សម្តេចសីហនុ បញ្ឆាក់ថា ប្រាសាទព្រះវិហារ
ជាកម្មសិទ្ធិរបស់កម្ពុជា

ព្រះ បាទ សម្តេច ព្រះនរោត្តម សីហនុ បានបញ្ជាក់ជាថ្មីពីទីក្រុងប៉េកាំង កាលពីថ្ងៃ ទី៨ ខែកុម្ភៈ ឆ្នាំ២០១១ថា «កងទ័ពថៃនៅតែព្យាយាម ចង់បានជានិច្ចយក ប្រាសាទព្រះវិហាររបស់ខ្មែរ។ ដើម្បីបញ្ចប់នូវអធិករ ដែលក្លាយទៅជាប្រវត្តិមួយទាក់ទិនទៅនឹងប្រាសាទព្រះវិហារ ខ្ញុំនរោត្ដម សីហនុ ប្រមុខរដ្ឋនៃប្រទេសកម្ពុជា បានយកបញ្ហានេះ ដាក់ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ដើម្បីឲ្យដោះស្រាយនូវបញ្ហាដ៏ធ្ងន់ធ្ងរនេះ។ នៅក្នុងឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិនៃទីក្រុងឡាអេ បានបង្ហាញពីភាពដ៏ច្បាស់លាស់ខ្លាំងណាស់ ដោយមានចែងនៅក្នុងសាលក្រមនោះថា ប្រាសាទខ្មែរ គឺប្រាសាទព្រះវិហារ ស្ថិតនៅលើទឹកដី ហើយជាកម្មសិទ្ធិរបស់កម្ពុជាតែមួយ “។
No comments:
Post a Comment
yes