គណបក្ស សម រង្ស៊ី បដិសេធគំនិតរបស់គណបក្ស
សិទ្ធិមនុស្ស ដែលចង់បង្កើតគណបក្ស ថ្មី
គណ បក្ស ប្រឆាំង ពីរ នៅ កម្ពុជា កំពុង តែ ស្វែង រក ការ បង្រួប បង្រួម ច្រ បាច់ បញ្ចូល គ្នាទៅ ជា គណ បក្ស ថ្មីមួ យ សម្រាប់ ការ ប្រកួត ប្រជែង ក្នុង ការ បោះ ឆ្នោត ឆ្នាំ ២០១៣
ខាង មុខ នេះ ។ មន្ត្រី គណ បក្ស សិទ្ធិមនុស្ស បាន អោយ ដឹង ថា គណ បក្ស ចង់ បង្កើត
បក្ស ថ្មី មួយ ដែល កើត ចេញ ពី គណបក្ស សិទ្ធិមនុស្ស និង សម រង្ស៊ី ប៉ុន្តែ ត្រូវ បាន មន្ត្រី គណ បក្ស សម រង្ស៊ី ថា មិន ទាន់ យល់ ព្រម នៅ ឡើយ ទេ។
គណបក្ស សិទ្ធិមនុស្ស ចង់ បង្កើត គណ បក្ស ថ្មី មួយ ដែល កើត ចេញ ពី គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ប៉ុន្តែ ចំពោះ ការ ចង់ បង្កើត គណបក្ស ថ្មី មិន ត្រូវ បាន មន្ត្រី គណបក្ស សម រង្ស៊ី យល់ ព្រ ម នៅ ឡើយ ទេ។
សូម ជម្រាប ថា ការ ស្វែង រក ការ បង្កើត គណបក្ស ថ្មី គឺ បាន កើត ឡើង បន្ទាប់ ពី ក្រុម ការងារសម្ព័ន្ធ ភាព គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស បាន ជួប ចរចា គ្នា លើក ទី៤ ពី ការ
បង្រួប បង្រួម កាល ពី ថ្ងៃ២០ មិនា។
អ្នក សម្រប សម្រួល ក្រុម ការងារ គណបក្ស សិទ្ធិមនុស្ស លោក គៀត សុគន្ធ បាន ប្រាប់ អោយដឹង នៅ រសៀល ថ្ងៃទី២១ មិនា ថា គណបក្ស សិទ្ធិ មនុស្ស ចង់ បាន គណបក្ស មួយ ថ្មី ដែល កើត
ចេញ ពី គណបក្ស ទាំង ពីរ ដែល កំពុង ចាប់ ផ្តើម ហើយ មិន មែន មាន តែ គណ បក្ស សិទ្ធិមនុស្ស និង គណបក្ស សម រង្ស៊ី ទេ តែ អាច មាន គណ បក្សផ្សេងៗ ចូល រួម ដែរ ប៉ុន្តែ គណបក្ស សម រង្ស៊ី
មិន ទាន់ យល់ ព្រម នោះ ទេ។
ចំ ណែក មន្ត្រី ក្រុម ការងារ គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ បាន អោយ ដឹងថា ការ បង្រួប បង្រួម រវាង គណបក្ស សម រង្ស៊ី និង សិទ្ធិមនុស្ស នៅ តែ បន្ត ចំពោះ ខាង គណបក្ស សិទ្ធិ មនុស្ស ចង់ បាន ការ បង្កើត គណ បក្សថ្មី មួយ គណបក្ស សម រង្ស៊ី និង យក ទៅ អោយ ថ្នាក់ ដឹកនាំ ថា្នក់ ជាតិ ដើម្បី ធ្វើ ការ សម្រេច ។
សូម ជម្រាប ថា ការ ស្វែង រក ការ បង្រួប បង្រួម ច្របាច់ បញ្ចូល គ្នា ទៅ ជា គណបក្ស ថ្មី មួយ រវាង គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស បាន កើត ឡើង បន្ទាប់ ពី ប្រធាន គណបក្ស ប្រឆាំង លោក សម រង្ស៊ី និរទេស ខ្លួន នៅ ក្រៅ ទេស ដោយ សារ តែ តុលា ការ ដ៏ មហា អយុត្តិ ធម៌ ខ្មែរ ដែល បាន កាត់ ទោស អោយ លោក ជាប់ ពន្ធនា គារ រយៈ ពេល ១២ឆ្នាំ និង ពិន័យ ប្រាក់ ជា ច្រើន លាន រៀល ក្នុង ការ ដែល លោក ជា កុល បុត្រ ខ្មែរ ស្នេហា ជាតិ ម្នាក់ក្នុង ការ តវ៉ា ទាម ទារ ដី ស្រែ របស់ ប្រជា កសិករ ដែល ត្រូវ បាន អាជ្ញា ធរ យួន បោះ បង្គោល រំ លោភ ល្លានពាន ដី
ស្រែ របស់ ពួក គាត់ នៅ ភូមិ កោះ ក្បាន កណ្តាល ឃុំ សំរោង ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង។
No comments:
Post a Comment
yes