Thursday, August 26, 2010

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ប្តឹងមន្ត្រីនគរបាលយុត្តិធម៌ស្រុកស្ទោង ខេត្តកំពង់ធំ

លោក ម៉ែន សុថាវរិន្រ្ទ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលកំពង់ធំ កាលពីថ្ងៃពុធទី២៥ ខែសីហា ឆ្នាំ២០១០ បានដាក់លិខិតមួយច្បាប់ចូលមកអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៏ខេត្តតាម
រយៈលោក ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភា ដោយប្តឹងឈ្មោះ វ៉ន សុភ័ណ សុទ្ធ សុឃី និង សុខ ចន្ថា ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានចុះចាប់ឃាត់ខ្លួនលោកស្រី ឡែម ណាត ដោយខុសច្បាប់និងបានប្រើអំពើហិង្សាមកលើរូបលោកស្រី ឡែម ណាត និងគ្រួសារកាលពីថ្ងៃទី
០៩ ខែសីហា ឆ្នាំ២០១០ ដោយចោទលោកស្រី ឡែម ណាត ថាបានបន្លំស្នាមមេដៃក្នុងរឿងទំនាស់ដីធ្លី

No comments:

Post a Comment

yes