សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

ជំនួយសង្គ្រោះបន្ទាន់ដែលគណបក្សសង្គ្រោះជាតិទទួលបានពីសប្បុរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេសកំពុងបន្តយកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមមូលដ្ឋាននានា

លោក កឹម សុខា យកជំនួយសប្បុរសជន ចែកជូនពលរដ្ឋរងគ្រោះនៅខេត្តសៀមរាប

លោក ហូ វ៉ាន់ យកជំនួយសប្បុរសជន ចែកជូនពលរដ្ឋរងគ្រោះនៅខេត្តប៉ៃលិន

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ យកជំនួយសប្បុរសជន
ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

ស្តាប់សម្លេង


ប្រជាពលរដ្ឋខ្មែរក្រីក្រដែលរងគ្រោះដោយទឹកជំនន់ បាននិងកំពុងតែត្រូវការជំនួយសង្គ្រោះ បន្ទាន់ជាចាំបាច់ ក្នុងការដោះស្រាយជីវភាពរបស់ពួកគាត់ ដែលកំពុងតែជួបការខ្វះខាត និង​លំបាកបំផុតនោះ ។

ជាមួយគ្នានេះផងដែរ គណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ក៏បានធ្វើការអំពាវនាវ រកជំនួយ​សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ រ​ង​គ្រោះដោយទឹកជំនន់ ។ ក្នុងនោះជាហូរហែរគណបក្សសង្គ្រោះជាតិ ទទួលបានជំនួយ​ជា​ថវិ​ការ និងគ្រឿងឧបភោគបរិភោគជាដើម ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស​ដើម្បីជួយ​ពល​រដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់នៅតាមមូលដ្ឋាននានា ។

លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប យកជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋរងគ្រោះនៅឃុំល្វា ស្រុកពួក

ជាក់ស្តែងនៅថ្ងៃទី២០ តុលា លោកអនុប្រធាន កឹម សុខា អមតំណើរដោយលោកស្រី កែ សុវណ្ណរតន៏ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្ត សៀមរាប ព្រមទាំងក្រុមការងារខេត្ត និងស្រុកជាច្រើនរូបទៀត​ បានយកជំនួយដែល គណ​បក្សសង្គ្រោះជាតិ ទទួលបានពីសប្បុរសជន ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន​២២០គ្រួសារ នៅឃុំល្វា ស្រុកពួក ។

មានប្រសាសន៏សំណេះសំណាលជាមួយពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់លោកអនុប្រ​ធាន កឹមសុខា ថ្លែងថា ជំនួយទាំងនេះដែលរូបលោក ព្រមទាំងលោក​ស្រី កែ សុវណ្ណរតន៏ ​ក្រុម​ការងារខេត្តសៀមរាប និងស្រុក មកចែកជូនបងប្អូននៅពេលនេះ គឺមិនមែនជាជំនួយរបស់​គណបក្សសង្គ្រោះជាតិ ទាំងស្រុកនោះទេ គឺជំនួយទាំងនេះភាគច្រើនគណបក្ស​សង្គ្រោះ​ជាតិ ទទួលបានពីសប្បុរសជនខ្មែរយើងទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយ​ការ ដែលគណ​បក្ស​សង្គ្រោះជាតិ យកជំនួយមកចែកជូនបងប្អូននៅពេលនេះ ក៏មិនមែនក្នុងគោលបំណង​ដើម្បី​ទិញទឹកចិត្តរបស់បងប្អូននោះដែរ គឺគណបក្សសង្គ្រោះជាតិ ធ្វើក្នុងនាមមហាគ្រូសារខ្មែរ​តែមួយ ដោយមិនរើសអើងប្រកាន់បក្ខពួក ឬនិន្នាការនយោបាយនោះឡើយ ។


លោក ម៉ែន សុថាវរិន្ទ្រ និងក្រុមការងារខេត្តកំពង់ធំ យកជំនួយសង្គ្រោះ
បន្ទាន់ចេកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

ដូចគ្នានេះផងដែរ នៅខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្ត្រជាប់ឆ្នោត និងជាប្រ ធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ នៅថ្ងៃទី២០ តុលា ក៏បានដឹកនាំក្រុមការ​ ខេត្ត និងស្រុកចុះចែកជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋក្រីក្រីរងគ្រោះដោយទឹកជំនន់ចំនួន​២៥០គ្រួសារ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ បន្ទាប់មកលោក ម៉ែន សុថាវរិន្ទ្រ ក៏បន្តដឹកនាំ​ក្រុមការងារចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរួមមាន អង្ក ត្រីខ មី ទឹកត្រី និងទឹកស៊ីអ៊ាវ ជា​ដើម​ជូ​នប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន៩០គ្រួសារផ្សេងទៀត នៅឃុំ​ទ្រាស ស្រុកស្ទោង ខេត្តកំពង់ធំ ។

 
លោក ហូរ វ៉ាន់ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន យកជំនួយ​សង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋរងគ្រោះនៅខេត្តប៉ៃលិន


ជាមួយគ្នានេះ នៅខេត្តប៉ៃលិន លោក ហូរ វ៉ាន់ តំណាងរាស្រ្តជាប់ឆ្នោត លោក សួង សោភណ្ឌ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន រួមជាមួយនិងយុវជនរាជធានី ព្រម​ទាំង​ក្រុមការងារខេត្ត និងស្រុក បានយកជំនួយសប្បុរសជន ជូនពលរដ្ឋក្រីក្ររងគ្រោះដោយ ទឹកជំនន់ ចំនួន៧០០គ្រួសារ ដែលគណបក្សសង្គ្រោះជាតិទទួលបានតាមរយៈមូលនីធិគណ បក្សសង្គ្រោះជាតិ និង តាមរយៈផេក I Love Cambodia Hot News ព្រមទាំងទទួលបាន​ពីសប្បុ​រសជនជាច្រើនរូបទៀតទាំងក្នុង និងក្រៅប្រទេស ចែកជូនដល់ពលរដ្ឋនៅឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ជូនពលរដ្ឋនៅសង្កាត់ បយ៉ាខា និងនៅក្រុងប៉ៃលិន ។

 កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត យកជំនួយសប្បុរសជនចែកជូនពលរដ្ឋក្រីក្រ
រងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង


ព្រមជាមួយគ្នានោះផងដែរ នៅថ្ងៃទី២០ តុលា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់រងទី២ សង្កាត់អូរចា ក្រុងបាត់ដំបង រួមជាមួយក្រុមការងារខេត្តជាច្រើនរូបទៀត ក៏បានយកជំនួយ សង្គ្រោះបន្ទាន់ ដែលទទួលបានពីសប្បុរសជននៅប្រទេសអូស្ត្រាលី ទឹកចិត្តកូនខ្មែរ តាមរយៈ លោក វណ្ណៈ រ៉ា ចែកជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឺកជំនន់នៅតំបន់ដាច់ស្រយ៉ាល ចំនួន២០០គ្រួសារ ស្ថិតនៅឃុំព្រែកលួង ស្រុកឯកភ្នំ និងចំនួន២០០គ្រួសារផ្សេងទៀតនៅ​ស្រុកថ្មគោលផងដែរ ៕

No comments:

Post a Comment

yes