ថ្ងៃ៧ មករា រងការរិះគន់
ខិត្តប័ណ្ណ ឬត្រាក់រិះគន់ថ្ងៃ៧ មករា ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពបាច់នៅក្នុងខេត្តតាកែវ ជាប់និងព្រំប្រទល់ប្រទេសវៀតណាម និងនៅខេត្តព្រះវិហារ នៅថ្ងៃទី០៧ មករា ។ ការបាចខិត្តប័ណ្ណ
នេះគឺបន្ទាប់ពីមានការបាចនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី០៦ មករា គឺមួយថ្ងៃមុនពេលដែល
គណបក្ស ប្រជាជនកម្ពុជា ប្រារព្ធធ្វើខួបលើកទី៣២ឆ្នាំ នៃថ្ងៃជ័យជំនះ៧ មករា ១៩៧៩។
សូមជម្រាបថា ការបាចខិត្តប័ណ្ណ ឬត្រាក់រិះគន់ថ្ងៃ៧ មករា អាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់
ចាប់បានជនល្មើសនៅឡើយទេ។ បើតាមសេចក្តីរាយការណ៏បានអោយដឹងថា ការធ្វើសកម្មភាព
បាចខិត្តប័ណ្ណ ឬត្រាក់បានកើតនៅក្នុងទឹកដីខេត្តតាកែវ និងព្រះវិហារ ដោយក្នុងនោះការបាចនៅខេត្ត
តាកែវ ស្ថិតនៅចំនុចផ្លូវលំ កែងនិងផ្លូវលេខ២១ ក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ មានចំនួនប្រមាណ៥០សន្លឹក។ សេចក្តីរាយការណ៏បានបន្តថា ចំណែកនៅខេត្តព្រះវិហារបាចនៅមុខផ្ទះអភិបាលខេត្ត
ព្រះវិហារតែម្តង។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ចាប់បានជនល្មើសនៅឡើយទេ ហើយនិងកំពុងស្វែងរក
មុខសញ្ញាដើម្បីយកមកផ្តន្ទាទោស៕
No comments:
Post a Comment
yes