ប្រធានសហភាពការងារកម្ពុជា និងប្រធានសហជីព
ការងារជាតិកម្ពុជា ស្វែងរកអន្តរាគមន៏ពីរដ្ឋមន្ត្រី
ក្រសួងការងារដើម្បីឲ្យកម្មករចូលធ្វើការងារវិញ
បន្ទាប់ពីរងចាំលិទ្ធផលអស់រយៈពេល៣ខែ
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១១ នេះលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងលោកស្រី
ម៉ម ញឹម ប្រធានសហពន្ធ័សហជីពការងារជាតិកម្ពុជា បានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើរជូនលោក
វង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំណើរសុំឲ្យក្រសួងការងារជុំរុញឲ្យក្រុម
ហ៊ុន ចំនួន១៨បញ្ឈប់ការប្តឹងផ្តល់ និងទទួលយកកម្មកររួមជាមួយថ្នាក់ដឹកនាំសហជីពចំនួន៣៧៩នាក់
ចូលធ្វើការងារវិញ។
សូបជំរាបថាចាប់តាំងពីការធ្វើកូដកម្មកាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅនេះ
ដើម្បីទាមទារប្រាក់ឈ្នួលនិងអត្ថប្រយោជន៏ផ្សេងៗដល់កម្មករនោះគឺរដ្ឋាភិបាលទទួលយកដោះស្រាយ
ហើយ ប៉ុន្តែដោយសារតែមានការគុំគួននាយោជកជាង២០រោងចក្របានបញ្ឈប់កម្មករជាង៨០០នាក់
ហើយរហូតមកដល់ពេលនេះខាងរោងចក្រចំនួន១៨មានកម្មករចំនួន៣៧៩គឺមិនទាន់បានចូលធ្វើការ
វិញនោះនៅឡើយទេ។ បើតាមសេចក្តីជូនដំណឹងរបស់ទីស្តាការគណរដ្ឋមន្រ្តី និងសេចក្តីប្រកាសរបស់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានឲ្យបញ្ឈប់បណ្តឹងហើយឲ្យទទួលយកកម្មករឲ្យចូលធ្វើការងារ
វិញនិងឲ្យចូលតុចរចារពិភាក្សាដោយស្មោះត្រង់ ។ ប៉ុន្តែរហូតមកដល់ពេលនេះគឺមានរយៈពេលជិត
៣ខែហើយពួកគេកំពុងតែរស់នៅដោយវេទនាដោយពុំមានប្រាក់បង់ថ្លៃផ្ទះជួល និងរងចាំការចូល
ទៅធ្វើការងារវិញ។
គួរបញ្ជាក់ផងដែរថា ជាមួយគ្នានោះសហភាពសហជីពការងារកម្ពុជាបានដាក់លក្ខណ័២ ទៅលោក
វង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺ ១ អោយក្រុមហ៊ុនទាំង១៨បញ្ឈប់ការប្តឹង
ផ្តល់ទាំងអស់ ហើយឲ្យទទួលយកកម្មករទាំង៣៧៩នាក់ចូលធ្វើការងារវិញដោយគ្នាលក្ខណ័ និងទី២គឺ
សូមនូមពរអោយក្រសួងការងារចាប់ផ្តើមតំឡើងប្រាក់ខែ និងប្រាក់ឈ្នួលបាប់ពីពេលនេះតទៅ ៕

No comments:
Post a Comment
yes