Tuesday, January 4, 2011

ក្រុមវង្វេងប្រវត្តិសាស្ត្រសៀមអាវលឿង
លើកគ្នាសម្រុកចូលបង្គោលឡាក់៤៦ ៤៧
ក្នុងដីខ្មែរ តែត្រូវបានហាមខាត់


ក្រុមបាតុករអាវលឿងថៃប្រមាណ ២០០ នាក់ កាលនៅព្រឹកម៉ោង ៧ ថ្ងៃទី៣ ខែមករា បាន​លើកគ្នាធ្វើដំណើរឆ្ពោះមកកាន់តំបន់ព្រំដែន ចំណុចបង្គោលឡាក់លេខ ៤៦ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជាចំណុចដែលជនជាតិថៃ ៧ នាក់ ត្រូវបាន​អាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៩ ធ្នូ ។ ក៏ប៉ុន្តែក្រុមបាតុករអាវលឿងថៃទាំងនោះ ត្រូវបាន​អាជ្ញាធរ និងប្រជាជនថៃ ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ដែលស្ថិតនៅជាង ១០ គីឡូម៉ែត្រ ពីព្រំដែន
ធ្វើការទប់ស្កាត់ មិនឲ្យបន្តដំណើរតទៅទៀត ៕​

No comments:

Post a Comment

yes