សមាជិកសភាមកពីគណបក្សប្រឆាំងនៅកម្ពុជា គាំទ្រសហរដ្ឋអាមេរិក ក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេត ស្ថានការណ៍សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមា
នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចេញផ្សាយជា
សាធារណៈ កាលពីថ្ងៃច័ន្ទសរសេរថា កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១០ សហរដ្ឋអាមេរិក បានចេញ
សេចក្តីថ្លែងការណ៍មួយតាមរយៈសុន្ទកឋាមួយរបស់លោកស្រី ហ៊ីល ឡារី គ្លីនតុន នៅប្រទេសហាវៃ ដោយបានលើកឡើងពីជំហថ្មីមួយទៀត របស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហានៃការរំលោភ
ច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស អស់រយៈពេល២ទស្សវត្ស មកហើយពីសំណាក់រដ្ឋាភិបាលភូមា ដែលដឹកនាំដោយយោធា។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាជាតិ
ទាំងអស់ដែលជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិ ការពារការរំលោភសិទ្ធិមនុស្ស ចូលរួមជាមួយសហរដ្ឋអាមេរិក និង រដ្ឋាភិបាលជាង ១២ប្រទេសផ្សេងទៀត បង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេត ស្ថានការណ៍សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅភូមា។ ករណីនេះ សមាជិកសភាទាំងអស់
មកពីគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា គាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ សហរដ្ឋអាមេរិកនេះ ក្នុងការចាត់វិធានការទៅលើប្រទេសភូមា។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍នេះថា បញ្ហាលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនជាបញ្ហាឯកជន ឬបញ្ហាបុគ្គលនោះទេ ប៉ុន្តែជាបញ្ហា
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍នេះថា បញ្ហាលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមែនជាបញ្ហាឯកជន ឬបញ្ហាបុគ្គលនោះទេ ប៉ុន្តែជាបញ្ហា
សកល ដែលត្រូវដោះស្រាយ។ ករណីនេះ ក្នុងនាមជាអ្នកកាន់លិទ្ធិប្រជាធិបតេយ្យ លោកគាំទ្រចំពោះ
ជំហរបស់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានអោយដឹងដែរថា គណបក្សប្រឆាំងចង់ឃើញប្រជាពលរដ្ឋភូមា ទទួលបានលទ្ធិប្រជាធិបតេយ្យ និងចង់អោយមានការ
ជាមួយគ្នានេះដែរ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានអោយដឹងដែរថា គណបក្សប្រឆាំងចង់ឃើញប្រជាពលរដ្ឋភូមា ទទួលបានលទ្ធិប្រជាធិបតេយ្យ និងចង់អោយមានការ
បោះឆ្នោតមួយ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៏ ជាពិសេសគឺការចូលរួមឈរឈ្មោះបោះឆ្នោត របស់មេដឹកនាំគណបក្សប្រឆាំងលោកស្រី អ៊ុង សានស៊ូជី។
គណបក្សប្រឆាំងទាំងពីរ ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា អោយជូយគាំទ្រជំហ របស់សហរដ្ឋ
គណបក្សប្រឆាំងទាំងពីរ ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា អោយជូយគាំទ្រជំហ របស់សហរដ្ឋ
អាមេរិក និងប្រទេសចំនួន ១២ទៀត ក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតនេះ។
ទាក់ទងនឹងការអំពាវនាវនេះ គេហពំព័រយើង ពុំអាចសុំការអត្ថាធិប្បាយ ពីលោក កុយ គួង អ្នកនាំ
ទាក់ទងនឹងការអំពាវនាវនេះ គេហពំព័រយើង ពុំអាចសុំការអត្ថាធិប្បាយ ពីលោក កុយ គួង អ្នកនាំ
ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ បានទេ ដោយលោកពុំលើកទូរស័ព្ទ។
គួរបញ្ជាក់ថា រយៈពេល ពីរទស្សវត្ស មកហើយនេះ ប្រទេសភូមា ត្រូវបានសហគមន៍អន្តរជាតិ មើលឃើញថា ជាប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរក្រោម
គួរបញ្ជាក់ថា រយៈពេល ពីរទស្សវត្ស មកហើយនេះ ប្រទេសភូមា ត្រូវបានសហគមន៍អន្តរជាតិ មើលឃើញថា ជាប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរក្រោម
របបដឹកនាំផ្តាច់ការ របស់ពួកយោធា ដោយហេតុផលនេះ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប បាន
ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះ។
No comments:
Post a Comment
yes