Monday, January 24, 2011


លោក សម រង្ស៊ី ត្រូវក្រុមស្រែកឃ្លានតំណាងរាស្ត្រពាក់
កណ្តាលអាណត្តិទាមទារអោយគោរពបាវចនាបក្ស

ក្រុម មនុស្ស ដែល ស្រែក ឃ្លាន ចង់ ធ្វើជា អ្នក តំណាង រាស្ត្រ ពាក់កណ្តាល អាណត្តិ របស់
គណបក្ស សម រង្ស៊ី បាន បញ្ចេញ សារ ធាតុ ពិត ហើយ ដោយ បាន ធ្វើការ ទាមទារ អោយ លោក
សម រង្ស៊ី ប្រធាន គណបក្ស អនុវត្ត គោល ការណ៏ ពាក់កណ្តាល អាណត្តិ នៃអាណត្តិសភា(ពីរឆ្នាំកន្លះ)។
ការ បញ្ចេញ ប្រតិ កម្ម របស់ មនុស្ស មួយ ក្រុម នៅ ក្នុង គណបក្ស សម រង្ស៊ី ក្នុងការទាមទារ កៅ អី
សភា ពាក់ កណ្តាល អាណត្តិ និង អោយ លោក សម រង្ស៊ី អនុវត្តតាម គោល ការណ៏ បក្សនោះ បាន
ធ្វើ ឡើង បន្ទាប់ ពីលោក សម រង្ស៊ី ទូរ ស័ព្ទ មក ក្រុម មនុស្ស ទាំង ៨នាក់ នោះ កាល ពីថ្ងៃទី ២១
មករា ឆ្នាំ២០១១។ ក្រុម មនុស្ស ដែល ស្មោះស្ម័គ្រ ជាមួយ លោក សម រង្ស៊ី បាន ធ្វើការ ចោទ ទៅ មេដឹក នាំ របស់ ខ្លួនថា ការ លើក ឡើងរ បស់ លោក សម រង្ស៊ី តាម ការ សន្ទនា តាម ទូរស័ព្ទកាល
ពី យប់ ថ្ងៃទី២១ មករា គឺ លោក សម រង្ស៊ី ចង់ បំភ្លេច ចោល នូវអ្វី ដែល ផ្ទុយ ពី គោល ការណ៏
គណបក្ស ។ ការ ចោទ ទៅ លើ លោក សម រង្ស៊ី ពី សំណាក់ មនុស្ស ទាំង៨នាក់ ដែល មានឈ្មោះ
លោក ដាំ សិទ្ធិ ចាង ហ្វាងកាសែត មនសិការខ្មែរ លោក នួន វុទ្ធី លោក អ៊ុច សេរីយុទ្ធ លោក ពឹម
សំណាង លោក វ៉ាន់ ណារិទ្ធ លោកស្រី ឡាយ បូនី លោកស្រី លី នារី និង​លោក​ កែត ឃី​ដោយពួក​គេបាន​សំអាង​លើ សេចក្តី​សម្រេច​របស់​គណៈ​កម្មាការ​អចិន្ត្រៃយ៏​ចុះ
ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០០៨ និង​ស្មារតី​អង្គ​ប្រជុំ​គណៈកម្មា​ធិការ​នាយកក្រោម
អធិ​បតី​ភាព​របស់លោក សម រង្ស៊ី និង​កិច្ច​សន្យា​មួយ​ចំនួន​ទៀត។
​នៅ​ក្នុង​ញ្ញាតិ្ត​របស់​មនុស្ស​ទាំង​៨នាក់​ចុះថ្ងៃទី២២ មករា ផ្ញើ​ទៅ​លោក សម រង្ស៊ី មេ​បក្ស​របស់​ខ្លួនបាន តាមទាម​ទារសុំ​អោយ​លោក សម រង្ស៊ី អនុវត្តគោល​ការណ៏ពាក់
កណ្តាល​អាណត្តិ នៃ​អាណត្តិសភា (ពីរឆ្នាំកន្លះ)។ ហើយ​អ្នក​ទាំង៨នាក់​នោះបាន​ប្រាប់​ទៅ​លោក សម រង្ស៊ី មេ​បក្ស​របស់​ពួក​គេថា កាល​ពីយប់​ថ្ងៃទី២១ មករា ឆ្នាំ​២០១១
ពួក​យើង​ខ្ញុំ​បានទទួល​ទូរស័ព្ទ​ពីលោក ប្រធាន តាម​ខ្លឹម​សារ​ដែល​លោកបាន​
លើក​ឡើង​នោះ(?)​គឺ​ចង់បំភ្លេច​ចោល​នូវអ្វី ដូច​មាន​យោង​ខាងលើ ដែល​ផ្ទុយ
ពី​គោល​ការណ៏​គណបក្ស ។
​លោក សម រង្ស៊ី មេបក្ស​ប្រឆាំង​ត្រូវបាន​ក្រុមមន្ត្រី​របស់​ខ្លួនទាំង​៨នាក់​ខាងលើ
បាន​សូម​អោយគោរព​អោយបាន​នូវ បាវច​នារបស់​គណបក្ស គឺ សីលធម៌ សច្ចធម៌
យុត្តិធម៌។
​សូម​ជំរាប​ដែរថា​នេះ​ជា​លើកទី​មួយ​ហើយ​ដែល​មេបក្ស​ប្រឆាំង​ត្រូវមន្ត្រី​របស់​ខ្លួន​ចំនួន៨​នាក់​ធ្វើ​ញ្ញាត្តិ​ទាម​ទារ​អោយ​គោរព បាវចនា របស់បក្ស​នោះ៕

No comments:

Post a Comment

yes