សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 13, 2011

យុវជនខ្មែរក្រោមពីររូប ស្លាប់នៅទីក្រុងព្រៃនគរ

​ យុវជន​ខ្មែរក្រោម ឈ្មោះ ថាច់ ថាញ (Thach Thanh) អាយុ ២៨ ឆ្នាំ នៅភូមិ ភូហឿង ឃុំដាឡុក ស្រុកចូវថាញ់ ខែត្រត្រាវិញ អតីតខែត្រ ព្រះត្រពាំង កម្ពុជាក្រោម។ យុវជន ថាច់ ថាញ (Thach Thanh) មាន​ប្រពន្ធ​និង​កូន​ពីរនាក់ ក្នុង​បន្ទុក​គ្រួសារ ហើយ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត ទៅ​រក​របប​ស៊ី ឈ្នួល យួរកំបោរ នៅទីក្រុង ព្រៃនគរ ដើម្បី​យក​កម្រៃ ទៅ​ចិញ្ចឹមគ្រួសារ។ យុវជន ថាច់ ថាញ (Thach Thanh) ត្រូវ​បាន​ឃាត​ករ​យួន​មិន​ស្គាល់​មុខ សម្លាប់ នៅ​ជាយ​ទីក្រុងព្រៃនគរ កាល​ពី​ថ្ងៃ​ទី ៣ ខែមករា ឆ្នាំ ២០១១។
​ចំណែក​យុជន​ខ្មែរក្រោម​មួយរូប​ទៀត ឈ្មោះ ថាច់ វ៉ាង (Thach Hoang) អាយុ ២១ឆ្នាំ នៅភូមិ ត្រាកួង ឃុំ កិមវ៉ា ស្រុកផ្នោរដាច់ ខែត្រព្រះត្រពាំង បាន​ចាញ​ចេញ​ពី ស្រុកកំណើត​ទៅ​រក​ស៊ីឈ្នួល​រត់តុ នៅ​ភោជនីយដ្ឋាន​យួនមួយ នៅទីក្រុងព្រៃនគរ អស់​រយៈពេល​ចំនួន៣ឆ្នាំ ដើម្បី​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ។ យុវជន ថាច់ វ៉ាង (Thach Hoang) ត្រូវ​បាន ជន​ជាតិ​យួន​ចាក់​សម្លាប់ កាល​ពី​ថ្ងៃទី ៦ ខែមករា ឆ្នាំ២០១១ កន្លង​ទៅ​ថ្មីៗ​នេះ។
​បញ្ជាក់៖ ករណី​ទាំង​ពីរ​ខាង​លើ​នេះ អាជ្ញាធរ​យួន មិន​បាន​រក​ហេតុផល ឬ​យុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ខ្មែរក្រោម​នោះឡើយ។
ពីវិទ្យុ សំឡេងកម្ពុជាក្រោម

No comments:

Post a Comment

yes