សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 24, 2011

ចាប់​បាន​ជន​ចាប់​ជំរិត​កូន​ឧ​ត្ត​ម​សេនីយ៍​សូ​ផន​ម្នាក់​បន្ត​ស្វែងរក​បក្ខ​ពួក​៥នាក់​ផ្សេង​ទៀត​


 កម្លាំងចំរុះ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​និង​ករណី​ចាប់ជំរិត​កូនប្រុស​លោក​ សូ ផន ​រដ្ឋលេ​ខាធិការ​ក្រសួង​មហាផ្ទៃ​នូវ​ទឹកប្រាក់​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​កាល​ពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១១​និង​បន្ត​តាម​ស្វែងរក​ចាប់​ខ្លួន​អ្នកពាក់​ព័ន្ធ​៥​នាក់​ផ្សេងទៀត។​​


 កម្លាំង​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃទី២៣ខែវិច្ឆិកា​ឆ្នាំ២០១១នេះ​បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ុត សុ​ភី ភេទ​ប្រុស​អាយុ៤១ឆ្នាំ​ពី​ខេត្តមណ្ឌលគិរី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី២២ខែវិច្ឆិកា​ឆ្នា​ម២០១១ដើម្បី​មក​ចង្អុលបង្ហាញ​ទីតាំង​ដែល​បាន​នាំ​ជនរងគ្រោះ​មករ​ក្សា​លាក់ទុក​ក្នុង​ផ្ទះជួល​មួយ កន្លែង​ស្ថិតនៅ​ផ្ទះ​លេខ២២៤ ផ្លូវ១៣២ សង្កាត់​ទឹកល្អក់​មួយ​ខណ្ឌទួលគោក។


 ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ពួកគេ​មាន​បក្ខពួក​ចំនួន៦នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផងដែរ។ សមត្ថកិច្ច​មិនទាន់​បង្ហាញ​ព័ត៌មាន​លំអិត​ពាក់ព័ន្ធ​និង​ករណី​ចាប់ជំរិត​កូនប្រុស​លោក សូ ផន នៅឡើយ​ទេ​ដោយ​រង់ចាំ​ការស៊ើបអង្កេត​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ៥នាក់​ផ្សេងទៀត៕​








កម្ពុជាថ្មី

No comments:

Post a Comment

yes