រ៉ុង ឈុន ដឹកនាំគណៈប្រតិភូទៅពិនិត្យ
មើលបង្គោលព្រំដែនលេខ១៣០ ១៣១
នៅខេត្តព្រៃវែង
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiObXddQ4UjFvey1qbTcZk1_Ii4OSKxzR2WtJiuFo0B4FfO57dtmY_e-DkZaOW8SvWy_-afaRqYT763vq4W8WuRStcIyfUUyLylez1Z4vxMwVyAQLh4bv9SFnR0Hxxp7RIAEBVjMnZfya3z/s320/DSCN0211.jpg)
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជា
ឯករាជ្យ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១១ ស្អែកនេះ លោកនឹងដឹកនាំគណៈប្រតិភូរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រមាណ ២០ នាក់ធ្វើដំណើចុះទៅពិនិត្យបង្គោលព្រំដែនគោកត្រង់ចំណុចបង្គោលលេខ ១៣០ និង១៣១ ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiclY6OyIws-8rXRs8SJo8WBWRcLw_-WkRwgGK4T8-OJiJcE2go7fEEisM2Jfvc92funhRqzM8tJL56q5c7pAEsBAqm846VHHAnmHcIfftd3VaWwB3WUMqvLv6KrM-Lur95nMOxelMv0eU8/s320/DSCN0215.jpg)
រដ្ឋមន្ត្រី ហ៊ុន សែន ដោយសុំឱ្យធ្វើការពិនិត្យលើការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមឡើងវិញ ។
ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែន របស់រាជរដ្ឋាភិ
ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែន របស់រាជរដ្ឋាភិ
បាល លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានមានប្រសាសន៍ថា តើឥឡូវនេះគួរទុកចិត្តស្ថាប័នជាតិ ឬ ជឿតែសកម្មជន គណបក្សប្រឆាំង ឬ ជនមួយចំនួនតូចនោះ ។ ដោយលោក វ៉ា គឹមហុង បានបន្តថា ពួកលោក រ៉ុង ឈុន ចុះទៅមើលជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែកុំទៅដករំខានបង្គោលព្រំដែនដែលបានបោះរួចហើយ ប្រយ័ត្នមានបញ្ហាចំពោះមុខច្បាប់ ។
សូមជម្រាបថា នាពេលកន្លងមកនេះលោក រ៉ុង ឈុន បានដឹកនាំគណប្រតិភូរបស់ខ្លួនចុះទៅមើល
សូមជម្រាបថា នាពេលកន្លងមកនេះលោក រ៉ុង ឈុន បានដឹកនាំគណប្រតិភូរបស់ខ្លួនចុះទៅមើល
ការបោះបង្គោលព្រំដែននៅស្រុកមេមត់ ខេត្តកំពង់ចាម ត្រង់បង្គោលឡាក់លេខ១០៨ និង១០៩ ដោយមិនមានការហាមឃាត់ពីអាជ្ញាធរកម្ពុជានោះទេ ៕
No comments:
Post a Comment
yes