សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 25, 2014

លោកខៀវកាញារីទ្ធហាម​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍ចាក់ផ្សាយ​បទ​ចម្រៀង​ផលិតកម្ម​ថោ​ន​មួយចំនួន​​

អាល់ប៊ុម ចម្រៀងចេញថ្មីរបស់ផលិកម្មថោន សម្រាប់បុណ្យចូលឆ្នាំខ្មែរ

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នឹង​ចេញ​បម្រាម​ដល់​បណ្ដា​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នៅក្នុង​ស្រុក​ទាំងអស់ មិន​ឲ្យ​ចាក់ផ្សាយ​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​ថ្មី​របស់​ផលិតកម្ម​Town ក្រោម​ហេតុផល​ថា បទ​ចម្រៀង រង​ការរិះគន់​ពី​មហាជន​មួយចំនួន​នា​ពេលកន្លងមក​។

​លោក​ខៀវ កាញារីទ្ធ លើកឡើងបែបនេះ ​បន្ទាប់ពី​ផលិតកម្ម​ថោ​ន បាន​ចេញផ្សាយ​បទ​ចម្រៀង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​មួយចំនួន ដែល​មាន​ចំណងជើង​ប្លែកៗ រួម​មាន​ពូក​អូន​ប៉ុណ្ណា បបរ​ក្ដៅ ដួល​គង​ចំ​ប៉ាន់ រាំ​ឡក​លេច​ខ្យល់ អា​ប៉ូ​យ​កូន​ឱ និង​ឈឺ​កន្លែង​ពក​ជាដើម​។​

​លោក ខៀវ កាញារីទ្ធ សរសេរ​ឆ្លើយតប​តាមរយៈ​សារ​អេឡិចត្រូនិក​ខ្លី​មួយ​ទៅ​សារព័ត៌មាន​Sabay​ថា​ ក្រសួង នឹង​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ មិន​ឲ្យ​ចាក់​បទ​ចម្រៀង​របស់​ផលិតកម្ម​Town​ទេ ដោយសារតែ ការប្រើប្រាស់​ពាក្យពេចន៍​មិន​គប្បី ដែល​មហាជន​យល់ថា ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​។​
VOD មិនទាន់​អាច​ទាក់ទង លោក ខៀវ កាញា​រី​ទ្ធ ដើម្បី​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម Town លោក មាស សុខ​រតនៈ ប្រាប់​VOD​ថា លោក មិន​ទាន់​ទទួល​ដំណឹង​នេះ​នៅឡើយ​ទេ តែ​លោក​ថា ផលិតកម្ម ក៏​មិន​ប្រឆាំង​នឹង​បម្រាម​របស់​ក្រសួង​ដែរ ព្រោះ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ​។ លោក​បន្ដថា អ្វី​ដែល​ផលិតកម្ម​ផលិត គឺ​គ្រាន់តែ​ចង់​បម្រើ​អារម្មណ៍​របស់​ទស្សនិកជន​សប្បាយរីករាយ​ក្នុង​ឱកាស​ ពិធី​បុណ្យចូលឆ្នាំ​ខាងមុខនេះ មិន​មាន​បំណង​ធ្វើឲ្យ​ប៉ះពាល់​វប្បធម៌​ខ្មែរ​ទេ​ «បងក៏អត់ដឹងនិយាយថាម៉េចដែរ ព្រោះមូលហេតុអីយើងធ្វើក្នុងនាម លក្ខណៈមួយផលិតឡើង គឺថាសម្រិតសម្រាំង យើងគិតមើលដែរ ព្រោះថាវាយើងចង់ធ្វើឲ្យគេចាប់អារម្មណ៍ តែបើថាអ្វីដែលយើងធ្វើទៅ គឺថាពាក់ព័ន្ធជាមួយនិងក្រសួង ព្រោះថាក្រសួងមន្ទីរ ដូចជាម៉ែឪរបស់យើងអ៊ីចឹង បើម៉ែឪយើងហាមឃាត់ មិនឲ្យអ្នកផ្សេងៗប៉ុស្តិ៍ផ្សេងៗ វិទ្យុផ្សេងៗចាក់ បងក៏ព្រមទទួលដែរ ព្រោះមូលហេតុអី យើងជាកូនចៅរបស់គាត់ យើងធ្វើឡើងដោយឆន្ទៈមួយ គឺយើងចង់ផលិតនូវបទចម្រៀងថ្មី ថាវាប៉ះពាល់ធ្ងន់ធ្ងរ បងមិនដឹងធ្វើម៉េចដែរ»។

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរ​សត្យា មានប្រសាសន៍ថា កន្លងមក​ក្រសួង បាន​អំពាវនាវ​ឲ្យ​អ្នកនិពន្ធ​ស្វែងរក​នូវ​អ្វី​ដែល​ថ្មី​គប្បី​ចម្លង​ពី​ ស្នាដៃ​របស់​គេ ប៉ុន្ដែ​កុំឲ្យ​ប្រាស់ចាក​ពី​ក្រម​សីលធម៌​របស់​ខ្មែរ​។ លោក​បន្ដថា លោក​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​ផលិតកម្ម​ទាំងអស់ ស្វែងរក​នូវ​ស្នាដៃ​ថ្មីៗ តែ​សូម​គោរព​ក្រមសីលធម៌​សង្គម ពី​ព្រោះ​វិស័យ​សិល្បៈ​រួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​អប់រំ​ «ពីមុនៗមក សិល្បៈ វាមិនទាន់រីកចម្រើន ឥឡូវដូចអៀនបន្តិចហើយ ការស្លៀកពាក់ធ្វើស្រី ហើយវាធ្វើនោមលើឆាក ឆាចអ៊ីចឹងទៅ ហ្នឹងគេចេះតែសើច ប៉ុន្តែបើយើងគិតទៅថា តំលៃនៃការសម្តែងរបស់យើង មានភាពថ្លៃថ្នូរឬអត់? ហើយបើយើងគិតយេនដឺវិញ យើងគោរពភេទដែរអត់ អត់ទេ កុំតែឃើញគេសើច យើងថាល្អអ៊ីចឹងអត់ទេ ជួនកាលគេសើចអ៊ីចឹង កម្រិតអ្នកសើចហ្នឹង វាទាបពេក ក្មេងក្មាំងអ៊ីចឹង គ្នាចេះតែសើចអ៊ីចឹង គ្នាចេះតែសើចទៅ អ៊ីចឹងដល់អ្នកមានកម្រិតអ្នកទស្សនាតែម្តង គេមិនសើចទេ ជួលកាលគេសើចដែរ ប៉ុន្តែគេសើចដោយហួសចិត្ត ហើយគេទិទាន»។

​កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា ផលិតកម្ម Town ក៏​បាន​ចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ​មួយ​ព្រមាន​ទារ​សងជំងឺចិត្ត​ជា​ ទឹកប្រាក់​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ចំពោះ​ជន​ទាំងឡាយណា​ដែល លួច​ចម្លង​ចម្រៀង​ស្នា ដៃ​របស់​ខ្លួន យក​ទៅ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ប្ដឹង​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ជា​ធរមាន​ចំពោះ​អ្នកប្រព្រឹត្ត​ ទៀតផង​៕

No comments:

Post a Comment

yes