Friday, January 14, 2011

មើលទូរទស្សន៍ប៉ុស្តិ៍ខ្មែរពីប្រទេសកម្ពុជា

ដោយ សឺង មាលា
ព្រះ ត្រពាំង,កម្ពុជាក្រោមៈ អាជ្ញា ធរ វៀត ណាម នៅ តែ បន្ត ហាម ពល រដ្ឋ ខ្មែរ ក្រោម នៅ កម្ពុជា ក្រោម មើល ទូរទស្សន៍ ប៉ុស្តិ៍ ខ្មែរ ដែល ផ្សាយ ចូល ពី ប្រទេស កម្ពុជា និង តែង តែ ពិន័យ ទៅ
ព្រះសង្ឃ និង ពល រដ្ឋ ខ្មែរ ក្រោម រូប ណា បាន ប្រើ ថាស ផ្កាយ រណប នេះ រួច ហើយ ខណៈ ដែល
ជន ជាតិ នានា នៅ ជុំវិ ញ ពិ ភព លោក អាច មាន សិទ្ធិ មើល ព័ត៌ មាន នានា ដោយ សេរី ជា ពិ
សេស អនិក​ជន​ឬ​ជន​អន្តោ​ប្រវេសន៍​ជន​ជាតិ​យួន​ដែល​កំពុង​រស់​នៅ​
ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ អាច​មើល​ទូរទស្សន៍​ប៉ុស្តិ៍​យួន​ដែល​ផ្សាយ​ចេញ​ពី​ប្រទេស​វៀត​ណាម​ដោយ​សេរី​តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ហាម​ប្រាម​
និង​ធ្វើ​ការ​ពិ​ន័យ​ឡើយ ។

