សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 24, 2011

ឈ្មួញ​ដឹក​ឈើ​តាម​ទូក​រាល់​យប់​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​មិន​បង្ក្រាប​

 ក្រុម​ឈ្មួញ​កំពុង​តែ​សំរុក​ដឹក​ជញ្ជូន​ឈើ​ធ្នុង​បេង​តាម​ទូក​ចេញពី​ចំណុច​ភូមិ​អា​ចេ​ន ឃុំ កំពង់ចាម​ដែល​ស្ថិត​នៅក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​យ៉ាង​ពពាក់ពពូន​ដើម្បី​យក​មក​កែ​ចាយ​នៅ​តាម​សិប្បកម្ម​នានា​នៅ​ក្នុង​ខេត្ត​ក្រចេះ​តែ​លោក ​សេង ស៊ី​ដា​រុន​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​មិន​បាន​យក​ចិត្ត​ទុកដាក់​ចុះ​ប​ង្រា​ប​ឬ​ចាប់​ការ​ដឹក​ជញ្ជូន​ឈើ​ល្មើស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​ទាល់​តែសោះ​។


 បើតាម​ប្រភពព័ត៌មាន​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា​បច្ចុប្បន្ននេះ​គេ​ឃើញតែ​ក្រុម​ឈ្មួញ​កំពុងតែ​បានដៃ​យ៉ាង​ពេញទំហឹង​ក្នុងការ​ដឹកជញ្ជូន​ឈើ​បេង​ធ្នុង​ចេញពី​ច្រក​អា​ចេ​ន​ដែល​ស្ថិតនៅក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ​តែ​ប្រជាពលរដ្ឋ​មិនដែល​ឃើញ​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ចុះបង្ក្រាប​ឬ​ចាប់​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ​ហើយ​នៅក្នុង​ចំណោម​ក្រុម​ឈ្មួញ​ទាំង​គឺ​គេ​បាន​ស្គាល់ឈ្មោះ​ឈ្មួញ​ម្នាក់​យ៉ាងច្បាស់​ថា​ឈ្មោះ សិទ្ធី ហើយ​លោក សិទ្ធិ នេះ​រកស៊ី​ឈើ​ល្មើសច្បាប់​យូរយា​ណាស់​មកហើយ។


 បើតាម​សេចក្តីរាយការណ៍​មួយទៀត​ដែល​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងទៀតថា ​មូលហេតុ​ដែល​លោក សិទ្ធិ នេះ​អាច​ដឹកជញ្ជូន​ឈើ​ល្មើ​ល​ច្បាប់​នេះ​បាន​គឺ​បណ្តាលមកពី​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​​លោក សេង ស៊ី​ដា​រុន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ទើប​លោក សិទ្ធិ អាច​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​តាម​ទូក​នេះ​បាន ហើយ​ក្នុង​មួយ​ទូក​លោក សិទ្ធិ ត្រូវ​បង់លុយ​ឱ្យ​លោក សេង ស៊ី​ដា​រុន ពី៥០០ដុល្លារ​ទៅ១០០០ដុល្លារ​តាម​ទូក​តូច​ឬ​ទូក​ធំ​ទើប​លោក សិទ្ធ អាច​ដឹកឈើ​ចេញពី​ចំណុច​ដែល​រៀបរាប់​ជូន​ខាងលើ​នោះបាន​បើ​មិន​ដូច្នោះ​ទេ​លោក សិទ្ធិ មិនអាច​ដឹកឈើ​បេង​និង​ធ្នុង​ចេញពី​ចំណុច​នោះបាន​មួយ​កំណាត់​ណា​ឡើយ​ហើយ​ក្នុង​ទូក​និមួយៗគឺ​ពួកគេ​អាច​ផ្ទុក​ឈើ​បាន​ពី៥ម៉ែត្រគូប​ទៅ១០ម៉ែត្រគូប។


​ជុំវិញ​បញ្ហា​ការរិះគន់​យ៉ាង​ចំ​ទៅលើ​លោក សេង ស៊ី​ដា​រុន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​អ្នកយកព័ត៌មានយើងបានធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាច្រើន​ដង​ដែរ​តែ​គាត់​មិនបាន​លើក​ទូរស័ព្ទ​សោះ៕








កម្ពុជាថ្មី

No comments:

Post a Comment

yes