Monday, January 24, 2011


អតីតឧត្តមនាវីខ្មែរកម្ពុជាក្រោមអំពាវនាវ
បញ្ឈប់ ការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា
អតីត ឧត្តម នាវី និង ជា សមាជិក សភា អាណត្តិទី២ នៃគណបក្ស ហ៊្វុនស៊ិនប៉ិច ដែល មាន ដើម កំណើត ជាខ្មែរ កម្ពុជាក្រោម ដែល ធ្លាប់ តែប្រឆាំង ជា មួយ រដ្ឋាភិ បាល កម្ពុជា បាន ធ្វើ ការអំពាវ នាវ អោយ ខ្មែរកម្ពុជា ក្រោម ទាំងអស់ បញ្ឈប់ជាបន្ទាន់ នូវ គំនិត ប្រឆាំង ជាមួយ រដ្ឋាភិបាល ជា ពិសេស លោក​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី។​យោង​តាម​លិខិត​អំពាវនាវ​របស់​លោក ថាច់ សាង អតីតឧត្តមនាវី និង​ជា​សមាជិក​សភាកាល​ពីថ្ងៃទី២៣ មករា ដែល ទទួល​បាននៅថ្ងៃទី២៤ មករា បាន​លើក​ឡើងថា ដើម្បី​រក្សា​បាន​នូវស្ថេរ​ភាព​សង្គម និងសន្តិភាព សូម​អំពាវ​នាវ
​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​គាំទ្រដល់លោក
ហ៊ុន ដែលមាន​មត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពារ​បាន​នូវបូរណៈ​ភាពទឹកដី
និង​មាន​លទ្ធភាព​បង្រួប​បង្រួមជាតិ។ ហើយ​ជា​ពិសេស​លោកក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ខ្មែរកម្ពុជា​ក្រោម​ទាំងអស់​អោយ​ធ្វើការ​ពិចា
រណា​អោយ​ច្បាស់លាស់​ឡើងវិញ ហើយ​សូម​បញ្ឈប់​ជាបន្ទាន់នូវទង្វើ​ណា​មួយ​ដែល​មាន​គំនិត​ប្រឆាំងជា​មួយ​រដ្ឋាភិ​បាលដែល​ដឹកនាំ
ដោយ​លោក ហ៊ុន សែន ។
​លោក ថាច់ សាង ក៏បាន​ធ្វើការ​អំពាវនាវ​ដល់ខ្មែរ​កម្ពុជាក្រោមទាំងអស់​រួប​រួមគ្នាសាមគ្គី​ជា​ធ្លុងមួយ​រស់​នៅ​ក្រោមការ​ដឹកនាំ​របស់​លោក​
ហ៊ុន សែន ។
​លោក ថាច់ សាង បាន​បន្តថា នៅក្នុង​ការកសាង​ជាតិ​លោក​ ហ៊ុន សែន ពិត​ជាវីរៈ​ជនដ៏​ឆ្នើមមួយ​រូប ហើយ​សម្តេច​ទទួល​បានការ​គាំទ្រពី​បណ្តា​ប្រទេស​ជា​ច្រើន ដោយ​បាន​ផ្តល់កា​រគាំទ្រ​ដល់​លោកហ៊ុន​សែន​គ្រប់​បែប​យ៉ាង និង​គ្រប់​វិស័យ​ដូចជា កសាងជាតិ និង​ការពារ​ជាតិ។

No comments:

Post a Comment

yes