រ៉ុង ឈុន៖ បើរដ្ឋាភិបាល និង ក្រសួងការងារ
មិនទទួលយកសំណើរអនុសាសន៏របស់ក្រុមសហជីព
ទេនិងមានចលនាបាតុកម្ម កូដកម្ម នៅពេលខាងមុខ
ក្រុមមេដឹកនាំសហជីពនៅក្នុងប្រទេសកម្ពុជាបានធ្វើការជួបជុំគ្នា
នៅព្រឹកថ្ងៃទី១៥មិនាដើម្បីពិភាក្សាលើសេចក្តីព្រៀងច្បាប់សហជីព។
នៅក្នុងការជួបជុំគ្នានៅថ្ងៃនេះមេដឹកនាំសហជីពបានធ្វើការ
ប្រមៀនធ្វើកូដកម្មនិងបាតុកម្មនាពេលខាងមុខប្រសិនបើរដ្ឋាភិបាល
និងស្ថប័នដែលពាក់ពន្ធ័មិន ទទួលយកអនុសាសន៏ក្រុមសហជីពដែលបញ្ជូន
ទៅដើម្បីធ្វើការអនុម័តច្បាប់សហជីព។
លោករ៉ុងឈុនប្រធានសហភាពសហជីពកម្ពុជាបានមានប្រសាសន៏ថាមាត្រាភាគច្រើនបានរឹតបណ្តឹងសិទ្ធិសេរីភាពអ្នករៀបចំសហជីព។
លោករ៉ុងឈុនបន្តថាបើមិនបានធ្វើការកែលំអរច្បាប់សហជីពថ្មី
នេះទេសហជីពនៅក្នុងប្រទេសកម្ពុជានិងមានការផុយស្រួយហើយ
អាចនិងមានចរន្តដូចជាសហជីពនៅប្រទេសវៀតណាមហើយនិងប្រទេស
ចិន។លោករ៉ុងឈុនបានទទូចឲ្យរដ្ឋាភិបាលនិងក្រសួងការងារទទួលយកសំណើររបស់សហជីពដើម្បីបញ្ចូលទៅក្នុងច្បាប់សហជីពថ្មី និងដើម្បី
ធ្វើការអនុម័ត។
លោករ៉ុងឈុនបានប្រមៀនថាបើមិនទទួលយកសំណើរអនុសាសន៏របស់ក្រុមសហជីពទេនិងមានចលនាធ្វើកូដកម្មបាតុកម្មនាពេល
ខាងមុខ។
ចំនែកឯលោកអាត់ធន់ប្រធានសហភាពការងារកម្ពុជាបានលើកឡើង
ថាច្បាប់សហជីពថ្មីនេះមិនទាន់ឆ្លុះបញ្ចាំងសិទ្ធិសេរីភាពដល់សហជីព
ទេគឺច្បាប់ថ្មីនេះបានរិតបន្តឹងកំរិតសិទ្ធិសេរីភាពយ៉ាងខ្លាំងរបស់
សហជីព។ជាមួយគ្នានោះលោកអាត់ធន់ក៏បានស្នើឲ្យមានការប្តូរ
ឈ្មោះច្បាប់សហជីពទៅ ជាច្បាប់ទំនាក់ទំនងវិជ្ជាជីវៈ ។លោកអាត់ធន់
បានបញ្ជាក់ថាច្បាប់នេះធ្វើឡើងក្នុងកំរិតរង្វង់មួយមិនឲ្យសហជីពតវ៉ាហើយមានទោសពៃកំរិតជាខ្លាំងហើយសហជីពនៅក្នុងប្រទេសកម្ពុជា
និងលែងមានតទៅទៀតបើសិនជាច្បាប់សហជីពថ្មីនេះចេញប៉ុន្តែនិង
មានសហជីពថ្មីដែលកើតមករណបឲ្យរដ្ឋាភិបាលនិងរណបឲ្យរោង
ចក្រហើយលោកអាត់ធន់បានស្នើឲ្យរដ្ឋាភិបាលទទួលយកលក្ខណ្ឌ័
របស់ក្រុមសហជីព៕
No comments:
Post a Comment
yes