សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 23, 2010

ប្រធានស្បៀងអាហារពិភពលោក
សុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ភ្នំពេញ៖ អង្គការកម្មវិធី ស្បៀងអាហារពិភពលោក (WFP) បានសុំទោសលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ជុំវិញរបាយការណ៍លើកឡើងថា កម្ពុជាគឺជាប្រទេសងាយរងគ្រោះខាងបញ្ហាសន្តិសុខ​ស្បៀង។ ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកើតឡើងនៅអំឡុងពិធីសម្ពោធអគារ​សាកលវិទ្យាល័យថ្មីនៅខេត្តបាត់ដំបង កាលពីថ្ងៃទី ០៩ ធ្នូ។ នៅក្នុងលិខិតមួយផ្ញើជូនលោក ហ៊ុន សែន ចុះកាលបរិច្ឆេទ ថ្ងៃទី ១៨ ធ្នូ ដែលច្បាប់ថតចម្លងមួយត្រូវបានភ្នំពេញប៉ុស្តិ៍ ទទួលបាននៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក Jean-Pierre de Margerie នាយក WFP ប្រចាំប្រទេសកម្ពុជា បានប្រាប់ថា វិទ្យុអាស៊ីសេរី​បានទាញយកព័ត៌មានដែលត្រូវបានផ្សាយនៅលើគេហទំព័រ WFP ដោយអះអាងថា ប្រទេសមានចំណូលទាប និងមានឱនភាពស្បៀងអាហារ (LIFDC) ដែលជាកម្រិតគោលមួយរបស់​ប្រទេសកំពុងអភិវឌ្ឍន៍ ហើយត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារអន្តរជាតិជាច្រើន។ លោកនាយក​ WFP បានរៀបរាប់ថា៖ «ជាបឋមខ្ញុំសូមសុំទោសចំពោះកំហុសឆ្គងណាមួយ ដែលបណ្តាលមកពី WFP
ចំពោះរដ្ឋាភិបាលកម្ពុជា។ WFP បានផ្តល់តម្លៃលើទំនាក់ទំនងល្អរបស់ខ្លួន ជាមួយរដ្ឋាភិបាលកម្ពុជា និងសម្តែងនូវការសោកស្តាយរបស់យើងសម្រាប់សកម្មភាពណាមួយ ឬ សេចក្តីប្រកាសណាមួយ ដែលជះឥទ្ធិពលដល់ទំនាក់ទំនងនេះ។នាយកអង្គការរូបនេះ បានថ្លែងទៀតថា៖ «WFP មិនយល់ថា ស្ថានការណ៍សន្តិសុខស្បៀងនៅកម្ពុជា ស្ថិតក្នុងស្ថានភាពអាសន្នឡើយ…ហើយ WFP យល់ថា
កម្ពុជាជាប្រទេសមួយមានស្បៀងអាហារលើសតម្រូវការហើយបានកែប្រែព័ត៌មាននៅគេហទ័ព័ររួច​រាល់ហើយ»។

No comments:

Post a Comment

yes