សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 20, 2011


យន្តហោះស៊ើបការណ៏សៀម ហោះចូល

តំបន់ហាមឃាត់ព្រំដែនកម្ពុជា

ប្រភព ព័ត៏មាន ពីមន្ត្រី បានអោយ ដឹងថា មានយន្តហោះ​ប្រភេទ ស៊ើប​ការណ៏ របស់​សៀម បានហោះ​កាត់​តំបន់ហាម ឃាត់ លើ​បន្ទាត់​ព្រំដែន នៅ​ស្រុក​អន្លង់វែង ហោះហើរ ពី​កើត​ទៅ​លិច ដោយ​ហោះ​កាត់​ពីលើ​ប៉ុស្តិ៍ ត្រល់ នៅ​ម៉ោង​១២ ថ្ងៃត្រង់ និង​ហោះ​កាត់​ប៉ុស្តិ៍ ជាំ នៅ​ម៉ោង​១២ និង ០៤​នាទី ហើយ​បាន​ហោះ​កាត់​ប៉ុស្តិ៍ តា​ទុំ នៅ​ម៉ោង​១២ និង ១០​នាទី កាលពី​រសៀល​ថ្ងៃ​ទី ២០ មករា ២០១១​នេះ ។​សំរាប់​ដើមឆ្នាំ២០១១​នេះ មន្ត្រី​យោធា​នៅ​ព្រំដែន​កម្ពុជា​-​សៀម ស្ថិតក្នុង​តំបន់​អន្លង់វែង បាន​ចាត់ទុកថា នេះ​ជា​លើក​ទី​១ ដែល​មាន​យន្តហោះ​ប្រភេទ ស៊ើប​ការណ៏ បាន​ហោះ កាត់​តំបន់ហាមឃាត់ លើ​បន្ទាត់​ព្រំដែន នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឈម​និង​ស្រុក​ភូ​ស៊ីន ខេត្ត​សុរិន្ទ ប្រទេស​សៀម ។​ក្រុម​មន្ត្រី​យោធា​នៅ​ទីនោះបាន​ហៅ​ការ ហោះហើរ​យន្តហោះ​បែប​ស៊ើប​ការណ៏​លើ​បន្ទាត់​ព្រំដែន​ខាងលើ គឺជា​ការរំលោភ​បំពាន ជា​ថ្មី​សំរាប់​ដើមឆ្នាំ​២០១១​នេះ ។

No comments:

Post a Comment

yes