សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 2, 2010

លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស នៅថ្ងៃនេះបានចេញលិខិតមួយច្បាប់ជំរាប
មកលោក សុខ រឿន តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំពន្យាពេល
ការចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺពីបណ្តឹងលោក ឈឹម ផលវរុណ និងលោក សាវីន សាន់ ដែលជាអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្ស ដែលបានប្តឹងលោកពីបទ រំលោភសេចក្តីទុកចិត្ត និងក្លែងលិខិតឯកជន។ ជាមួយគ្នានេះនៅថ្ងៃ
នេះគណបក្ស សិទ្ធិមនុស្សក៏បានចេញសេចក្តីថ្លែងការណ៏របស់ខ្លួនអំពីការសុំពន្យាពេលនៃការ
ចូលឆ្លើយបំភ្លឺរបស់លោក កឹម សុខា នៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ
ដោយបញ្ជាក់ថាពេលនេះលោក កឹម សុខា គឺពុំមានវត្តមាននៅក្រុងប្រទេសទេ ដោយលោក
ជាប់បំពេញបេសកកម្មនៅក្រៅប្រទេស រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០ ទើបលោក
អញ្ចើញមកពីបំពេញបេសកកម្មវិញ ពេលនោះហើយដែលលោកអាចចូលមកស្រាយបំភ្លឺបាន
ជុំវិញបណ្តឹងរបស់អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្ស ដែលបានប្តឹងលោកពីបទ រំលោភលើសេចក្តីទុកចិត្ត និងក្លែងលិខិតឯកជន



កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ លោក សុខ រឿន តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអញ្ចើញឲ្យលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស ឲ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១០ វេលាម៉ោង១៤រសៀល ដើម្បីសាកសួរពីដំណើររឿងលោក ឈឹម ផលវរុណ និងលោក សាវី សាន់ ដែលជាអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្ស ដែលប្តឹងលោកពីបទ រំលោភសេចក្តី ទុកចិត្ត និង ក្លែងលិខិតឯកជន

No comments:

Post a Comment

yes