សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 13, 2011

តារាកំប្លែងនាយកុយ ត្រូវចោរប្លន់
យកគ្រឿងអលង្ការអស់ជិត៤ម៉ឺនដុល្លារ

​តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ ​អាយុ​៥៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៤ផ្លូវ​២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ត្រូវ​បាន​ក្រុម​ចោរ
មានគ្នា​៤​នាក់ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​មួយ​ដើម ធ្វើ​សកម្មភាព​ប្លន់​យក​គ្រឿង​អលង្ការ​អស់​ប្រមាណ​ជិត​៤ ​ម៉ឺន​ដុល្លារ ។​ហេតុការណ៍​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃទី​១៣ មករា នេះ​នៅមុខយាន្ត​ដ្ឋាន​ជួសជុល​រថយន្ត​សុខ ចំរើន ស្ថិតនៅ​ផ្លូវ​២៦១ កែង​ផ្លូវ​១៨៦ សង្កាត់ទឹកល្អក់​៣ ខណ្ឌទួលគោក រាជ​ធានី​ភ្នំ​ពេញ​។​
​​សម្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នាយ​កុយ​បាន​ជិះ​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ ទៅ​យាន្ត​ដ្ឋា​ន​សុខ ចំរើន ដើម្បី​មើល​រថយន្ត​កូ​រ៉េ​ដែល​ដឹក​សម្ភារៈ​កំប្លែង​។ គ្រាន់តែ​នាយ​កុយ​បាន​ឈប់​រថយន្ត​ភ្លាម ក៏មាន​ចោរ​មួយក្រុម​បាន​ជិះ​ម៉ូតូ​ឈប់​ពីមុខ​ហើយ​ធ្វើសកម្មភាព​ភ្ជង់​ប្លន់ ដោះ​គ្រឿងអលង្ការ យក​ពី​នាយ​កុយ​ទាំង​អស់​ហើយ​គេច​ខ្លូន​បាត់​ ។​
​ ស្នង​ការ​រង​ប៉ូលីស​រាជ​ធានី​ភ្នំពេញ​លោក​វរសេនីយ៍ឯក​ប៉ុលភិថេយ្យ​ បាន
ប្រាប់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការ​ស្រាវ​ជ្រាវ​តាម​ដាន ជុំវិញ​បញ្ហានេះ និង​តាម​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​៤នាក់​ដែល​បាន​ធ្វើ សកម្ម​ភាព​ប្លន់តារា​កំប្លែង​នាយកុយ។ ជន​សង្ស័យ​ដែល​មាន​គ្នា​៤នាក់​ជិះម៉ូតូ​២គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ មាន​ស្លាក​លេខ​តែ​បិត​ស្កុត​ខ្មៅ

ជា​មួយ​នឹង​កាំ​ភ្លើង​ខ្លី២​ផ្ជង់​កាំ​ភ្លើង​គំ​រាម​ប្លន់​នាយកុយ បង្ខំ​អោយ​ដោះគ្រឿង​អលង្កា​រួម​មាន​ខ្សែដៃ​ដាំ​ពេជ្រ​មួយ ខ្សែ​ ចិញ្ចៀន​ពេជ្រ​ពីរ វង់ និង ខ្សែក បន្តោង​ពេជ្រ​មួយ​ខ្សែ ដែល​សរុប​មាន​តម្លៃ​ទាំង​អស់ ចំនួន​ជិត​៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ពួកវា​បាន​គេ​ច​ខ្លួន​បាត់

ស្រ​មោល​ដោយ​សុវត្ថិ​ភាព​៕

No comments:

Post a Comment

yes