សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ស្នាម​មេដៃ​ជាង​២​លាន​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​​

សកម្មភាពនៃការប្រមូលស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិ 
(រូបភាពដោយ តាំង វិដា)

ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ អះអាងថា គិត​ត្រឹម​ថ្ងៃទី​២០​ ខែតុលា សកម្មជន​របស់ខ្លួន ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​បាន​ជាង​២​លាន សម្រាប់​ជាក់​ជូន​អង្គការសហប្រជាជាតិ និងសហគមន៍​អន្តរជាតិ​ ឲ្យជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​
ក្នុង​ពិធី​សាកសួរ​សុខទុក្ខ​ប្រជាជន​ដែល​លិចលង់ ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ពួក ខេត្តសៀមរាប ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិ លោក កឹម សុខា ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​២០​ ខែ​តុលា​នេះ ស្នាម​មេដៃ​ប្រមូល​បាន​ជាង​២​លាន​នាក់​។​
​តាម​គម្រោង​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ចប់ការប្រមូលស្នាម​មេដៃ​ នៅថ្ងៃទី​២៣ ខែ​តុលា​ហើយ​រំពឹងថា នឹង​ទទួលបាន​ស្នាម​មេដៃ​ជាង​បី​លាន ដើម្បី​ដាក់ជូន​អង្គការសហប្រជាជាតិ និង ប្រទេស​ជា​ភាគី​ហត្ថលេខី ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ ២៣​តុលា​ឆ្នាំ​១៩៩១​៕

No comments:

Post a Comment

yes