មេបក្ស សិទ្ធិមនុស្ស អំពាវនាវឲ្យខ្មែរ
រួមគ្នាការពារទឹកដី
លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី៣១ ធ្នូ បានធ្វើការអំពាវនាវដល់ជនរួមជាតិ និងអ្នកនយោបាយខ្មែរគ្រប់និន្នាការ ក្នុងឆ្នាំថ្មី២០១១នេះសូមឲ្យជម្រុះចោលនូវការចងគំនុំ
គុំគួន ការបង្កជម្លោះឈ្លោះប្រកែកគ្នា ការរើងអើស ការប្រកាន់បក្សពួក នៅសង្គមខ្មែរនិងបញ្ឈប់ឲ្យបាន
ជាដាច់ខាតនូវការយកខ្មែរដូចគ្នាធ្វើជាសត្រូវ ដែលផ្តល់ឪកាសអោយបរទេសបំបែកបំបាក់សាមគ្គី
ផ្ទៃក្នុងជាតិ ដែលបង្កនូវមហន្តរាយសម្រាប់សង្គមខ្មែរ។ ប្រធានគណបក្ស សិទ្ធិមនុស្ស បានអំបាវនាវ
ទៀតថា សូមពង្រឹងស្មាតីស្នេហាជាតិខ្ពស់ រួមសាមគ្គីគ្នា ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាព
ទឹកដីខ្មែរ ដែលកំពុងតែប្រឈមមុខពីការឈ្លានពានរបស់បរទេសជិតខាង ៕
No comments:
Post a Comment
yes