លោក សុខ អាន ជម្រាប ប្រាប់ ឯក អគ្គ រដ្ឋ ទូត ថ្មី របស់
អូស្ត្រាលី
ប្រចាំ ប្រទេស កម្ពុជា អំពី ការ វាយ ប្រហារ ជា ទ្រង់ ទ្រាយ ធំរបស់ ថៃ មក លើ កម្ពុជា
នៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រ កម្ពុជានៅទីស្តីការគណៈ រដ្ឋមន្រ្តី កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១ លោកសុខ អាន មានប្រសាសន៍ថា រយៈពេល៤ថ្ងៃ កន្លងទៅនេះ គឺរាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១
នៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រ កម្ពុជានៅទីស្តីការគណៈ រដ្ឋមន្រ្តី កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១ លោកសុខ អាន មានប្រសាសន៍ថា រយៈពេល៤ថ្ងៃ កន្លងទៅនេះ គឺរាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១
ភាគីថៃបានវាយប្រហារ ដោយទ្រង់ទ្រាយធំមកលើកម្ពុជា។ ទាហាន
ថៃបានប្រើប្រាស់អាវុធធុនធ្ងន់ ពិសេសការប្រើប្រាស់គ្រាប់បែកចង្កោម បាញ់ផ្លោងចូលជ្រៅក្នុងទឹកដី កម្ពុជា បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ជីវិតមនុស្ស និងធ្វើឲ្យប៉ះពាល់ខូចខាតដល់ប្រាសាទ ព្រះវិហារជាទីសក្ការៈ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងរំលោភលើអនុសញ្ញាអន្តរជាតិ ឆ្នាំ១៩៥៤ស្តីពីការការពារបេតិកភណ្ឌពេលមានជម្លោះ ប្រដាប់ដោយអាវុធ និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលបញ្ហានេះ ទាមទារឲ្យមានការចូលរួមពី អន្តរជាតិ ដើម្បីជួយការពារប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ពីការឈ្លានពាន របស់ថៃ ។
លោក សុខ អាន បានមានប្រសាសន៍ជម្រាបលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ទៀតថា ភាពតានតឹងរវាងកម្ពុជា និងថៃ គឺដោយសារតែប្រទេសថៃប្រើប្រាស់ផែនទីចម្លែកផលិតជាឯកតោភាគី និងគ្មាន
លោក សុខ អាន បានមានប្រសាសន៍ជម្រាបលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ទៀតថា ភាពតានតឹងរវាងកម្ពុជា និងថៃ គឺដោយសារតែប្រទេសថៃប្រើប្រាស់ផែនទីចម្លែកផលិតជាឯកតោភាគី និងគ្មាន
ការទទួលស្គាល់ពីអន្តរជាតិ ដើម្បីឈ្លានពានទឹកដីកម្ពុជា។ កម្ពុជាស្វាគមន៍ចំពោះវត្តមាន ប្រទេសអូស្រ្តាលីនៅក្នុងក្រុមអ្នកសង្កេតការណ៍យោធា របស់អង្គការសហប្រជាជាតិ នៅកម្ពុជាបើសិនជាប្រទេសអូស្រ្តាលីយល់ព្រម។លោក សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា
លោកបានផ្ញើលិខិត សុំអន្តរាគមន៍ ពីអង្គការយូណេស្កូហើយ លោកជំទាវ IRINA BOKOVA អគ្គនាយកអង្គការ យូណេស្កូ បានយល់ ព្រមបញ្ជូនអ្នកជំនាញការមកពិនិត្យការខូចខាត និងផលប៉ះពាល់លើប្រាសាទព្រះវិហារដែលបង្កដោយ គ្រាប់កាំភ្លើងធុនធ្ងន់របស់កងទ័ពថៃ ដែលជាមួយគ្នានោះក៏ទាមទារឲ្យមានវត្តមានអ្នកសង្កេតការណ៍ យោធារបស់អង្គការសហប្រ
ជា ជាតិផងដែរ។ លោកសុខអានបញ្ជាក់ថា ដោយសារការ ចរចារទ្វេរភាគីរវាងកម្ពុជា-ថៃ មិនទទួលបានជោគជ័យ វត្តមានអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ ដែលជាក្រុមអព្យាក្រឹត្យ គឺអាចលុបបំបាត់ការចោទប្រកាន់គ្នាទៅវិញទៅមកបាន។ ជាមួយនឹងការរំលឹកពីតួនាទី យោធានៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិ ដែលមានលោកឧត្តមសេនីយ៍ ចន សាន់ឌឺសុន មកពីប្រទេសអូស្រ្តាលី ជាមេបញ្ជាការក្នុងកងរក្សាសន្តិភាព នៅកម្ពុជាពីឆ្នាំ ១៩៩១ ដល់ ឆ្នាំ១៩៩៣ លោក សុខ អាន បានមានប្រសាសន៍ ជម្រាបលោកជំទាវ ផែនីឡូប អាន រីឆាដ (Penelope Ann Rechards) ថា ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍ប្រសិនបើប្រទេសអូស្រ្តាលីស្ម័គ្រ ចិត្តមានវត្តមាន ក្នុងក្រុមអ្នកសង្កេតការណ៍យោធា អ.ស.ប នៅព្រំដែនតំបន់ប្រាសាទព្រះវិហារ។មានប្រសាសន៍ក្នុងជំនួបពិភាក្សានោះលោកជំទាវ ផែនីឡូប អាន រី
ឆាដ បានថ្លែងអំណរគុណចំពោះសេចក្តី រាយការណ៍ របស់លោកសុខ អាន និងបានចូលរួមរំលែកទុកចំពោះប្រជាពលរដ្ឋ និងយោធាកម្ពុជា ដែលបានរងគ្រោះ។ លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីបានបញ្ជាក់ថា ពេលវត្តមាននៅកម្ពុជាលោកជំទាវនឹងខិតខំធ្វើឲ្យទំនាក់ទំនងទ្វេរ ភាគីរវាងអូស្រ្តាលី-កម្ពុជា កាន់តែមានការរីកចំរើនថែមទៀត។ ដោយបានអះអាងថា នឹងនាំយកសេចក្តីរាយការណ៍ និងសំណូមពររបស់កម្ពុជាទៅរាយការណ៍ជូន រដ្ឋាភិបាលអូស្រ្តាលី ហើយជំហររដ្ឋាភិបាលអូស្រ្តាលីគឺស្នើសុំឲ្យភាគីទាំងពីរកម្ពុជា-ថៃ មានការអត់ធ្មត់ឲ្យបានជាអតិបរមា ហើយបន្តដោះស្រាយជាមួយ គ្នា ដោយសន្តិវិធី៕
No comments:
Post a Comment
yes