សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 24, 2011

បង្កៃគ្រាប់បែក​នៅ​របង​ទ្វារផ្ទះ​នាយរង​ប៉ូលិស​ប៉ុស្តិ៍​ច្រកទ្វារ​ប៉ោយប៉ែត ផ្ទុះ​របួស​ស្ត្រីពីរនាក់

 នៅវេលា​ម៉ោង​ ៨​ និង ​៣០​ នាទី​ យប់​ថ្ងៃទី​២៣​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ម្តុំ​អតីត​មេរុចាម ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ករណី​ផ្ទុះ​គ្រាប់បែក​បង្កៃ​មួយ​គ្រាប់​ បណ្តាល​ឲ្យស្ត្រី​ម្នាក់ ជា​ភរិយា​របស់លោក ​ចក់ ភីរុណ នាយរង​ប៉ូលិស​ប៉ុស្តិ៍​ច្រកទ្វារ​ប៉ោយប៉ែត រងរបួសធ្ងន់ និង​ស្ត្រី​ម្នាក់ទៀត ក៏​រងរបួសផង​ដែរ​។ 


 ការ​បង្កៃ​គ្រាប់បែកនោះ ​បានធ្វើ​ឡើង​នៅ​នឹង​របង​ទ្វារផ្ទះល្វែងរបស់​ជនរងគ្រោះ ខណៈពេល​ជនរង គ្រោះ​ បើករបង​ទ្វារ ​ក៏​ផ្ទុះឡើង​បណ្តាល​ឲ្យ​របួសធ្ងន់។ ជនរងគ្រោះ​បាន​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ​ក្នុងប្រទេស​ថៃ ​រួមជាមួយ​ស្ត្រី​រងគ្រោះ​ម្នាក់ទៀត​។​ ​នេះ​ជា​ករណី​បង្កៃ​គ្រាប់បែក​លើកដំបូង​បង្អស់ ​នៅ​ក្រុង​ប៉ោយប៉ែត​ក្នុង​ឆ្នាំ​២០១១​៕​






CEN

No comments:

Post a Comment

yes