Thursday, January 20, 2011


នាយឧត្តមសេនីយ៏ សៅ សុខា បញ្ឆាអោយ
ចាត់ការប៉េអឹមដែលជាកូនជំនួយការផ្ទាល់
របស់មេប៉េអឹមក្រុង

លោក​នាយកឧត្តមសេនីយ៏ សៅ សុខា ​មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជា​អគ្គ​មេបញ្ជា​ការរង​នៃកង​យោធពល​ខេមរភូមិន្ទ ​បានឲ្យ​ដឹង​នៅ​ថ្ងៃទី២០ មករា នេះ​ថា ប៉េអឹម​ក្រុង​ម្នាក់​ឈ្មោះ សំបូរ ចាន់វណ្ណា( មុំ សិលា) ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ ​និង​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប្រើ​អាវុធ​ខុសច្បាប់ និង​បង្ក​របួសស្នាមទៅលើស្ត្រីម្នាក់​។​​ប្រភពព័ត៏មានពីមន្ត្រីជាន់ខ្ពស់ នៃ កង រាជ អាវុធហត្ថ រាជ ធានី ភ្នំពេញ បាន បង្ហើប អោយ ដឹង ថា ឈ្មោះ សំបូរ ចាន់វណ្ណា (មុំ សិលា) មាន ឋានៈ ជា
ព្រិន្ទ បាល ទោ បំរើ ការ នៅ ការិយាល័យ សន្តិ សុខ កង រាជ អាវុធ ហត្ថ ធានី ភ្នំពេញ ត្រូវ ជា កូន
របស់ លោក មុំ ភារម្យ ជំនួយ ការផ្ទាល់ របស់ លោក យ៉ា គឹមអ៊ី មេ បញ្ឆា ការ កង រាជ អាវុធ ហត្ថ រាជ ធានី ភ្នំពេញ និង ជា ប្រធាន ការិយាល័យសន្តិសុខ នៃ កង រាជ អា វុធហត្ថ រាជ ធានីភ្នំពេញ។
សូម​ជម្រាបថា មាន​ករណី​បាញ់​ទៅលើ​ស្ត្រី​ម្នាក់ ​ដែល​ជា​អ្នកលក់ដូរ​គ្រឿង ក្រអូប គ្រឿង​ប្រាក់​ និង​គ្រឿង​កាលៃ នៅ​ផ្សារ​ចាស់​ បណ្តាលឲ្យ​របួស​ជើងឆ្វេង​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៨ មករា ២០១១ បង្កឡើង​ដោយ​មន្ត្រី​កងរាជអាវុធ​ហត្ថ​រាជធានី​ឈ្មោះ​ សំបូរ ចាន់វណ្ណា (មុំ សិលា )បំរើការ​នៅ​ការិយាល័យ​សន្តិសុខ​ នៃកង រាជ អាវុធ ហត្ថរាជ ធានីភ្នំពេញ។​ ហើយ អាវុធ ដែល ប្រើប្រាស់ ម៉ាករូឡូ លេខ ៤៣៦៥ (នេះបើតាមប្រភពច្បាស់ការ) ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការបាញ់ឲ្យ​បាក់​ជើង
ឆ្វេង​ឈ្មោះ ស្រី និច អាយុ ១៨ឆ្នាំ លក់គ្រឿងក្រអូបនិង​គ្រឿង​កាលៃ តូប​លេខ​១៦
ផ្សារ​ចាស់ ។ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ
ព្រះ​កេតុ​មាលា​។ ​សូម​ជម្រាបថា មាន​ករណី​បាញ់​ទៅលើ​ស្ត្រី​ម្នាក់ ​ដែល​ជាអ្នកលក់ដូរ​គ្រឿងក្រអូប គ្រឿង​ប្រាក់​ និង​គ្រឿង​កាលៃ នៅ​ផ្សារ​ចាស់​បណ្តាល ឲ្យរបួស​ជើងឆ្វេង​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៨ មករា ២០១១ បង្កឡើង​ដោយ​មន្ត្រី​កងរាជអាវុធ​ហត្ថ​រាជធានី​ឈ្មោះ​ សំបូរ ចាន់វណ្ណា (មុំ សិលា )បំរើការ​នៅ​ការិយាល័យ​​សន្តិសុខ​ នៃ កងរាជ អាវុធ ហត្ថរាជ ធានីភ្នំពេញ។ ហើយ អាវុធ ដែល ប្រើ ប្រាស់ ម៉ាករូឡូ លេខ ៤៣៦៥ (នេះបើតាមប្រភពច្បាស់ការ)

No comments:

Post a Comment

yes