Wednesday, December 22, 2010

ស្ថានទូតអាមេរិក បដិសេធជាផ្លូវការថា ដាំ ឆ័ត្ររីយ៏
ពុំមានទំនាក់ទំនងការងារនៅក្នុងរដ្ឋាភិបាលអាមេរិកទេ

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានបដិសេធជនល្មើស ដាំ ឆ័ត្ររីយ៏ ដែលត្រូវបាន
សមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ថាពុំមានទំនាក់ទំនងអ្វីនៅក្នុងរដ្ឋាភិបាល
អាមេរិកទេ។ សូមជំរាបថា លោក ដាំ ឆ័ត្ររីយ៏ និងគូកនឈ្មោះ សួស សារឿន ត្រូវបានសាលាដំបូង
រាជធានីភ្នំពេញចោទប្រកាន់ពីបទក្លែងលិខិតសាធារណៈ និងប្រើឈ្មោះឧត្តមសេនីយន៏ ក្នុងការឆបោក
អ្នកវិនិយោគទុន ហើយជនល្មើសនេះជាប់ពាក់ព័ន្ធនិងលុយឆបោកពីធនាគារក្រៅប្រទេសចំនួន
៥០០លានដុល្លា ។ សូមរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ សាលាដំបូងរាជធានីភ្នំពេញបានធ្វើការចោទ
ប្រកាន់ជនល្មើសដាំ ឆ័ត្ររីយ៏ និងគូកន សួស សារឿន ពីបទក្លែងលិខិតសាធារណៈតាមមាត្រ ៦២៦ ៦២៧ ៦២៨ និង ៦២៩ ដែលអាចជាប់ពន្ធនាគារពី២ឆ្នាំ ទៅដល់១០ឆ្នាំ ។

No comments:

Post a Comment

yes