សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំងប្រកាន់​ជំហរ​ធ្វើ​បាតុកម្មអហិង្សាបើ​ទោះ​ជា​សាលា​រា​ធានី​មិន​អនុញាត​​


មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា គណបក្ស​ប្រឆាំង​មួយ​នេះ ប្រកាន់​ជំហរ​ធ្វើ​បាតុកម្មអហិង្សា ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តាម​ការគ្រោងទុក បើទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញាតិ​ឲ្យធ្វើ​ក៏ដោយ​។​
​អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​តុលា​នេះ​ថា បាតុកម្ម​អហិង្សា​នឹង​ធ្វើ​តាម​ការគ្រោងទុក​ នៅ​ថ្ងៃ​ទី​២៣​ខាងមុខ បើទោះបីជា​សាលា​រាជធានី​មិន​អនុញ្ញាតិ​ក៏ដោយ ពី​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​រួចហើយ​។ លោក​ថា បាតុកម្ម​នេះ​ធ្វើ​តាម​ច្បាប់​បាតុកម្ម​។​
ក្រោយពី​ជួប​ពិភាក្សា ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​សុក្រ​ទី​១៨ ខែតុលា សាលា​រាជធានី​ចាត់ទុកថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ហួស​ពី​ដែន​សមត្ថកិច្ចរបស់ខ្លួន​។​
​បាតុកម្មអហិង្សា​ធ្វើឡើង​ចំនួន​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣-២៥ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គោរព និង​ប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ​ខែតុលា ឆ្នាំ​១៩៩១​។​
​លោក ហូរ វ៉ាន់  ឲ្យដឹងទៀតថា បាតុកម្មអហិង្សា​នេះ ក៏​មាន​ការ​ហែរ​ក្បួន​ចំនួន​៣​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​នាំយក​ញ្ញត្តិ ដែល​មាន​ភ្ជាប់​ស្នាម​មេដៃ​ជាង​៣​លាន​ដាក់ជូន អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រទេស​ហត្ថលេខី​មួយចំនួនទៀត​។

VOD មិនទាន់​សុំ​ការបំភ្លឺ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ពី​ករណី​នេះ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នកទទួល​។​
លោក ហូរ វ៉ាន់ បញ្ជាក់ថា  នៅ​ថ្ងៃ​ទី​២៣ ខែតុលា នឹង​ដង្ហែ​ក្បួន ចាប់ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ ថ្ងៃទី​២៤ ដង្ហែ​ក្បួន​ទៅ​ស្ថានទូត​បារាំង អង់គ្លេស និង​ស្ថានទូត​អា​មរិក​ប្រចាំ​កម្ពុជា​។ ថ្ងៃទី​២៥ ពេលព្រឹក​ដង្ហែ​ក្បូន​ទៅ​ស្ថានទូត​អូស្ត្រាលី ឥណ្ឌូនេស៊ី និង​ជប៉ុន ចំណែក​ពេល​រសៀល​ដង្ហែ​ក្បួន​ទៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​៕

No comments:

Post a Comment

yes