សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 20, 2010

កងរាជអាវុធហត្ថរាជធានីភ្នំពេញនៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ ចុះបង្ក្រាបបានការចែកចាយថ្នាំញៀននៅបំណុចផ្លូវលេខ៣១៥ កែងផ្លូវ៥១៦
សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៤និង១៥នាទី។នៅក្នុងការចុះបង្ក្រាប
នោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះហ៊ី បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ១៦១ ផ្លូវ១៥៦ ភូមិទី៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ ឈ្មោះយិន បូរី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាជាងអ៊ុតសក់ ។នៅក្នុងការ
ឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើសមត្ថកិច្ចដកហូតបានថ្នាំញៀនគ្រាប់តូចៗពណ៌សរ ដូចទឹកកក
ចំនួន០២កញ្ចប់(ម៉ាទឹកកក) ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅសេរីឆ្នាំ2005 ពាក់ស្លាកលេខ 1D257
កណ្តាល លេខតួរនិងម៉ាស៊ីន ND 125 ME 806896 ទូរសព័្ទដៃចំនួន០៣គ្រឿងនិងលុយរៀលមួយ
ចំនួនទៀត ។


No comments:

Post a Comment

yes