សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 26, 2010

នេះឬដែលហៅថាតំបន់អភិវឌ្ឍន៏ទីក្រុងពេជ្រនោះ?

គេធ្លាប់លឺជារើយៗថា ភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជា ហើយបឹងកក់ជាតំបន់អភិវឌ្ឍន៏ទីក្រុងពេជ្រ
ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការរីកចំរើន។ បើគេមើលមួយភ្លែត ហើយស្តាប់មួយសន្ទោះ ហើយធ្វើ
ការស្រមើរស្រមៃ គឺចំរៀងមួយឃ្លាដែលគេច្រៀងនេះគឺពិតជាពិរោះណាស់ ជក់ចិត្តដិតជាប់ក្នុងក្រអៅ
បេះដូងអ្នកស្តាប់គ្រប់គ្នា។ ប៉ុន្តែគួរឲ្យសោកស្តាយបើយើងក្រលែកមើលទិដ្ឋភាពជាក់ស្តែងសព្វថ្ងៃនៃការ

រស់នៅរបស់ប្រជាពលរដ្ឋតំបន់បឹងកក់គឺប្រៀបបីដូចជាការរស់នៅក្នុងស្ថាននរកយ៉ាងដូច្នោះ ពីព្រោះ

ពួកគាត់មិនត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ចំពោះទុកលំបាកវេទនារបស់ពួកគាត់ទាល់តែសោះ។

ដោយពួកគាត់ត្រូវរស់នៅក្នុងទឹកសំអុយដែលត្រូវបានក្រុមហ៊ុន ស៊ូកាគូអ៊ីន បូមខ្សាច់ចាក់លប់បឹង

ហើយមិនត្រូវបានអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនធ្វើការដោះស្រាយជូនពួកគាត់។ ប្រកានេះហើយនាពេល

កន្លងមកបានធ្វើឲ្យពួកគាត់ឡើងមកតវ៉ាដល់មុខផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមុខ

សាលារាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាបយ៉ាងចាស់ដៃមកលើពួក

គាត់ ដោយការអត់ទ្រាំំពុំបានកន្លងមកពួកគាត់ក៏ធ្លាប់បានធ្វើការអុចធូបបន់ស្រន់ម្ចាស់ទឹកម្ចាស់ដីឲ្យ

ជួយរកយុត្តិធម៌ ហើយថែមទាំងមានការដាក់បណ្តាស់សារថែមទៀតផង។ គួរបញ្ជាក់ថា ការបូមខ្សាច់

របស់ក្រុមហ៊ុន ស៊ូកាគូអ៊ីន លប់បឹងកក់ដែលធ្វើឲ្យលិចលំនៅដ្ឋានរបស់ពួកគាត់គឺនៅពេលកន្លងមកក៏

បានបណ្តាលឲ្យមានការលង់ទឹកស្លាប់ក្មេង និងឆក់ខ្សែរភ្លើងស្លាប់មនុស្សជារើយៗមកដែរ ។ ដោយឃើញសភាពលំបាលវេទនារបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់បែបនេះហើយទើបកាលពីថ្ងៃទី

២៥សីហា កន្លងទៅតំណាងរាស្រ្តគណបក្ស សម​រង្ស៊ី បានដាក់លិខិតអន្តរាគមន៏មួយច្បាប់ទៅលោក

អភិបាលរាជធានីភ្នំពេញតាមរយៈលោក ងួន ញ៉ិល ប្រធានស្តីទីនៃរដ្ឋភា គឺស្នើរសុំឲ្យលោកអភិបាល

រាជធានីភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដោះស្រាយការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដោយ

សារការបូមខ្សាច់លប់បឹងកក់ពីសំណាក់ក្រុមហ៊ុន ស៊ូកាគូអ៊ីន ។ គួរជំរាបជូនផងដែរថាតំបន់បឹងកក់គឺ

ត្រូវបានរដ្ឋាភិបាលជួលទៅឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍន៏និងកាន់កាប់ចំនួន ៩៩ ឆ្នាំក្នុងតម្លៃ

៧៩លានដុល្លាសហរដ្ឋអាមេរិក ។

No comments:

Post a Comment

yes