សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

ហេងសំរិនបន្ទាន់ឲ្យដីទៅយួន


យោងតាមលោក«  បណ្ឌិតរដ្ឋឃាតករ » ជាមយៀបអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​បានឲ្យ​ដឹងថា លោកហេងសំរិនប្រធានរដ្ឋសភាបានស្នើឲ្យប្រទេសវៀតណាមពន្លឿនដំណើរ​ការបោះ​បង្គោល​ព្រំដែនរួមនៃប្រទេសទាំងពីរ។

លោកបានមានប្រសាសន៍ថានៅពេលសម្តេចហេងសំរិនបានទៅចូលរួមពិធី រំឭកខួបលើក​ទី៣៥ក្នុងទីក្រុងហាណូយកាលពីថ្ងៃសៅរ៍ទី ៤ មករាដែលទាហានវៀតណាមផ្តួលរំលំខ្មែរ​ក្រហម​នោះសម្តេចក៏បានស្នើឲ្យប្រទេសវៀតណាមពន្លឿនការបោះបង្គោលព្រំដែនគោករវាងប្រ​ទេស​កម្ពុជានិងវៀតណាម។

យើងនឹងបញ្ចប់ការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀតមិនត្រឹម​តែជាមួយប្រទេសវៀតណាមប៉ុណ្ណោះទេប៉ុន្តែយើងមិនអាចកំណត់កាលបរិច្ឆេទបានឡើយ
កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១២ ហុនសែន ក្នុងនាមជានាយករដ្ឋមន្ត្រី បានមករដ្ឋសភា អធិ​ប្បាយ បំភ្លឺ ស្តីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែន គោក និង ការគំណត់ព្រំដែនសមុទ្រ រវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ហៅយួន។ ការ អធិប្បាយ​នេះ​ចំនួន ៥ ម៉ោង និង២០នាទី ដោយពឹងផ្អែកទៅលើ ឯកសារចំនួន ៨៦ សន្លឹក ដែលមានការ​រាយរាប់​ចំណួន ៣៨ សន្លឹក ថែមនឹងរូបថត ផែនទី និង ឯកសារផ្សេងៗ ដែលឯកសារខ្លះហុនសែន​បានបក​ស្រាយខុស។ ហុនសែន ចូលមកបំភ្លឺនៅរដ្ឋសភា តែ ហុនសែន មិនព្រមឲ្យតំណាងរាស្ត្រ​ចោទសួរអី្វ​សោះទេ ដែលទាក់ទងនឹងរឿងនេះ ។


នៅពេលនោះ ហុនសែន បានលើកករណីយពីដីភូមិហេងសំរិន ថ្លុកត្រាច និង អន្លង់ជ្រៃ ស្រុកពញា​ក្រែក ខេត្តកំពង់ចាម ដែលត្រូវនៅលើដីយួន បើតាម ហុនសែន ដែលវាថា វានឹងដោះដូរដើម្បីរក្សាដី ភូមិហេងសំរិន  ដោយដូរដីដ៏ទៃឲ្យទៅយួន។ ហើយដីដ៏ទៃនោះជារបស់អ្នកណា ? គឺរបស់ប្រជាព​ល​រដ្ឋ ដែលគេដេញដើម្បី យកដីទៅឲ្យយួន ដើម្បីទុកដីឲ្យហេងសំរិន ។

ប្រជាពលរដ្ឋនៅតាមប្រទល់ដែនតែងតែទទួលការរំលោភពីសំណាក់អាជ្ញាធរយួន ដែលទាហានខ្មែរ​អត់ការពារ ហើយស្តាប់បញ្ជា អាជ្ញាធរយួនថែមទៅទៀត។ បើតាមប្រជាពលរដ្ឋនៅតាមប្រទល់ដែន បើប្រសិនណាជា ទាហាន ប៉ូលិស ខ្មែរណាមួយការពារប្រជាពលរដ្ឋខ្មែរ ហើយមិនស្តាប់បញ្ជា អាជ្ញា​ធរយួនទេ មេបញ្ជាការនឹងដកចេញពីទីនោះភ្លាម ដូចជានៅបាវិត ឲ្យតែប៉ូលិសណា​ហ៊ានឆែក​កាត​យួន នៅពេលដែលវាឆ្លងដែន ប៉ូលិសនោះនឹងត្រូវដកចេញ។

ចំណែកវ៉ាគឹមហុងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានមានប្រសាសន៍ ថាដំណើរការនេះគឺ​បានបញ្ចប់ប្រហែល៧០ភាគរយហើយ ប៉ុន្តែលោកមិនអាចប្រាប់ពីចំនួនបង្គោលព្រំដែន​បាន​ឡើយ។ ​ហេតុអ្វីបានជាវ៉ាគឹមហុងមិនអាចប្រាប់បាន ?នេះជារឿងបូរណភាពទឹកដីដែលប្រ​ជាជាតិ​ខ្មែរ​ត្រូវតែដឹងជាដាច់ខាត។

វ៉ាគឹមហុងដដែលបានមានប្រសាសន៍ថាយើងសង្ឃឹមថាយើងនឹងបញ្ចប់ការបោះបង្គោលព្រំដែន​គោករវាងប្រទេសកម្ពុជានិងវៀតណាមឲ្យបានចប់សព្វគ្រប់ នៅឆ្នាំ២០១៥ ។ នេះបញ្ជាក់ថាវ៉ាគឹម​ហុងមិនយកចិត្តទុកដាក់ឲ្យបានច្បាស់លាស់ពីការបោះបង្គោលព្រំដែននេះទេគឺទុកឲ្យយួនគេចាត់ការឲ្យទាំងអស់។

យើងឃើញថាអ្នកកាន់អំណាចខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខ្លាចឥទ្ធីពលយួនដោយអត់មូលហេតុច្បាស់លាស់ ពីព្រោះតាមសន្ឋិសញ្ញាទីក្រុងប៉ារីសកាលពីថ្ងៃទី ២៣ តុលាឆ្នាំ ១៩៩១ ស្តីពីប្រទេសកម្ពុជាសហគមអន្តរជាតិគេការពារបូរណភាពទឹកដីខ្មែរហេតុ​អ្វីបានជាពួក​អស់​នេះខ្លាចយួនដោយអត់មូលហេតុ ?

យួនមិនអាចលើទ័ពមកវាយខ្មែរបានទេហើយឥទ្ធីពលនយោបាយយួននៅអាស៊ីអគ្នេយក៏អត់ដែរតើហេតុអី្វបានជាពួកអស់នេះខ្លាចយួន ឬមួយពួកអស់នេះបាក់ស្បាតនឹងយួន?

លិមគិមយ៉ា


បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ

No comments:

Post a Comment

yes