​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់ ហើយត្រូវបានពិ ពណ៌នាក្នុងឯកសារនោះថា «ទំនងជាមហាសេដ្ឋីជំនួញ និងសម្ព័ន្ធមិត្តដ៏ស្និទ្ធជាងគេបំផុតជា មួយ លោកនាយករដ្ឋ ហ៊ុន សែន»។ លោក ម៉ុង ឫទ្ធី បានឲ្យដឹងកាលពីម្សិលមិញថា៖ «ខ្ញុំផ្តល់អំ ណោយ ឲ្យ រដ្ឋាភិ បាល ដើម្បីជួយប្រជាជន និងជួយជាតិ។ វា​ជា​រឿង​ធម្មតា​ទេ​ចំពោះ​អ្នក​ជំនួញ»៕ 


ទី៩ លោកឧកញ៉ា ពុង ឃាវសែ ៖ ពុង ឃាវសែ «អ្នកត្រួសត្រាយផ្នែកធនាគារ» ។ លោក ពុង ឃាវសែ រក​ស៊ី​ចំណេញ​ប្រាក់​ជា​ច្រើ​ន​ក្នុង​ប្រទេស​កាណា​ដា មុន​ពេល​បង្កើត​ធនាគារ​កាណាឌីយ៉ា​ដែលជាធនាគារដំបូងបំផុតមួយក្នុង ចំណោមធនាគារធំៗជាច្រើនទៀតនៅកម្ពុជា។ គាត់​ក៏​មាន​ចំណាប់​អារម្មណ៍លើការរកស៊ីខាងពាណិជ្ជកម្មផងដែរ ហើយមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប៊ុន រ៉ានី ៕

No comments:

Post a Comment

yes