សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 30, 2010

សាលាដំបូងខេត្តតាកែវ ប្រកាសសាលក្រមលើសំណុំរឿងបាចត្រាក់ប្រឆាំងរដ្ឋាភិបាល
បន្ទាប់ពីការបើកសវនាការអស់រយៈពេលជាងមួយថ្ងៃរួចមកសាលាដំបូងខេត្តតាកែវ នៅរសៀលនេះ
បានប្រកាសសាលក្រមសម្រេចឲ្យជនជាប់ចោទលើសំណុំរឿងបាចត្រាក់ប្រឆាំងនិងរដ្ឋាភិបាលនិងផ្សព្វ
ផ្សាយព័ត៌មានមិនពិតឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល២ឆ្នាំ និងផាកពិន័យជាប្រាក់២លានរៀល ដែលជនទាំងបីនាក់នេះរួមមាន៖ ១ ឈ្មោះ ថាច់ ឡេ ២ ថាច់ វណ្ណៈ និងទី៣ ឈ្មោះ លាង សុខជឿន។
ចំណែកឯជនជាប់ចោទឈ្មោះ ថាច់ កុងឃួង ដែលរត់គិចខ្លួននោះត្រូវបានតុលាការកាត់ទោសកំបាំង
មុខឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងបង់ប្រាក់ផាកពិន័យចំនួន១០លានរៀល ។ សូមបញ្ជាក់ថាឈ្មោះ លាង សុខជឿន ដែលជាបុគ្គលិកអង្គការលីការដូ ត្រូវបានខាងអង្គការរបស់ខ្លួន
ប្តឹងឧទ្ធ័របន្តរទៀតដោយគេអះអាងថាតុលាការកាត់ក្តីពុំមានយុត្តិធម៌ ។

No comments:

Post a Comment

yes