Sunday, January 2, 2011


មន្រ្តីចំនួន២៩រូបត្រូវបានបញ្ជាឲ្យចូលនិវត្តន៏


មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ២៩ រូបត្រូវបានបញ្ជា ឲ្យចូលនិវត្តន៍តាមព្រះរាជក្រឹត្យមួយ ដោយ​សារពួកគាត់មានវ័យចំណាស់ ។ មន្ត្រីដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ទាំង ២៩ រូបនោះ រួមមានឧត្តម​សេនីយ៍ត្រី ឧត្តមសេនីយ៍ទោ និង ឧត្តមសេនីយ៍ឯក ។ ឧត្តមសេនីយ៍ឯក ហេង ហាក់ អគ្គនាយកនៃ​អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ក៏ស្ថិតក្នុងចំណោមមន្ត្រីចូលនិវត្តន៍ទាំង ២៩ នាក់នោះ​ដែរ។ រីឯឧត្តមសេនីយ៍ឯក សុខ សារ៉េត មន្ត្រីក្រសួងមហាផ្ទៃវ័យ ៦០ ឆ្នាំម្នាក់ ដែលមានឈ្មោះក្នុង​ចំណោមមន្ត្រីទាំង ២៩ រូបនោះដែរបានថ្លែងថា លោកទទួលបានព្រះរាជក្រឹត្យនោះកាលពីម្សិលមិញ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំដល់អាយុត្រូវចូលនិវត្តន៍ក្នុងឆ្នាំនេះ»។ លោកបានបន្តទៀតថា៖​«ខ្ញុំ​មិនដឹងនឹងធ្វើអ្វីនៅពេលបន្ទាប់ទេ តែបើរដ្ឋាភិបាលត្រូវការខ្ញុំឲ្យធ្វើការខ្ញុំនឹងបន្ត» ៕

No comments:

Post a Comment

yes