Friday, January 14, 2011


លោក យន្ត ថារូ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី
មណ្ឌលបន្ទាយមានជ័យ ដើមកំណើតខ្មែរកម្ពុជាក្រោម
​ប្រតិកម្មចំពោះការសម្លាប់ពលរដ្ឋខ្មែរក្រោមចំនួន២នាក់

ស មា ជិក សភា ខ្មែរ កម្ពុជា ក្រោម នៃ គណបក្ស សម រង្ស៊ី មណ្ឌល បន្ទាយមានជ័យ លោក យន្ត ថារូ បាន សម្តែង ប្រ តិ កម្ម នៅ ថ្ងៃ ទី ១៤ មករា ចំពោះ ការ សម្លាប់ ប្រ ជា ពល រដ្ឋ ខ្មែរ កម្ពុជា ក្រោម ២នាក់ ពី សំណាក់ ប្រ ជា ជន វៀតណាម កាល ពី ថ្ងៃទី ០៣ និង ០៦ មករា កន្លង មក នេះ នៅ ក្នុង ទី ក្រុង ព្រៃ នគរ ។
លោក យន្ត ថារូ ក៏ បាន ធ្វើ លិខិត ទៅ លោក សឺន សុងសើង ស មា ជិក មជ្ឈឹម បក្ស និង ជា អនុ
ប្រ ធាន ចង្អុល ទិស ភាគ ខាង ត្បូង នៃ សា ធា រណៈ រដ្ឋ សង្គម និយម វៀតណាម តំ ណាង ខ្មែរ កម្ពុជា ក្រោម នៅ ថ្ងៃ ទី១៤ មករា ដោយ ស្នើ សុំ អោយ ជួយ ធ្វើ អន្តរាគមន៏ ទៅ រដ្ឋា ភិ បាល ចាប់ ជន ល្មើស ដែល បាន សម្លាប់ ខ្មែរ កម្ពុជា ក្រោម២នាក់នៅព្រៃនគរ។

សូម​ជំ​រាប​ថា​នៅ​ថ្ងៃ​សៅរ៏​ទី១៥​ខែ​មករា​ស្អែក​នេះ​អង្គ​ការ​សមា​គមខ្មែរ​កម្ពុជា ក្រោម​នៅ​កម្ពុជា​និង​ធ្វើ​សន្និ​សិទ កា​សែត​ស្តី​ពី​«ប្រ​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​២នាក់​ត្រូវ​បាន​វៀត​ណាម​វាយ​សម្លាប់​ក្នុង​ពេល​ថ្មីៗ​នេះ​នៅ​ទី​ក្រុង​ព្រៃ​នគរ» ចាប់​ពី​វេ​លា​ម៉ោង​៩ព្រឹក​តទៅ​នៅ​ភោជនីយដ្ឋាន​វិនន័រ​ផ្ទះ​លេខ​៥២​ផ្លូវ​២៧១​ភូមិ​ទ្រា​សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌ័​មាន​ជ័យ​រាជ​ធានី​ភ្នំ​ពេញ​(ទល់មុខវត្ត​នន្ធមុន្នី)​៕​​​

No comments:

Post a Comment

yes