លិខិតចុះកិច្ចសន្យារបស់ព្រះចៅអធិការចំពោះអាជ្ញាធរវៀតណាម ។
អាជ្ញាធរវៀតណាមបានហាមព្រះចៅអធិការវត្តជ្រៃតាសូរ ប្រើ
ថាសផ្កាយរណបដែលមើលបុស្តិ៍ខ្មែរឃើញ ហើយឲ្យដាក់ថាស់
ដែលមើលប៉ុស្តិ៍ខ្មែរមិនឃើញវិញ ។
​ប្រ​ភព​ព័ត៌​មាន​ពី​ព្រះ​ចៅ​អធិ​ការ​វត្ត​ជ្រៃតាសូរ ភូមិ​ពល​អាស្រ័យ ឃុំ​ដើមជ្រៃ​ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង (âp Ro Say xã​ Ngũ Lạc huyên Duyên​Hải tỉnh
Trà​Vinh )​បាន​មាន​ពុទ្ធ​ដី​កា​ឲ្យ​ដឹង​ថា អាជ្ញា​ធរ​វៀត​ណាម​បាន​ចុះ
មក​ដល់​វត្ត​បង្ខំ​ឲ្យ​ព្រះ​អង្គ​ចុះ​កិច្ច​សន្យា​លើ​លិ​ខិត​គំរូ​មួយ​ច្បាប់​ដើម្បី​ឲ្យ​ព្រះ​អង្គ​ឈប់​ប្រើ​ថាស​ផ្កាយ​រណប​មើល​ប៉ុស្តិ៍ទូ​រស្សន៍​ខ្មែរ​ដែល​
ផ្សាយ​ចូល​ពី​ប្រទេស​កម្ពុជា ។
​យោង​តាម​សេចក្តី​លិ​ខិត​ចុះ​កិច្ច​សន្យា​ចុះ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០១១
ដែល​យើង​ទើប​តែ​ទទួល​បាន ថា «សព្វ​ថ្ងៃវ​ត្ត [ជ្រៃតាសូរ] មាន​តម្លើង​ថាស​ផ្កាយ​រណប​មើល​ទូរទស្សន៍​ប្រភេទ TVRO មិន​ស្រប តាម ច្បាប់ នៃ[ប្រទេសវៀតណាម] ។
យោង តាម លិខិត នេះ ដដែល ព្រះ ចៅ អធិការ ព្រះនាម ថាច់ វណ្ណា បាន ចុះ កិច្ច សន្យាតាម លិ ខិត
គំរូ ដែល អាជ្ញា ធរ វៀត ណាម បាន សរ សេរ រួច ហើយ ថា «យើង ខ្ញុំ សូម ធ្វើ កិច្ច សន្យា និង ទទួល
ខុស ត្រូ វចំពោះ មុខ ច្បាប់ ប្រសិន បើ យើង នៅ តែ ប្រើ ប្រាស់ ឧបករណ៍ នេះ ឡើង វិញ ឬ ផ្ទេរ ទៅ
ឲ្យ ក្រុម ចាត់ តាំង ឬ បុគ្គល ឯក ជន ណា មួយ ប្រើ ប្រាស់ ត » ។ ទាក់ ទិន រឿង នេះ យើង បាន ទូរ
ស័ព្ទ ទៅ លោក បូយ ជី ហុង (Bùi Chí Hùng) នា យក មន្ទីរ ព័ត៌ មាន និង ឃោស នាខេត្ត ត្រា វិញ ឬ ខេត្ត ព្រះត្រពាំង នៃ រដ្ឋា ភិបាល បក្ស កុម្មុយ និស្ត វៀតណាម ដើម្បី ឆ្លើយ បំភ្លឺ ថា ហេតុ អ្វី បាន
ជា ពល រដ្ឋ ខ្មែរ ក្រោម គ្រាន់ តែ មើល ទូរទស្សន៍ តាម រយៈ ថាស់ ផ្កាយ រណប បែរ ជា ខុស ច្បាប់
និង តើ ច្បាប់ នៃ​ការ មើល ទូរទស្សន៍ របស់ ប្រទេស វៀត ណាម មាន កម្រិត ណា សម្រាប់ ប្រ ជា ពលរដ្ឋ ។ លោក បូយ ជី ហុង បាន និយាយ ថា ការ មើល ទូរទស្សន៍ តាម ថាស់ ផ្កាយ រណប
គឺ ខុស ច្បាប់ តែ លោក មិន ប្រាប់ ថា ច្បាប់ អ្វី នោះ ឡើយ ។
លោក បូយ ជី ហុង បាន មាន ប្រសាសន៍ ថាៈ “ការ មើល ទូរទស្សន៍ តាម រយៈ ថាស ផ្កាយ រណប
បែប នេះ គឺ ខុស ច្បាប់ ហើយ មន្ទីរ នឹង ដោះ ប្តូរ ជំ នួស វិញ នូវ ថាស ផ្កាយ រណប ថ្មី ចំពោះ វត្ត
មួយ ចំនួន វិញ” ។ ចំ ពោះ សំនួរ ថា​ក្រុម​ហ៊ុន​ដែល​​បាន​ទទួល​លក់​ឬ​ដាក់​ថាស​ផ្កាយ​រណប​ជូន​ព្រះ​សង្ឃ​ខ្មែ​រក្រោម​មាន​ខុស​ច្បាប់ ឬ​ត្រូវ​ពិន័យ​ទោស​ដល់​កម្រិត​ណា​លោក បូយ ជី ហុង បាន​មិន​ធ្វើ​អត្ថា​ធិប្បាយ និង​បង្វែរ​
សំនួរ​ទៅ​ឲ្យ​សួរ​អ្នក​មន្ទីរ​វប្បធម៌​ទេសចរណ៍​និង​កីឡា​(Sở Văn Hóa Du Lịch và ThểThao)​ វិញ ។
​លោក បូយ ជី ហុង បាន​មាន​ប្រសាសន៍​ថាៈ« សូម​ទាក់​ទង​ទៅ​មន្ទីរ​វប្បធម៌
ទេស​ចរណ៍​និង​កីឡា​» ។​រីឯ​លោក ង្វៀង ត្រុក ភុង (Nguyễn Trung Phong) នាយក
រង​មន្ទីរ​វប្បធម៌​ទេសចរណ៍ និងកីឡា​ បាន​ឆ្លើយ​តប​ថា ខ្លួន​ពុំ​មាន​ភារ​កិច្ច​ក្នុង​រឿង​នេះ​ទេ​ហើយ​សូម​ឲ្យ​ទាក់​ទង​ទៅ លោក បូយ ចី ហុង វិញ ៕
ប្រភពព័ត៌មាន៖ព្រៃនគរ
សូមស្តាប់សេចក្តីរាយការណ៏ព័ត៌មានលំអិតពីវិទ្យុសំឡេងកម្ពុជាក្រោម

No comments:

Post a Comment

yes