សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

បែកធ្លាយរឿងចនច័ន្ទលក្ខិណាដាក់ពាក្យបណ្តឹងលែងលះប្តីនៅតុលាការជាផ្លូវការ

លោក យុត្ថា រ៉ាឆានី និងនាង ចន ច័ន្ទលក្ខិណា កាលនៅផ្អែមល្ហែមនិងគ្នា
បើតាមប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយ ទម្លាយចេញពី មន្រ្តីតុលាការ បានបង្ហើបឲ្យដឹងថា តារា​សម្តែងដ៏ល្បីក្នុង នៅពិភពសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ហៅ មុំ បានសម្រេចចិត្តដាក់ ពាក្យ​បណ្តឹង​ជាផ្លូវការ ទៅកាន់តុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីលែងលះស្វាមី​ស្របច្បាប់​របស់អ្នកនាង គឺលោក យុត្ថា រ៉ាឆានី ដែលត្រូវបានគេដឹងថា ពាក្យបណ្តឹងលែងលះនេះ​បានចូល​ដល់​ដៃតុលាការ រយៈពេលមួយសប្តាហ៍មកហើយ ក៏ប៉ុន្តែព័ត៌មាននេះទើបតែ ត្រូវបានបែកធ្លាយ​ថ្មីៗនេះតែប៉ុណ្ណោះ ។
ជាការពិត កន្លងមកមហាជនគ្រប់ស្រទាប់វណ្ណៈ តែងតែបានឮជាញឹកញាប់ អំពីភាពរកាំរកូស​នៅ​ក្នុង​​គ្រួសារតា រាសម្តែងដ៏ល្បីទាំងពីរដួងនេះថា បានចែកផ្លូវគ្នា ក៏ប៉ុន្តែអ្នកទាំងពីរតែងតែច្រានចោល ព័ត៌មាននេះ ជាហូរហែរ រហូតមកដល់ពេលនេះ ទើបត្រូវបានប្រភពព័ត៌មានទម្លាយចេញជាថ្មី​ម្តង​ទៀត​ថា អ្នកនាង ចន ច័ន្ទ លក្ខិណា បានសម្រេចចិត្តពាក្យបណ្តឹងលែងលះប្តីជាផ្លូវការហើយ ។

ពាក់ព័ន្ធជាមួយនឹងព័ត៌មានដ៏រស៊ើបនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការទំនាក់ទំនង​ទៅ​កាន់លោក យុត្ថា រ៉ាឆានី ដើម្បីឲ្យលោកបកស្រាយបំភ្លឺ ឲ្យទស្សនិកជនអស់ក្តីសង្ស័យ ដោយលោក​បាន​ថ្លែងទាំង អស់សំណើចថា រឿងរ៉ាវរបស់លោកជាមួយនឹងភរិយា គឺជារឿងស៊ាំញាំទៅហើយ។ ម្យ៉ាងទៀតបើប្រភពព័ត៌មាននោះ ដឹងច្បាស់ជាងលោក សូមឲ្យគេចុះផ្សាយយ៉ាងម៉េចក៏ចុះទៅ ព្រោះលោកពិបាកនៅក្នុងការបកឲ្យបានច្បាស់ណាស់។  អាចនិយាយបានថា វាជារឿង​ច្រំដែលៗទៅហើយ ។
លោក យុត្ថារ៉ា ឆានី និយាយថា "បើប្រភពមកពីតុលាការ គាត់ដឹងច្បាស់ ឲ្យគាត់ចុះតែម្តងទៅ ខ្ញុំដូចជាសាំទៅហើយ...!។  សម្រាប់ខ្ញុំ វាដដែលៗពេក ខ្ញុំអត់មានប្រតិកម្មអីទេ.. បើសិនជាដើមអម្ពិលដឹងច្បាស់ដឹង ថាខ្ញុំផ្តិតមេដៃ យ៉ាងម៉េចៗ ចុះទៅ..!  ព័ត៌មានអីក៏លឿនម្ល៉េះៗ សូមឲ្យតុលាការហ្នឹង កូពី(ថតចំលងពាក្យបណ្ដឹង) ឲ្យគេចុះផ្សាយទៅ ។ បើសិនជាមានលិខិតនោះមែន ខ្ញុំបរិយាយមិនកើត ដោយសារខ្ញុំ កំពុងជួបជុំគ្នាសប្បាយ...!"។
ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលកំពុងតែទទួលរងនូវការលេចឮថា ដាក់ពាក្យលែងលះប្តីទៅ តុលាការនោះក៏បានថ្លែងស្រដៀង ទៅនឹង លោក យុត្ថា រ៉ាឆានី ថា អ្នកនាងមិនចង់និយាយរឿងពាក់ព័ន្ធនឹងគ្រួសារទេ ព្រោះសំអាងថា បើអ្នកណាគេដឹងច្បាស់ ឲ្យគេនិយាយតាមហ្នឹងទៅ ។ រឿងទាំងអស់នោះ ហាក់បីដូចជាស្រមោលអន្ទោលតាមប្រាណ តាមលងបន្លាចអ្នកនាង និងគ្រួសារជាយូរមកហើយ ។
តារាសម្តែង ចន ច័ន្ទលក្ខិណា និយាយដោយខ្លីថា "រឿងនេះខ្ញុំមិនចង់និយាយ ok ?
សូមជំរាបថា កាលពីពេលកន្លងទៅថ្មីៗនេះដែរ មានប្រភពអាចទុកចិត្តបានបង្ហើបប្រាប់ទៀតថា មូលហេតុដែលនាំឲ្យ តារាសម្តែង គូស្វាមីភរិយា មួយគូនេះដល់ថ្នាក់ ដើរដល់ផ្លូវបំបែកនោះ ដោយសារតែមានអ្នកទី៣ ចូលមកជ្រៀតជ្រែកស្នេហា ឆក់យកបេះដូង តារាសម្តែងកូន១ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបុរសរូប នោះមានទ្រព្យសម្បត្តិសម្បូរបែប តាមប្រម៉ាញ់ស្នេហា តារាបង្ហាញម៉ូដរាង ខ្ពស់ស្រឡះរូបនេះ បានសម្រេចចិត្ត និងធ្វើឲ្យស្វាមី ភរិយា១គូនេះ ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ មិនចុះសម្រុងគ្នា ដល់ថ្នាក់ ចែកផ្លូវគ្នាបែប នោះតែម្តងទៅ ។ ចំពោះព័ត៌មាន ដែលលើកឡើងថា តារាសម្តែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា លែងលះស្វាមីស្ងាត់ៗនោះ គឺមកពីពួកគេទាំងពីរ នាក់មិនចង់ឲ្យមាន ព័ត៌មានចុះផ្សាយ និងភ្ញាក់ផ្អើលនាំឲ្យ ប៉ះពាល់កេរ្តិ៍ ឈ្មោះក្នុងសិល្បៈ ព្រោះថា កន្លងមក គ្រួសារ១នេះ ធ្លាប់ត្រូវបានទស្សនិកជន សរសើរថា ជាគ្រួសារគំរូ ប៉ុន្តែពេលមានបញ្ហាបែបនេះ ត្រូវតែលាក់បាំង ព្រោះកុំឲ្យខ្មាសគេ។

No comments:

Post a Comment

yes