សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិគម្រោង​អ្នកចូលរួម​មហា​បាតុកម្មអហិង្សា​ចាប់ពី២-៥​ម៉ឺន​នាក់​​

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ  លោក យឹម សុវណ្ណ ឲ្យដឹងថា មហា​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃទី​២៣ ខែ​តុលា​ខាង​មុខ នឹង​មាន​អ្នកចូលរួម​ចាប់ពី ២-៥​ម៉ឺន​នាក់ តាម​ការគ្រោងទុក​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ ខែ​តុលា​នេះ​ថា គណបក្ស រំពឹងថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា និង​មាន​អ្នកចូលរួម មហា​បាតុកម្មអហិង្សា​ចាប់ពី​២-៥​ម៉ឺន​នាក់ មកពី​បណ្តា​រាជធានី​-​ខេត្ត​។ លោក​ថា ការជួបជុំ​គ្នា​ក្នុង​មហា​បាតុកម្ម​នោះ​មាន សម្តែង​មតិ ប្រគំ​តន្ត្រី និង​ការដើ​រហែ​ក្បួន យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ​ច្រើន​លាន​នាក់ ដាក់​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រទេស​ហត្ថលេខី​មួយចំនួនទៀត​។​
​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ របស់​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​២៥ ខែតុលា​។ 

​ក្រោយពី​ជួប​ពិភាក្សា ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​សុក្រ​ទី​១៨ ខែតុលា សាលា​រាជធានី​ចាត់ទុកថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន ប៉ុន្តែ​ស្ថាប័ន​នេះ បាន​សុំ​គោលការណ៍ ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច​។​
​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​តុលា​នេះ VOD មិនទាន់​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នកទទួល​។​
​គួររំលឹកថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាពមិនប្រក្រតី​ជូន​ម្ចាស់ឆ្នោត​។ ប៉ុន្តែដោយសារ​តែ​ដំណោះស្រាយ​នយោបាយ​នៅតែ​ជាប់គាំង បក្សប្រឆាំង​សម្រេច​ធ្វើ​បាតុ​កម្ម​អហិង្សា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៣-២៥ ខែតុលា ដើម្បី​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ​ច្រើន​លាន​នាក់ ដាក់​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មួយចំនួនទៀត ជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​៕

No comments:

Post a Comment

yes