Thursday, August 26, 2010

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស ទូលថ្វាយព្រះមហាក្សត្រពីទុក្ខលំបាកវេទនារបស់បងប្អូនខ្មែរកម្ពុជាក្រោម
ស្របពេលដែលប្រធានាធិបតីវៀតណាមលោក ង្វៀង ម៉ិញទ្រៀត មកដល់កម្ពុជានៅថ្ងៃនេះតបតាម
ការអញ្ចើញរបស់ព្រះមហាក្សត្រព្រះបាទព្រះបរមនាថនរោត្តម សីហមុនី។តំណាងរាស្រ្តគណបក្ស សម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅថ្ងៃនេះបានដាក់លិខិតរួមគ្នាដោយក្រាបបង្គំទូលថ្វាយព្រះអង្គអំពីទុក្ខ
លំបាករបស់បងប្អូនជនរួមឈាមខ្មែរកម្ពុជាក្រោមសព្វថ្ងៃដែលកំពង់រស់នៅក្រោមការត្រួតត្រាពីអាណានិគម
និយមវៀតណាម។ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងតំណាងរាស្រ្តគណបក្ស សិទ្ធិមនុស្ស
បានក្រាបបង្គំទូលថ្វាយព្រះអង្គដោយស្នើសុំអោយព្រះអង្គលើកយករឿងនេះទៅពិភាក្សាជាមួយប្រធានា
ធិបតីវៀតណាមក្នុងជំនួបសវនាការរបស់ព្រះអង្គ ។

No comments:

Post a Comment

yes